ប៉េងប៉ោះ ផ្ទុកទៅដោយសារធាតុបំពាក់ពណ៌ក្រហមមួយប្រភេទ ឈ្មោះថា Lycopene ។ សារធាតុមួយនេះ ក៏ ដើរនាទី ជាអង់ទីអុកស៊ីដង់មួយផងដែរ សម្រាប់ ជួយ បន្សាប កោសិកាដែលបំផ្លាញដោយ រ៉ាឌីកាល់សេរី មុនពេលវេលា ធ្វើអោយ ខូចខាត ។ ភាគច្រើន គ្មាននរណា អាចទទួលអត្ថប្រយោជន៍ ពីផ្លែប៉េងប៉ោះ ច្រើន ជាង ជនជាតិ អ៊ីតាលី ឡើយ ព្រោះពួកគេញ៉ាំ វាស្ទើរតែរាល់ថ្ងៃ ទៅហើយ ។
ខណៈពេលដែលប៉េងប៉ោះឆ្អឹង ប៉ះពាល់ ជាមួយប្រេងធ្វើអោយមានកម្រិតសារធាតុ Lycopene ខ្ពស់បំផុតនោះក៏ ប៉េងប៉ោះ ឆៅផ្តល់នូវថាមពលការពារយ៉ាងខ្លាំងក្លាផងដែរ ។ អ្នកស្រាវជ្រាវនៅប្រទេសអ៊ីតាលី បានរកឃើញថា អ្នកដែលញ៉ាំ ប៉េងប៉ោះស្រស់ឆៅចាប់ពី ៧ ដង ឡើងទៅក្នុងមួយសប្តាហ៍អាចកាត់បន្ថយឱកាសកើតជំងឺមហារីកក្រពះ , ពោះវៀនធំ , ឬ ចុងពោះវៀនធំច្រើនជាងអ្នកញ៉ាំតែពីរដង ឬ តិចជាងនេះរហូតដល់ ៦០ ភាគរយឯណោះ ។
ការសិក្សាដ៏ធំមួយរបស់សហរដ្ឋអាមេរិកទៅលើបុរសចំនួន ៤៨០០០ នាក់ធ្វើឡើងដោយអ្នកស្រាវជ្រាវមកពី Harvard បា រកឃើញថាបុរសដែលញ៉ាំប៉េងប៉ោះយ៉ាងតិចបំផុត ១០ ដងក្នុងមួយសប្តាហ៍មិនថាឆៅ , ឆ្អិន ឬ ទឹកជ្រលក់ប៉េងប៉ោះទេ សុទ្ធតែអាចកាត់បន្ថយការប្រឈមនឹងជំងឺ មហារីកក្រពេញប្រូស្តាតបានរហូត ដល់ ៤៥ ភាគរយ ។ ការដែលញ៉ាំរហូតដល់១០ ដងស្តាប់មើលទៅ ដូចជាច្រើន ណាស់ប៉ុន្តែនៅពេលយើងបែកចែកពេលវេលាអោយវែងបន្តិចក្នុងមួយសប្តាហ៍ ទៅវាដូចជាមិនឃើញអ្វីច្រើនជាងញ៉ាំម្តងទាំង១០ឡើយ ។
វេជ្ជបណ្ឌិត ម៉ែ ស្តាំហ្វឺ (Dr. Meir Stampfer, MD) អ្នក បង្កើត ការសិក្សា និង ជាសាស្ត្រាចារ្យ ខាង ជំងឺរាតត្បាត និង អាហារ រូបត្ថម្ភ នៅឯសាលា សុខភាពសាធារៈ Harvard និយាយថា “ សារធាតុ Lycopene គឺជា អង់ទីអុកស៊ីដង់ដ៏ ខ្លាំងបំផុតមួយ ។ មានហេតុផលមួយចំនួនថាកំហាប់របស់សារធាតុនេះក៏មាននៅក្នុងក្រពេញប្រូស្តាត ដែរ ។ បុរស ដែលមានកម្រិតសារធាតុ Lycopen ខ្ពស់ក្នុងឈាមឃើញ ថាជួយកាត់បន្ថយការប្រឈម នឹង ជំងឺមហារីកក្រពេញប្រូស្តាត ” ។
