ដើម្បីបង្ការជំងឺរលាកថ្លើមចូរអ្នកពិនិត្យមើលកត្តាខាងក្រោមនេះហើយរៀបចំជីវិតអោយត្រឹមត្រូវទៅតាមនេះ ។
*ការប្រើ ឱសថ ចាក់តាមសរសៃ
ការប្រើ acetaminophen លើស កម្រិត : កម្រិតដែលធ្វើឲ្យមានគ្រោះថ្នាក់វាស្ទើរតែស្មើគ្នាទៅនឹងកម្រិតដែលមានប្រសិទ្ធភាពដូច្នេះសូមប្រុងប្រយ័ត្នប្រើវាតែក្នុងករណីដែលមានការណែនាំច្បាស់លាស់ ។ ត្រូវសួរគ្រូពេទ្យរបស់អ្នកអំពីបរិមាណ ប៉ុនណាដែលប្រើទៅហើយមិនបង្កគ្រោះថ្នាក់ដល់រូបអ្នក ។ បើសិនជាថ្លើមរបស់អ្នកមានសភាពធ្ងន់ធ្ងរនោះគ្រូពេទ្យរបស់ អ្នកអាច នឹងប្រាប់ឲ្យអ្នកជៀសវាង ការប្រើឱសថប្រឆាំងការរលាកមួយចំនួន ។
ការប្រកាន់យកនូវឥរិយាបទផ្លូវភេទ ប្រថុយប្រថាន ( ដូចជាមានដែគូរួមភេទច្រើន ហើយរួមភេទដោយមិនប្រើស្រោមអនាម័យជាដើម )
-បរិភោគចំណីអាហារដែលចម្លងរោគ
-ធ្វើដំណើរទៅកាន់ទីកន្លែងដែលមានជម្ងឺមួយចំនួន
-ការរស់នៅក្នុងមន្ទីរពេទ្យ ឬ មណ្ឌលស្តារ
-មានសមាជិកគ្រួសារមាន ជម្ងឹរលាកថ្លើមប្រភេទអា
-សេពសុរាច្រើនហួសពេក
-ទទួលការប្តូរសរីរាង្គណាមួយ
-មានមេរោគហ៊ីវ ឬ ជម្ងឺអេដស៍
ទទួលការចាក់បញ្ចូលឈាម មុនឆ្នាំ ១៩៩០( ពេលនោះមិនទាន់មានការធ្វើតេស្តរកជម្ងឺរលាកថ្លើមប្រភេទសេ នៅឡើយ ទេ ) កើតចេញពីមាតាដែលមានជម្ងឺរលាកថ្លើមប្រភេទបេឬ សេ ( អាចឆ្លងនៅក្នុងពេលសម្រាល ) ជាបុគ្គលិកសុខាភិបាលរួមទាំងពេទ្យធ្មេញផងដែរដោយសារការប៉ះ ឈាមការ សាក់សាច់ ៕