មានមនុស្សជាច្រើនតែងយល់ឃើញថា អាហារសមុទ្រគឺមាន ផ្ទុកនូវជាតិកាឡូរី និងខ្លាញ់ច្រើន ។ ប៉ុន្តែវាមិនមែនជាការពិតនោះទេ ។ ជាការពិតការបរិភោគអាហារសមុទ្រ គឺល្អចំពោះរាងកាយអ្នកដោយសារតែវាសម្បូរទៅដោយសារជាតិ វីតាមីន និងជាតិរ៉ែពីធម្មជាតិ ។ ខាងក្រោមនេះគឺជា អត្ថប្រយោជន៍នៃអាហារសមុទ្រដែលផ្តល់ផលល្អចំពោះសុខភាព របស់យើងម្នាក់ៗ ៖
១. ល្អសម្រាប់អ្នកដែលមានជំងឺធ្លាក់ទឹកចិត្ត
មានមនុស្សជាច្រើន បានរងគ្រោះពីជំងឺធ្លាក់ទឹកចិត្ត ដោយសារតែការមានស្ត្រេសជារ៉ាំរ៉ៃ ។ ការបរិភោគអាហារសមុទ្រអាច ជួយកាត់បន្ថយនូវសញ្ញានៃជំងឺធ្លាក់ទឹកចិត្តបានជាច្រើន ។ ដោយសារតែពួកវាបានបង្កើនដល់ កម្រិត DHA នៃរាងកាយ ហើយវាជួយកាត់បន្ថយនួវកម្រិតនៃការធ្លាក់ទឹកចិត្តបាន ។ មិនត្រឹមតែប៉ុណ្ណោះការទទួលទានវាជាប្រចាំ នឹងជួយការពារ អ្នកបានពីជំងឺធ្លាក់ទឹកចិត្តរ៉ាំរ៉ៃ ។
២. ធ្វើអោយការមើលឃើញរបស់ អ្នកមានភាពប្រសើរឡើង
អាហារសមុទ្រដែលសម្បូរដោយជាតិប្រេងមានអាស៊ីតខ្លាញ់អូមេហ្គាបីច្រើន ។ ការបរិភោគនូវអាហារសមុទ្រដែលសម្បូរ ជាតិប្រេងគឺផ្តល់ផលដ៏ល្អចំពោះសុខភាពនៃការមើលឃើញរបស់កែវភ្នែក ។ ខ្យងសមុទ្រគឺសម្បូរទៅដោយវីតាមីន A ដែល នឹងជួយធ្វើអោយការមើលឃើញកាន់តែប្រសើរឡើង ។ ការទទួលទានអាហារសមុទ្រជាទៀងទាត់ក៏នឹងជួយបានផងដែរ ចំពោះស្ថានភាពនៃការចុះខ្សោយនៃការមើលឃើញទៅតាមអាយុកាល ។
៣. ជួយ ចំពោះអ្នកជំងឺហឺត
វាត្រូវបានគេបញ្ជាក់ថាការទទួលទានសាច់ត្រីជាទៀងទាត់ នឹងជួយការពារដល់សួតរបស់អ្នក ។ ហើយជាលទ្ធផលវាក៏ នឹងជួយព្យាបាលដល់ជំងឺហឺតរបស់អ្នកបានផងដែរ ។ អ្នកដែលតែងតែទទួលទាននូវអាហារគ្រឿងសមុទ្រគឺហាក់ នឹងមិន សូវប្រឈម នឹងការវាយប្រហាររបស់ជំងឺហឺតនោះទេ ។ ដូច្នេះការបរិភោគអាហារសមុទ្រ គឺផ្តល់ផលល្អចំពោះអ្នកដែល មានជំងឺហឺត ។
៤. ជួយរក្សាស្បែកអោយមានសុខភាពល្អ
ខ្លាញ់ត្រី និង ប្រភេទត្រីដែលសម្បូរទៅដោយ អាស៊ីតខ្លាញ់អូមេហ្គាបី និង ប្រូតេអ៊ីនគឺអាច ជួយដល់សុខភាពរបស់ស្បែក បាន ។ សារជាតិប្រូតេអ៊ីនដែលមានពី ធម្មជាតិជួយក្នុងការពន្យឺតដល់ដំណើរការនៃភាពចាស់វ័យចំពោះមនុស្សស្រី ។ វា ក៏បានជួយផងដែរនៅក្នុងដំណើរការនៃការផលិតជាតិ collagen ។ អ្នកគួរបន្ថែមនូវប្រភេទអាហារគ្រឿងសមុទ្រផ្សេងៗ គ្នា ទៅក្នុងរបបអាហាររបស់អ្នកជាប្រចាំដើម្បីរក្សាអោយស្បែករបស់អ្នកមានសភាពស្រស់ថ្លា និងភ្លឺចែងចាំងប្រកបដោយ សុខភាពល្អ ។
៥. រក្សាអោយបេះដូងអ្នកមានសុខភាពល្អ
ដោយសារតែអាហារសមុទ្រសម្បូរទៅដោយអាស៊ីតខ្លាញ់ អូមេហ្គាបីវា នឹងជួយអ្នកក្នុងការបង្ការបាននូវការប្រឈមទៅ នឹង ជំងឺបេះដូង ។ ការបរិភោគអាហារសមុទ្រ នឹងជួយកាត់បន្ថយនូវកម្រិតនៃកូឡេស្តេរ៉ូលអាក្រក់ នៃរាងកាយដែលវា នឹង ផ្តល់ផលល្អចំពោះសុខភាពបេះដូង ។ អ្នកគួរធ្វើការទទួលទានអាហារសមុទ្រអោយបានយ៉ាងហោចណាស់ ២ដងក្នុង មួយសប្តាហ៍ ។
៦. ផ្តល់ផលល្អចំពោះអ្នកដែលមានជំងឺ កង្វះគ្រាប់ឈាមក្រហម
អាហារសមុទ្រគឺសម្បូរទៅដោយសារជាតិស័ង្កសី និងជាតិដែកដែលល្អចំពោះអ្នកដែលមានបញ្ហានឹងជំងឺកង្វះគ្រាប់ឈាម ក្រហម។ ការបរិភោគអាហារសមុទ្រជួយដល់ការបង្កើននូវកម្រិតអេម៉ូក្លូប៊ីន នៅក្នុងរាងកាយ ។ វាក៏សម្បូរផងដែរនូវជាតិ ស័ង្កសីដែលល្អចំពោះសុខភាពរបស់សសៃស ក់ ។
៧. ជួយរក្សាអោយឆ្អឹងអ្នករឹងមាំ
អាហារសមុទ្រគឺសម្បូរទៅដោយសារជាតិកាល់ស្យូម ដែលល្អចំពោះសុខភាពឆ្អឹង ។ ជាការពិតការទទួលទានអាហារសមុទ្រ នឹងជួយសម្រាលដល់ការឈឺចាប់សន្លាក់ដែលមានទំនាក់ទំនងទៅនឹងបញ្ហានៃការរលាកសន្លាក់ចំពោះមនុស្សស្រី ៕