ស្ថិតនៅលើផ្លូវជាតិលេខ ១ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង «ភូមិសុខារាវី» ជាកន្លែងសម្រាកលម្ហែ ដែលបើកចាំទទួលប្រិយមិត្ត ចាប់ពីម៉ោង ០៧ ព្រឹក ដល់ម៉ោង ០៧ ល្ងាច ដែលប្រិយមិត្ត អាចទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ និង ចំណាយពេលវេលា ជិះកង់លេងកម្សាន្តក្នុងបរិវេណដ៏ធំ ដោយឥតគិតថ្លៃ។
មិនតែប៉ុណ្ណោះ ប្រិយមិត្តអាចអង្គុយមើលថ្ងៃលិច និង សត្វស្លាបហោះហើរជាច្រើន ព្រមទាំងថតរូបលេងកម្សាន្តក្នុងបរិវេណខាងលើ គួរជាទីមនោរម្យក្រៃលែង៕ស្ថិតនៅចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តព្រៃវែងជាខេត្តមួយដែលសម្បូរទៅដោយតំបន់លម្ហែ និង ទេសចរណ៍ មិនចាញ់ខេត្តដទៃនោះឡើយ ដោយមានទាំងតំបន់ភ្នំ ប្រាសាទ តំបន់សហគមន៍ទេសចរណ៍ និង តំបន់លម្ហែបែបកែច្នៃ ជាដើម គួរឱ្យចង់ទៅទស្សនាកម្សាន្ត។
ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមបាននាំគា្នចាប់អារម្មណ៍នូវទីតាំងតំបន់លម្ហែមួយកន្លែងនៅទឹកដីខេត្តព្រៃវែង ដែលនៅទីនោះមានឈ្មោះថា «ភូមិសុខារាវី»។