បាត់ដំបង៖ ស្ថិតនៅចម្ងាយប្រមាណជិត ៣០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តបាត់ដំបង ត្រូវបានគេស្គាល់ថា ជាតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ និង ជាខេត្តដែលសម្បូរទៅដោយតំបន់ទេសចរណ៍បែបធម្មជាតិផងដែរ ដែលមានដូចជា តំបន់ទឹកធ្លាក់ តំបន់ភ្នំ និង សួនផ្កា ជាដើម។
ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ជាខ្លាំង នូវទីតាំងលម្ហែកណ្ដាលវាលស្រែមួយកន្លែង ក្នុងទឹកដីខេត្តបាត់ដំបងដ៏ស្រស់ត្រកាលមួយនេះ ដែលនៅទីនោះ ត្រូវបានគេនិយមហៅថា «តំបន់លម្ហែ វាលស្រែឯកភ្នំ»។
នៅទីនោះ ប្រិយមិត្តអាចថតរូបលេងកម្សាន្តនៅលើស្ពានឈើ សង់កាច់កោងផុតពីវាលស្រែ គួរឱ្យទាក់ទាញ ព្រមទាំងអាចអង្គុយលើស្ពានឈើ ស្រូបយកនូវខ្យល់អាកាសវាលស្រែបរិសុទ្ធ ធាណាថាបានទៅហើយ ពិតមិនខកបំណងនោះឡើយ។
អ្វីដែលកាន់តែពិសេសទៀតនោះ ទីនោះក៏មានកញ្ចុះមួយចំនួន ព្រមទាំងមានអាហារដ្ឋានផងដែរ ដែលបម្រើជូនការជួបជុំរបស់ប្រិយមិត្ត តាមបែបគ្រួសារ គូរស្នេហ៍ ឬ មិត្តភក្តិជាដើម៕