ភ្នំពេញ៖ រៀងរាល់ថ្ងៃចុងសប្ដាហ៍ ក៏ដូចជាថ្ងៃឈប់សម្រាកពីការងារ ប្រិយមិត្តមួយចំនួន ប្រាកដជាមានអារម្មណ៍ថាខ្ជិលក្នុងការធ្វើដំណើរផ្លូវឆ្ងាយដើម្បីទៅលម្ហែកាយ ដោយចង់តែទៅកម្សាន្តកន្លែងទេសចរណ៍ទាំងឡាយណាដែលនៅជិតៗក្រុង និង មានបរិយាកាសស្រស់ស្រាយបែបធម្មជាតិ កាត់បន្ថយសម្ពាធការងាររបស់ខ្លួនមិនខាន។
ថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវទីតាំងរមណីយដ្ឋានមួយកន្លែង ទើបតែបង្កើតឡើងថ្មីៗ ដែលមានទីតាំងនៅជាយរាជធានីភ្នំពេញ ងាយស្រួលក្នុងការធ្វើដំណើរទៅកម្សាន្ត នៅថ្ងៃសម្រាកណាមួយ ដែលនៅទីនោះមានឈ្មោះថា «Amazon Resort» ។
ស្ថិតនៅ ភូមិគង់នយ សង្កាត់គង់នយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ «Amazon Resort» ជាតំបន់លម្ហែមានផ្ទៃទឹកបឹងធំ មានស្លឹកឈូកសិប្បនិម្មិតអណ្ដែតព្រោងព្រាត ព្រមទាំងមានល្អីកែច្នៃ ជិះលេងកម្សាន្ត ជាមួយបរិយាកាសស្រស់ត្រកាល ជាទីផ្ដិតយករូបភាពជាមួយទស្សនីយភាពថ្មីប្លែក ពុំធ្លាប់បានឃើញពីមុនមក។
មិនតែប៉ុណ្ណោះ នោទីនោះ មានប្លង់ថតរូបស្អាតស្អាតៗជាច្រើន ព្រមទាំងសម្បូរទៅដោយកន្លែងអង្គុយលម្ហែ ច្រើនបែបច្រើនយ៉ាង អាចឱ្យអ្នកទៅកម្សាន្តទស្សនា កាត់បន្ថយភាពស្មុគស្មាញបានមួយគ្រាផងដែរ ខណៈទីតាំងមានភាពងាយស្រួលក្នុងការធ្វើដំណើរ ដោយពុំបាច់ពិបាកចេញឆ្ងាយពីរាជធានីភ្នំពេញនោះឡើយ៕