ការកាត់បន្ថយ ការប្រឈមមុខ ងារ Lycopene ប្រហែល ជា វា ទៅ ទុបស្កាត់ ការលូតលាស់ និង បំបែក ខ្លួន របស់ កោសិការ មហារីក ។ ការស្រាវជ្រាវ ក្នុង មន្ទីរពិសោធន៍ ថ្មី ដែល ធ្វើឡើង ដោយ សាកលវិទ្យាល័យ Illinosis នៅឯ Urbana-Champaign បានអោយដឹងថា សារធាតុ Lycopene ក៏ ប្រហែលជា ជួយ ធ្វើអោយ អ័រម៉ូន បុរស ដែល ធ្វើអោយ កើត ជា មហារីក ក្រពេញប្រូ ស្តា ត នោះ មាន តុល្យភា ពបាន ។ ប៉ុន្តែ ការសិក្សា ថ្មីៗ នេះ មិន បាន ឯកភាព ចំពោះ របៀប ការពារ របស់ សារធាតុ Lycopene នេះ នោះ ទេ ។ ចំនុច សម្គាល់ មួយ របស់ ការសិក្សា នៅ វិទ្យាស្ថាន មហារីក ជាតិ ដែល បាន តាមដាន សុខភាព និង របប អាហារ របស់ បុរស ចំនួន ២៩៣៦១ រយៈពេល ៤ ឆ្នាំ បាន រកឃើញថា ការកាត់បន្ថយ ការ ប្រឈម នឹង ជំងឺមហារីក ក្រពេញប្រូ ស្តាត ចំពោះ អ្នក ញ៉ាំភីហ្សាម្តង មានតែ ១៧ ភាគរយ ទេ នេះ បើយើងប្រៀបធៀបជាមួយ អ្នកញ៉ាំភីហ្សាតិចជាងពីរដងក្នុងមួយខែ ។ ចូរចាំថាក្នុងចំណោមបុរសដែលមានប្រវត្តិគ្រួសារ កើតជំងឺមហារីកប្រូស្តាត ការប្រឈមមុខរបស់គេនឹងកាត់បន្ថយបើសិនជា ពួកគេញ៉ាំផលិតផល ធ្វើពីប៉េងប៉ោះកាន់តែច្រើនដូចជា ទឹកជ្រលក់ ប៉េងប៉ោះ ឬ ម្ហូបអាហារ ដែលមានប៉េងប៉ោះនៅក្នុងនោះ ។
បើ យោង ទៅតាម រយៈពេល ពីរឆ្នាំ នៃការវិភាគ របស់រដ្ឋាភិបាល បានអោយដឹងថាវាមានតែ អំណះអំណាង ដែលមិន ជាក់លាក់ ប៉ុណ្ណោះដែលថា ការញ៉ាំប៉ោងប៉ោះមួយផ្លែ ឬ ទឹកជ្រលួកប៉េងប៉ោះ ក្នុងមួយសប្តាហ៍អាចកាត់បន្ថយការ ប្រឈម នឹង ក្រពេញប្រូស្តាត ។ រដ្ឋបាល ចំណីអាហារ និង ថ្នាំពេទ្យ ក៏បានសន្និដ្ឋានឃើញថាវា ទំនងជាមិនដូចគ្នា សោះ ថា ប៉េងប៉ោះ និងទឹកជ្រលក់ប៉េងប៉ោះ អាចជួយបង្ការមហារីក ក្រពេះ , ក្រពេញ អូវ៉ែ ឬ លំពែងនោះទេ ។
គ្មាន ជីវជាតិ របស់ អាហារ តែ មួយណាមាន ថាមពល ខ្លាំង ដែល អាចបញ្ឈប់ការ គម្រាមគំហែង ដល់សុខភាពយ៉ាងធំ មួយបានឡើយ ។ ប៉ុន្តែក៏មិនត្រូវលះបង់ចោល នូវសាឡាត និង នំបុ័ង ឆីស បឺហ្គ័រដែរ ។ ការស្រាវជ្រាវថ្មីមួយបានអោយដឹងថា អត្ថប្រយោជន៍ ដល់សុខភាពច្រើនកើតឡើងនៅពេលអ្នកញ៉ាំផ្លែឈើ , និង បន្លែង ដែលសម្បូរពណ៌ជាច្រើន ប្រភេទ ។ ការសិក្សាក្នុងមន្ទីរពិសោធន៍ ថ្មី មួយ ពី ប្រទេស Netherlands បាន អោដ យឹង ថាសារធាតុ Lycopen រួមគ្នា នឹង វីតាមីន E ដែល បានមកពី ទឹកជ្រលក់ ប៉េងប៉ោះ និង ស្រូវសាលី អាចជួយ ទប់ស្កាត់ ការលូតលាស់ របស់កោសិកា មហារីកប្រូស្តា តបាន ។
