នេះគឺជាការរកឃើញរបស់វេជ្ជបណ្ឌិត ម៉ៃខឺលបឺរ(Michael Burr) នៅក្រុម ប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រប្រទេសអាមេរិក។ គាត់បានសិក្សាស្រាវជ្រាវទៅលើបុរសចំនួន២០៣៣នាក់ដែលធ្លាប់គាំងបេះដូង។ គាត់អោយ មនុស្សមួយក្រុមបរិភោគត្រីសមុទ្រ ដូចជាត្រីសាលមុនត្រីmackerel និងត្រីsardines យ៉ាងហោចណាស់ពីរដងនៅក្នុងមួយ ថ្ងៃដោយម្តងៗ បរិភោគចំនួន១៤០ក្រាម ឫក៏បរិភោគថ្នាំគ្រាប់ខ្លាញ់ត្រី ។ មនុស្សមួយក្រុមទៀតគាត់អោយកាត់បន្ថយការ បរិភោគជាតិខ្លាញ់ មនុស្សមួយ ក្រុមទៀតគាត់អោយ បរិភោគអាហារមានជាតិសរសៃ។ សំរាប់ការប្រៀបធៀបមនុស្សមួយ ក្រុមទៀតគាត់មិនបង្គាប់អោយ បរិភោគអ្វីឡើយ។
រយ:ពេលពីរឆ្នាំក្រោយមកការស្រាវជ្រាវនោះ បង្ហាញថាមានតែត្រីប៉ុណ្ណោះអាចកាត់បន្ថយការ ស្លាប់បានដល់ទៅ២៩ភាគរយ។ ក្រៅពីនេះ បន្លែ និងផ្លែឈើក៏អាច ទប់ស្កាត់ការគាំងបេះដូងដែរ។
អ្នកដឹងទេថាអ្នកបរិភោគអាហារបួសមានអត្រាកើតជំងឺបេះដូង-សរសៃឈាម ទាបជាងគេបំផុត។ នៅកម្ពុជាយើងអាហារបួសនេះ មិនទាន់ពេញនិយមនៅឡើយទេ។ ប៉ុន្តែយើងឃើញក្រុមយុវវ័យ កាន់តែច្រើននាំគ្នា បរិភោគ អាហារបួស។ គួរអោយចាប់អារម្មណ៍មួយ ទៀតនោះការ សិក្សាស្រាវជ្រាវដោយសាកលវិទ្យាល័យហាវឺដ បានបង្ហាញថាអ្នក បរិភោគការ៉ុតមួយ មើមឫដំឡូងទម្ងន់១៣០ក្រាមក្នុងមួយថ្ងៃ(ឫអាហារ ដែលសម្បូរជាតិបេតាការ៉ូតែន)អាចកាត់បន្ថយគ្រោះថ្នាក់គាំង បេះដូងបាន ដល់ទៅចំនួន២២ភាគរយ និងកាត់បន្ថយគ្រោះថ្នាក់សរសៃឈាមក្នុងបេះដូងបានដល់ទៅ៤០-៧០ភាគរយ។
ផ្លែឈើនិងបន្លែក៏កាត់បន្ថយការស្លាប់ដោយជំងឺបេះដូង និងបញ្ហាដទៃទៀតទាក់ទងនឹងបេះដូងផងដែរ។ ការសិក្សាស្រាវជ្រាវនៅ ឥណ្ឌាបង្ហាញថា អ្នកបរិភោគបន្លែនិងផ្លែឈើស្លាប់ដោយ បញ្ហាបេះដូងចំនួន៤៥ភាគរយតិចជាងអ្នកដែលបរិភោគអាហារមាន ជាតិខ្លាញ់ទាប។
ខ្លាញ់និងសាច់បិសាចនាំអោយកើតជំងឺបេះដូង
