ការចិញ្ចឹមកូនមិនមែនជាការងារងាយស្រួលនោះទេ ។ អ្នករវល់ ហើយកូនអ្នកក៏ដូចគ្នាដែរ ។ ប៉ុន្តែរឿងនេះប្រាកដណាស់ គឺវាសំខាន់ ។ ការបង្កើតរបៀបរស់នៅដែលមានសុខភាពល្អនៅពេលពួកគេនៅក្មេង គឺជារឿងចាំបាច់បំផុត ។ របៀបរស់នៅដែលមានសុខភាពល្អ និងសកម្មអាចជួយរក្សាទម្ងន់បានត្រឹមត្រូវ ។ វាក៏អាចការពារបញ្ហាសុខភាពដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺហឺត និងជំងឺលើសឈាម ។
វាមានសារៈសំខាន់ណាស់ក្នុងការបង្កើតទម្លាប់ដែលមានសុខភាពល្អជាមុន ។ ទាំងនេះនឹងជួយអ្នកធ្វើការសម្រេចចិត្តដ៏ឆ្លាតវៃសម្រាប់គ្រួសាររបស់អ្នក ។ កុមារយកតម្រាប់ឪពុកម្តាយរបស់ពួកគេ ដូច្នេះវាជារឿងសំខាន់ក្នុងការធ្វើជាគំរូដ៏ល្អ ។
គន្លឹះខាងក្រោមនេះអាចជួយគ្រួសារអ្នកមានសុខភាពល្អ និងសុភមង្គល ៖
១. ចូរចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងអាហារពេលព្រឹកដែលមានសុខភាពល្អ ។ វាផ្តល់ថាមពលដល់រាងកាយ និងផ្តល់ថាមពលពេញមួយថ្ងៃ ។
២. អ្នកអាចណែនាំឱ្យកុមារជួយរៀបចំផែនការ និងរៀបចំអាហារមួយដងក្នុងមួយសប្តាហ៍ ។
៣. ញ៉ាំជុំគ្នាជាគ្រួសារឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន ។
៤. ចំណាយពេលញ៉ាំ ហើយទំពារយឺតៗ ។ វាត្រូវចំណាយពេល ២០ នាទីសម្រាប់ខួរក្បាល ដើម្បីប្រាប់រាងកាយថាអ្នកឆ្អែត ។
៥. ញ៉ាំបន្លែ និងផ្លែឈើស្រស់ឱ្យបានច្រើន ។ កំណត់បរិមាណផ្លែឈើ ២ ពែង និងបន្លែ ២ ពែងក្នុងមួយថ្ងៃ ។
៦. ញ៉ាំគ្រាប់ធញ្ញជាតិឱ្យបានច្រើន ។ ឧទាហរណ៏រួមមានអង្ករសំរូប និងស្រូវសាលីទាំងមូល ។
៧. ផឹកទឹកឱ្យបានច្រើន ។ ជ្រើសរើសទឹក ទឹកដោះគោមានជាតិខ្លាញ់តិច ឬគ្មានជាតិខ្លាញ់ និងភេសជ្ជៈមានកាឡូរីទាប ។
៧. ញ៉ាំអាហារសម្រន់មានសុខភាពល្អជាច្រើនប្រភេទតិចៗតែច្រើនដង ។
៨. កុំទាមទារឱ្យកូនអ្នកញ៉ាំឱ្យអស់ពីចានរាល់ពេល ម្យ៉ាងទៀតឱ្យកូនរបស់អ្នកសុំបន្ថែមទៀត ប្រសិនបើពួកគេនៅតែឃ្លាន ។
៩. អានស្លាកអាហារូបត្ថម្ភលើអាហារផ្សេងៗ ។ ព័ត៌មាននេះអាចជួយអ្នកក្នុងការជ្រើសរើសអាហារដែលសមនឹងតម្រូវការរបស់គ្រួសារអ្នក ។
១០. ចៀសវាងការចម្អិនជាមួយប័រ ឬខ្លាញ់ច្រើនពេក ។ ប្រើពពួកប្រេងដែលមានសុខភាពល្អដូចជាអូលីវ កាណូឡា ឬប្រេងផ្កាឈូករ័ត្ន ។
១១. ជ្រើសរើសអាហារសម្រន់ដែលផ្តល់សារធាតុចិញ្ចឹម និងថាមពល ។ ទាំងនេះគឺចាំបាច់សម្រាប់កុមារសកម្ម និងកំពុងលូតលាស់ ។
១២. ចូរធ្វើខ្លួន និងក្រុមគ្រួសារកាន់តែសកម្ម (សម្រាប់កុមារ និងគ្រួសារ) ។
១៣. ផ្លាស់ទីបន្ថែមទៀត ។ ព្យាយាមហាត់ប្រាណពី ៣០ ទៅ ៦០ នាទីជារៀងរាល់ថ្ងៃ ។
១៤. រួមបញ្ចូលសកម្មភាពរាងកាយនៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក ។ ដើរជាក្រុមគ្រួសារមុន ឬក្រោយអាហារ ។
១៥. ធ្វើឱ្យមានពេលវេលាលេងជាមួយក្រុមគ្រួសាររបស់អ្នក ។
១៦. សកម្មនៅក្នុងផ្ទះ ដោយអ្នកអាចបូបធូលីដី ធ្វើសួនច្បារ ឬជូតសម្អាតផ្ទះជាដើម ។ សកម្មភាពទាំងនេះ គឺជាវិធីដ៏ល្អក្នុងការដុតកាឡូរី ។
១៧. រួមបញ្ចូលសកម្មភាពដូចជា ការឡើងភ្នំ ឬជិះកង់ នៅពេលអ្នកទៅវិស្សមកាល ។
១៨. ដឹងពីតម្រូវការកាឡូរីប្រចាំថ្ងៃរបស់អ្នក ។ ធ្វើឱ្យមានតុល្យភាពកាឡូរីដែលអ្នកញ៉ាំជាមួយនឹងកាឡូរីដែលអ្នកដុត ។
១៩. កំណត់ម៉ោងទូរទស្សន៍ កុំព្យូទ័រ និងវីដេអូហ្គេមឱ្យតិចជាង ២ ម៉ោងក្នុងមួយថ្ងៃ ។ ជំរុញសកម្មភាពរាងកាយជំនួសវិញ ៕