តើអ្នកកំពុងតែមានការលំបាកក្នុងការចងចាំដែរទេ ? ការសិក្សាថ្មីមួយបានឲ្យដឹងថាការធ្វើលំហាត់ប្រាណ ៤ម៉ោង ក្រោយ ពីរៀនរួចអាចពង្រឹងដល់ការចងចាំរយៈពេលយូរយ៉ាងអស្ចារ្យ ។
ការស្រាវជ្រាវបង្ហាញថាសិស្សដែលហាត់ប្រាណ ៤ម៉ោងក្រោយពីហាត់ប្រាណរួចអាចនឹកឃើញព័ត៌មានដែលគេបានដឹង នោះរយៈពេលពីរថ្ងៃ ។ នេះគឺបើគេធ្វើការប្រៀបធៀប នឹងសិស្សដែលមិនបានហាត់ប្រាណ ។
ការហាត់ប្រាណក្រោយពីរៀនសូត្ររួច គឺមានទំនាក់ទំនង នឹងការបង្កើនថាមពលកាន់តែខ្លាំងដល់តំបន់ Hippocampus ដែលជាកន្លែងមួយក្នុងខួរក្បាលសម្រាប់ធ្វើ ការរៀនសូត្រ និងចងចាំ ។ ការហាត់ប្រាណដែលល្អគួរតែជាការជិះកង់រយៈពេល ៣៥នាទីម្តង៕