ប្រជាជនកម្ពុជាយើងបាន ប្រើខ្លាញ់ជ្រូកដើម្បីធ្វើម្ហូបឆារនិងអាហារមួយចំនួនទៀត មុនពេលដែលការប្រើប្រេងឆារបានពេញនិយម។ ម្យ៉ាងទៀតនោះអ្នកខ្លះក៏ចូលចិត្តអាហារដែលមានជាតិខ្លាញ់ច្រើនដែរ ។ កត្តាទាំងពីរនេះអាចរួមចំណែកនៅក្នុងការធ្វើអោយមានការកើតជំងឺបេះដូង ដ៏ច្រើននៅកម្ពុជា។ មនុស្សដែលបរិភោគខ្លាញ់សត្វច្រើនមានអត្រាកើតជំងឺបេះដូងដែលបណ្តាល មកពីសរសសៃឈាមចិញ្ចឹមបេះដូង(coronary heart disease) ខ្ពស់ជាងគេបំផុត។ ការសិក្សាស្រាវជ្រាវមួយកាលពីឆ្នាំ១៩៩០របស់អង្គការសុខភាពពិភពលោកបាន បង្ហាញថាអ្នកបរិភោគខ្លាញ់ តិចត្រឹមចំនួន៣ទៅ១០ភាគរយនៃថាមពលទាំងអស់មានកើតជំងឺបេះដូងតិចជាងគេ។ ដូច្នេះបើអ្នកបរិភោគខ្លាញ់ច្រើននោះ វាល្មមដល់ពេលដែលអ្នក បោះបង់ចោលហើយបើសិនជាអ្នកស្រលាញ់ជីវិតរបស់អ្នក។
ផឹកគ្រឿងស្រវឹង និងជំងឺបេះដូង
បើសិនជាអ្នកមានចំណូលចិត្តចំពោះគ្រឿង ស្រវឹងទៅហើយនោះអ្នកគួរកាត់បន្ថយមកត្រឹមយ៉ាងច្រើន ស្រាបៀរពីរកំប៉ុងនៅក្នុង មួយថ្ងៃបានហើយ។ នេះជាបរិមាណដែលសុវត្ថភាពចំពោះសុខភាពរបស់អ្នក។ មិនតែប៉ុណ្ណោះមានការសិក្សាស្រាវជ្រាវ មួយចំនួនថែមទាំងនិយាយថា ការផឹកស្រាបៀមួយកំប៉ុងរឺពីរកំប៉ុងអាចជួយទុចបង្អាក់ការកើតជំងឺបេះដូងទៀតផង។ ខណៈដែលមិនមានការលើកទឹកចិត្តអោយ មនុស្សទទួលទានគ្រឿងស្រវឹងកាន់តែច្រើនោះអ្នកផឹកគ្រឿង ស្រវឹងត្រូវចាំថាកំរិត ដែលមានសុវត្ថិភាព ចំពោះសុខភាពនោះគឺមិនត្រូវផឹកស្រាបៀរ លើសពីពីរកំប៉ុងនៅក្នុងមួយថ្ងៃឡើយ។
ការផឹកកាហ្វេនិងជំងឺបេះដូង
នៅពេលដែលជីវភាពប្រជាជន កាន់តែធូរធារ ប្រជាជនកាន់តែច្រើនបានចាប់យកទម្លាប់ផឹកកាហ្វេតាម ភោជនីដ្ឋានទំនើបៗ ជាច្រើននៅក្នុងទីក្រុងភ្នំពេញ។ តើការផឹកកាហ្វេនេះគ្រោះថ្នាក់ដែរឫទេ មានភស្តុតាងតិចតួចដែលថាការ បោះបង់ទម្លាប់ផឹក កាហ្វេអាចជួយសង្គ្រោះបេះដូង។ តែវានឹងមានប្រយោជន៍បើសិនជាអ្នកកាត់បន្ថយការផឹកកាហ្វេ។
ការសិក្សាស្រាវជ្រាវមួយទៅលើមនុស្សជាង១០០០០០នាក់បង្ហាញថា ការផឹកកាហ្វេ៤ពែង ឫច្រើនជាងនេះនៅក្នុងមួយ ថ្ងៃបង្កើនឪកាស កើតជំងឺបេះដូងដល់ទៅ៣០ភាគរយនៅក្នុងចំណោមបុរសនិង៦០ភាគរយនៅក្នុងចំណោមស្ត្រី។ ការកាត់បន្ថយការ ផឹកកាហ្វេនេះក៏ត្រូវបានណែនាំអោយកាត់បន្ថយផងដែរ បើសិនជាមានចង្វាក់បេះដូងមិនទៀងទាត់។ ជាតិកាហ្វេអ៊ីនច្រើន អាចធ្វើអោយចង្វាក់ បេះដូងដើរកាន់តែមិនប្រក្រតី ៕