ពោះវៀន គឺជាផ្នែកចុងក្រោយ និងសំខាន់បំផុតរបស់ប្រព័ន្ធរំលាយអាហារ ។ វា មាន យន្តការ ក្នុងការបឺតស្រូបយកជាតិទឹក និងអំបិលចេញពីកាកសំណល់ រឹង ។ ដើម្បី ទទួលបាននូវប្រព័ន្ធ រំលាយអាហារ ដែលមានសុខភាពល្អ នោះ ការលាង សម្អាត ពោះវៀន គឺជា ការចាំបាច់មួយដែលអ្នកត្រូវធ្វើ ។
ពាក្យថា សម្អាត នៅទីនេះ គឺ បានន័យថា អ្នក ត្រូវ មាន ភាព ឆ្លាត វៃ ក្នុងការ បរិភោគ អាហារ ដែល ជួយ ធ្វើអោយ សុខភាព របស់ ពោះវៀន អ្នក មាន ភាព រឹងមាំ ល្អ និង មិន មាន បញ្ហា អ្វី កើតឡើង ។ លើសពីនេះ ទៀត ផលប្រយោជន៍ របស់ វា ក៏ អាច ជួយ បង្ការ អ្នក បាន ពី ជំងឺ មហារីក ពោះវៀន បាន ផង ដែរ ។
ខាងក្រោមនេះ គឺជា ប្រភេទ អាហារ ទាំង ១០ ប្រភេទ ដែល ជួយ សម្អាត ពោះវៀន អ្នក អោយបាន ស្អាត ល្អ ៖
១. ក្រូចឆ្មារ ៖ ផ្លែឈើ ដែល មាន រសជាតិ ជូរ គឺ មាន ប្រសិទ្ធិភាព បំផុត ក្នុង ការសម្អាត ពោះវៀន ជាពិសេស នោះ គឺ ផ្លែ ក្រូចឆ្មារ នេះឯង ។ ការ ផឹក ទឹកតែ ក្រូចឆ្មារ នៅក្នុង ពេល ព្រឹក នឹង អាច ជួយ សម្អាត និង បន្សាប ជាតិពុល នៅក្នុង រាងកាយ អ្នក ។
២. ស្ពៃខ្មៅ ៖ វា ជួយ ការពារ បំពង់ នៃ ប្រព័ន្ធ រំលាយ អាហារ បាន ពី ជំងឺ ផ្សេងៗ និង ជួយ សម្អាត ពោះវៀន អ្នក បាន យ៉ាង ល្អ ផង ដែរ ។
៣. តែបៃតង ៖ វា មាន អត្ថប្រយោជន៍ ជា ច្រើន យ៉ាង ចំពោះ សុខភាព ។ ជា ការល្អ ប្រសិនបើ អ្នក គួរ ធ្វើការ ផឹក ទឹកតែ បៃតង ជាប្រចាំ ពីព្រោះ វា មិន ត្រឹមតែ មាន ប្រយោជន៍ ចំពោះ សុខភាព ក្រពះ ពោះវៀន នោះទេ វា ថែមទាំង ជួយ បន្សាប ជាតិពុល នៅក្នុង ថ្លើម បាន ផង ដែរ ។
៤. ប្រភេទគ្រាប់សណ្តែកផ្សេងៗ ៖ ពួកវា គឺ ជួយសម្អាតពោះវៀន និងធ្វើអោយ សុខភាព របស់ ប្រព័ន្ធ រំលាយ អាហារ មាន ភាពល្អប្រសើរ បាន ។
៥. គ្រាប់ធញ្ញជាតិ ៖ គឺ មានផ្ទុកនូវកាឡូរី និង កូ ឡេ ស្តេ រ៉ូល ទាប ។ អ្នក ត្រូវ តែ ធ្វើការ រួមបញ្ចូល ពួកវា ទៅ ក្នុង របប អាហារ ប្រចាំថ្ងៃ ដើម្បី ធ្វើអោយ សុខភាព ពោះវៀន អ្នក មាន ភាពល្អប្រសើរ ។ ដោយសារតែ ពួក វា មាន ផ្ទុក នូវ ជាតិ ស សៃ ច្រើន វា ក៏ ល្អ សម្រាប់ ការរំលាយ អាហារ ផងដែរ ។
៦. ផ្លែបឺរ ៖ ប្រេង អូ មេហ្គា ៣ ដែល មាន នៅក្នុង ផ្លែ បឺ រនេះ គឺ ជួយ សម្អាត ពោះវៀន បាន យ៉ាង ល្អ ។ វា មាន នាទី ជា ប្រេងរំអិល ក្នុង ការលាង សម្អាត នូវ សារធាតុពុល និង បំណែក អាហារ ដែល មាន ស្អិត ជាប់ ទៅ នឹង ជញ្ជាំង ពោះវៀន អោយបាន ស្អាត ល្អ ។
៧. ត្រី ៖ ប្រភេទ អាស៊ីត ខ្លាញ់ ត្រី អូ មេហ្គា ៣ និង ប្រេង ដែល មាន នៅក្នុង ខ្លាញ់ ត្រី អាច ជួយ ក្នុង ការសម្អាត ប្រព័ន្ធ រំលាយ អាហារ និង ធ្វើអោយ មុខងារ របស់ វា កាន់តែ ប្រសើរ ឡើង ។
៨. ខ្ទឹម ស ៖ វា ក៏ ជា ប្រភេទ ឱសថ បុរាណ ដែល មាន ប្រយោជន៍ ជា ច្រើន ចំពោះសុខភាព យើងរាល់គ្នា ផងដែរ ។ វា មាន ឥទ្ធិពល ជា វិជ្ជមាន ក្នុង ការលាង សម្អាត ពោះវៀន របស់ អ្នក អោយបាន ស្អាត ល្អ ។
៩. ទឹក ផ្លែឈើ ស្រស់ៗ ៖ ការផឹក ទឹក ផ្លែឈើ កិន ស្រស់ៗ នឹង ជួយ សម្អាត នូវជាតិអំបិល និងបន្សាប ជាតិពុល នៅក្នុង ពោះវៀន បាន យ៉ាង ល្អ ។ ជា ការប្រសើរ អ្នក គួរ ផឹក វា អោយ បាន ជាប់ ជាប្រចាំ ។
១០. សណ្តែកបណ្តុះ ៖ ជាបន្លែ ដែល ជួយ សម្អាត និង បន្សាប ជាតិពុល នៅក្នុង ពោះវៀន ។ ទន្ទឹមនឹងនេះ វា ក៏ ជួយ សម្អាត ថ្លើម និង ធ្វើអោយ សុខភាព ប្រព័ន្ធ រំលាយ អាហារ មាន ភាពល្អប្រសើរ បាន ផងដែរ ៕