វីតាមីន E មានសារៈសំខាន់ណាស់ សម្រាប់រាងកាយមនុស្សព្រោះវាដើរតួនាទីជាអង់ទីអុកស៊ីដង់ ដើម្បីជួយឲ្យជាតិខ្លាញ់ ក្នុងខ្លួនធ្វើការបានយ៉ាងល្អ ។ សព្វថ្ងៃនេះមានមនុស្សច្រើនណាស់កំពុង តែកង្វះវីតាមីន E ដោយសារតែការញ៉ាំអាហារ មិនបានត្រឹមត្រូវ និង អាហារកែឆ្នៃច្រើនពេក ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីអាការៈ ៧ យ៉ាងដែលបញ្ជាក់ថាអ្នកកំពុង តែកង្វ វីតាមីន E ក្នុងខ្លួនហើយ ។
+កោសិការគ្រាប់ឈាមក្រហម
កោសិកាគ្រាប់ឈាមក្រហមមានសារៈសំខាន់ណាស់សម្រាប់រាងកាយ ដូច្នេះនៅពេលវាមានការចុះខ្សោយ ឬ ថយចុះ ចំនួននោះវាអាចដោយសារតែការកង្វះ វីតាមីន E នេះហើយ ។ វីតាមីន E ផ្តល់ជាប្រូតេអ៊ីនក្នុងកោសិកាដែលអាចដឹកនាំ អុកស៊ីសែនតាមរយៈអេម៉ូគ្លូប៊ីនបាន ។
+ជ្រុះសក់
បើសិនជាអ្នកសម្គាល់ឃើញថាសក់ជ្រុះច្រើន ឬ សក់ទៅជាស្ងួតខ្លាំងមានន័យថាអ្នកមិនមានវីតាមីន E គ្រប់គ្រាន់ក្នុងរាង កាយឡើយ ។ វីតាមីន E នឹងជួយសក់កាន់តែរឹងមាំតាំងពីគល់ដល់ចុង ។ អាការៈកង្វះវីតាមីន E គឺជាការជ្រុះសក់លឿន ឬ សក់ស្ងួតខ្លាំង ។
+ភ្នែកឡើងបាយ
បើសិនជាអ្នកសម្គាល់ឃើញថាភ្នែកប្រែទៅជាល្អក់មានន័យថាទៅអ្នកខ្វះវីតាមីន E ហើយ ។ រឿងនេះអាច នឹងកើតឡើង លើភ្នែកទាំងសងខាងតែម្តង ។ ដូច្នេះអ្នកគួរតែញ៉ាំវីតាមីន E ឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ។
+ក្មេងខ្សោយសាច់ដុំ
ទោះបីជាការខ្សោយសាច់ដុំអាចជាសញ្ញាមួយរបស់ជំងឺអ្វីផ្សេងក៏ដោយក៏វាមិនអាចទាត់ចោលថាមិនទាក់ទង នឹងការកង្វះ វីតាមីន E ឡើយជាពិសេសក្មេងៗតែម្តង ។
+រមួលក្រពើ
អ្នកដែលកង្វះវីតាមីន E ក្នុងខ្លួនក៏អាចកើតមានបញ្ហារមួលក្រពើបានដែរ ។ វានឹងកើតឡើងជាញឹកញាប់ក្នុងពេលដែល អ្នកមានជំងឺ ។ បើសិនជាអ្នកសម្គាល់ឃើញបែបនេះច្រើនដងមានន័យថាអ្នក នឹងត្រូវការវីតាមីន E បន្ថែមហើយ ។
+របួសក្រជា
អ្នកអាចប្រាកដថារាងកាយមានវីតាមីន E គ្រប់គ្រាន់បើសិនជារបួសអ្នកឆាប់ជាដូចធម្មតា ។ បញ្ហា នឹងកើតមាននៅ ពេល របួសទៅជាត្រូវការពេលយូរជាងធម្មតាហើយវាក៏ជាអ្វីដែលរាងកាយប្រាប់ថាកង្វះវីតាមីន E ដែរ ។
+ចំណង់ផ្លូវភេទថយចុះ
អាការៈមួយផ្សេងទៀតនៃការកង្វះវីតាមីន E គឺការថយចុះចំណង់ផ្លូវភេទលើមនុស្សពេញវ័យ ។ នៅពេលអ្នកយល់ថាមិនសូវមានចំណង់ផ្លូវភេទនោះចូរគិតដល់ការកង្វ វីតាមីន E ក្នុងខ្លួនផង ៕