ការស្រាវជ្រាវ ក៏ បាន អោយដឹងទៀតថា ការទទួល បាន សារធាតុ Lycopene ពី របប អាហារ កាន់តែ ច្រើន ប្រហែលជា ជួយ អោយ មនុស្ស ចាស់ មាន សកម្មភាព រៀងកាយ បាន យូរជាង មុន ។ ការសិក្សា ទៅលើ ដូនជី ចំនួន ៨៨ នាក់ ដែល មាន អាយុ ចាប់ពី ៧៧ ទៅ ៩៨ ឆ្នាំ បាន អោយដឹងថា អ្នក ដែល ទទួលបាន សារធាតុ Lycopene ច្រើន បំផុត ទំនងជា មិន សូវ ត្រូវការ គេ ជួយ ខាង ការងារ ប្រចាំថ្ងៃ របស់ ពួកគេ ទេ ដូចជា ការ ស្លៀកពាក់ និង ការដើរ ជាដើម ។
របបគំហើញថ្មីៗ
គ្រូពេទ្យប្រហែលជា ណែនាំអោយ ទទួលទាន ផ្លែប៉េងប៉ោះ អោយបានច្រើនដើម្បីជា វិធីបង្ការជំងឺមហារីកសួត ។ ប៉េងប៉ោះ ផ្ទុក ទៅ ដោយ សារធាតុ ដ៏ ពូកែៗ ចំនួន ពីរ ប្រភេទ នោះ គឺ Coumaric Acid និង Chlorogenic Acid ដែល វា ប្រហែលជា ជួយ ទប់ស្កាត់ ឥទ្ធិពល របស់ សារធាតុ Nitrosamine ដែល បណ្តាល អោយ កើតជា ជំងឺមហារីក បាន ។ វេជ្ជបណ្ឌិត ជោ សេប ហូ ឆ ឈីស (Dr. Joseph Hotchkis, PhD) សាស្ត្រាចារ្យ ខាង គីមី អាហារ និង ធាតុ ពុល នៅឯ សាកលវិទ្យាល័យ Cornel ក្នុង តំបន់ Ithaca ទីក្រុង ញ៉ូយ ក់ និយាយ ថា “ វា គឺជាសារភ្នាក់ងារបង្កជំងឺមហារីកដ៏ខ្លាំងក្លា បំផុត នៅក្នុងបារី ” ។
រហូតដល់សព្វថ្ងៃនេះអ្នកវិទ្យាសាស្ត្រ ជឿជាក់ថាវា គឺជាវីតាមីន C នៅក្នុងផ្លែឈើ និងបន្លែដែលជួយបន្សាបសារធាតុបង្ក គ្រោះថ្នាក់ទាំងនេះ ។ ប៉ុន្តែការសិក្សាមួយដែលធ្វើឡើងដោយវេជ្ជបណ្ឌិត ហូឆ ឈីស និង សហការីរបស់គាត់បានអោយដឹងថាប៉េងប៉ោះទៅទប់ស្កាត់ការបង្កើតសារធាតុ Nitrosamines ទោះបីជាក្រោយពី វីតាមីន C ត្រូវបានដកចេញពីផ្លែឈើ ហើយក៏ដោយ ។
សារធាតុ Coumaric និង Chlorogenic Acid ដែលមានមុខងារការពារមាន នៅក្នុងផ្លែ ប៉េងប៉ោះក៏ត្រូវបានរកឃើញក្នុងផ្លែឈើ និង បន្លែផ្សេងៗ ទៀតដែរដូចជា ការ៉ុត , ម្រេច បៃតង , ម្នា ស់ , និងស្ត្រូបឺរី។ វេជ្ជបណ្ឌិត ហូឆ ឈីស បានសន្និដ្ឋានឃើញថាសារធាតុទាំងនេះប្រហែលជាក្លាយជាហេតុផលមួយដែលមនុស្សញ៉ាំផ្លែឈើ និង បន្លែច្រើនមានការប្រឈមមុខតិច នឹងការកើតជំងឺមហារីក៕