ជំងឺរលាកខួរក្បាលច្រើន បណ្តាលមកពី ជំងឺឆ្លងដោយសារវីរ៉ុស ។ ជំងឺនេះអាចបង្កអោយមានរោគសញ្ញាដូចជាជំងឺផ្តាសាយដូចជា ក្តៅខ្លួន ឬ ឈឺក្បាលខ្លាំង ព្រមទាំងគិតអ្វីមួយមិនចេញ ប្រកាច់ ឬ មានបញ្ហាជាមួយនឹងប្រព័ន្ធសសៃប្រសាទ ឬ ការធ្វើចលនា ។ ករណីជាច្រើននៃជំងឺរលាកខួរក្បាល ប្រហែលជាមិនបានសម្គាល់ដឹងទេ ដោយសារតែវាកើតឡើងជា លក្ខណៈផ្តាសាយស្រាល ឬ មិនមានរោគសញ្ញាសោះ ។ ករណីធ្ងន់ធ្ងរដែលជាបញ្ហាកម្រនោះ គឺអាចគំរាមគំហែងដល់ ជីវិតបាន ។
ដោយសារតែរយៈពេលនៃការកើតជម្ងឺរលាកខួរក្បាលមិនអាចព្យាករណ៍ទុកបានការដាក់រោគវិនិច្ឆ័យ និងព្យាបាល គឺជា រឿងសំខាន់ ។
*មនុស្សភាគច្រើនដែលមានបញ្ហារលាកខួរក្បាល ដោយសារវីរ៉ុសច្រើនតែមិនមានរោគសញ្ញា ឬមានរោគសញ្ញាដូចជំងឺផ្តាសាយ ៖
- ឈឺក្បាល
• ក្តៅខ្លួន
•ឈឺសាច់ដុំ ឬ សន្លាក់
•អស់កម្លាំង ឬ ខ្សោយ ។
*ករណីដែលធ្ងន់ធ្ងរត្រូវតែមានការព្យាបាលអោយបានលឿន ។ រោគសញ្ញាប្រហែលជាមានដូចជា ៖
- ឈឺក្បាលខ្លាំង
•ក្តៅខ្លួន
•ផ្លាស់ប្តូរស្មារតី
•វង្វេងវង្វាន់ ឬ ឡេះឡាស
•ប្រែប្រួល ចរិកលក្ខណៈ
• ប្រកាច់
•បាត់បង់ញាណ ឬ ស្លាប់មួយចំហៀងខ្លួន
•ខ្សោយសាច់ដុំ
• ឃើញរបស់អ្វីដែលគេមើលមិនឃើញ
•មើលឃើញពីរៗ
•មានក្លិនស្អុយ
•មានបញ្ហាលើការនិយាយ ឬ ស្លាប់
•បាត់បង់ស្មារតី ។
*រោគសញ្ញារបស់ទារក និង កុមារតូចៗ មានដូចជា ៖
- ប្រហើយឡើងប៉ោង និង ទន់
• ក្អួតចង្អោ
•រឹងខ្លួន
•យំអត់ឈប់
• យំកាន់តែខ្លាំងនៅពេលលើកឡើង
•មិនបៅ ។
*ពេលត្រូវជួបជាមួយគ្រូពេទ្យ
ត្រូវតែមានការថែទាំជាបន្ទាន់ ប្រសិនបើអ្នក ឬ នរណាម្នាក់ដែលអ្នកស្គាល់ធ្លាប់ មានរោគសញ្ញាពាក់ព័ន្ធ នឹងករណីធ្ងន់ធ្ងរ របស់ជំងឺរលាកខួរក្បាល ។ ការឈឺក្បាលក្តៅខ្លួន និង ប្រែប្រួសស្មារតីធ្ងន់ធ្ងរច្រើនតែកើតមានជារលាកខួរក្បាលលើកុមារ ធំៗ និង មនុស្សវ័យកណ្តាលហើយត្រូវតែមានការថែទាំជាបន្ទាន់ ៕