អាហារសម្រន់ដែលល្អសម្រាប់សុខភាពត្រូវតែបញ្ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកប្រសិនបើអ្នកចង់រឹងបន្តឹងមាន គម្រោងទម្លាប់ញ៉ាំអាហារល្អសម្រាប់សុខភាព ។ អ្នកប្រហែលជាមិនចាប់អារម្មណ៍នោះទេប៉ុន្តែគម្រោងនៃទម្លាប់ការញ៉ាំ ដែលល្អដល់សុខភាព នឹងរងគ្រោះថ្នាក់នៅពេលដែលអ្នកធ្វើការសម្រេចចិត្តជ្រើសរើស អាហារសម្រន់ នៅពេលយប់ ។
អ្នកប្រហែលជារវល់ធ្វើការដល់ពេលយប់ ឬ ជក់នឹងការអានសៀវភៅ ឬ មើលទូរទស្សន៍ ។ ប៉ុន្តែមិនថាមូលហេតុមួយណា នោះទេការនៅដល់យប់ជ្រៅក៏អាចមានន័យថាអ្នកនឹងឃ្លាននៅពេលយប់ដែរ ។ –មូលហេតុដែលអ្នកឃ្លាននៅពេលយប់ – បញ្ហាកង្វះជាតិទឹកក្នុងខ្លួនអាចជាកត្តាមួយដែលធ្វើឲ្យអ្នកឃ្លាននៅពេលយប់
– វាអាចកើតឡើងដោយសារភាពធុញទ្រាន់
– វាក៏អាចកើតឡើងដោយសារអ្នកទទួលទានពេលល្ងាចលឿនពេក
– អ្នកអាចមានកម្រិតជាតិផ្អែម ឬ ប្រៃទាបពេក
– អ្នកមានបញ្ហាកង្វះជាតិប្រូតេអ៊ីន ។ –ជ្រើសរើសអាហារសម្រន់ដែលល្អចំពោះសុខភាព ចូរព្យាយាមគិតពីអ្វីដែលអ្នកគួរទទួលទានមិនត្រូវគិតថាអ្នកចង់ទទួលទានអ្វីនោះទេ ។ អ្នកមិនត្រូវទទួលទានអាហារសម្រន់កញ្ចប់នោះទេព្រោះវាអាចធ្វើឲ្យអ្នកឡើងទម្ងន់ និង ធ្វើឲ្យអ្នកគេងមិនបានស្កប់ទៀតផង ។ ដោយសារតែបញ្ហាកង្វះជាតិទឹកក្នុងរាង្គកាយ គឺជាកត្តាចម្បងមួយដែលធ្វើឲ្យអ្នកឃ្លានអ្នកអាចពិសារ ទឹកជាមុនសិននៅពេលដែលអ្នកឃ្លាននៅពាក់កណ្តាលយប់ ។ ប្រសិនបើអ្នកមានបញ្ហានេះមែនការពិសារទឹក នឹងធ្វើឲ្យអ្នកបាត់ឃ្លាន ។ ចូរ ជៀសវាងការពិសារ កាហ្វេ ឬ ភេសជ្ជះ ផ្សេងៗដែលមានជាតិកាហ្វេអ៊ីន ។ ប្រសិនបើអ្នកពិសារទឹកហើយនៅតែឃ្លានអ្នក គួរអាហារសម្រន់ណាដែលល្អដល់សុខភាពមកទទួលទាន ។ –អាហារសម្រន់ពេលយប់ដែលសម្បូរប្រូតេអ៊ីន ការជ្រើសរើសអាហារដែលសម្បូរទៅដោយ ប្រូតេអ៊ីនមកធ្វើជាអាហារសម្រន់ពេលយប់ គឺជាជម្រើសដ៏ល្អសម្រាប់អ្នក ។ ការញ៉ាំអាហារដែលសម្បូរប្រតេអ៊ីនតែបន្តិចបន្តួចអាចធ្វើឲ្យអ្នកឆ្អែតបានយូរ ។ អាហារសម្រន់ដែលសម្បូរប្រូតេអ៊ីនមានដូចជា ៖
– ស៊ុត
– ផ្លែឈើស្រស់
– ទឹកដោះគោជូរមួយពែង
– ឈីស
– សូកូឡាក្តៅ ៕