ការសិក្សាមួយបង្ហាញថា អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ អាចបន្ថែមអាយុមួយទសវត្សរ៍ដល់ជីវិតរបស់ពួកគេតាមរយៈការសម្រកទម្ងន់មកគីឡូដែលមានសុខភាពល្អ និងគ្រប់គ្រងសម្ពាធឈាមនិងកម្រិតជាតិស្ករឱ្យបានប្រសើរជាងមុន។
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យផ្លរីដា ដែលតាមដានអ្នកជំងឺដែលមានអាយុពី ៥០ ទៅ ៨០ ឆ្នាំបាននិយាយថា ការរកឃើញរបស់ពួកគេគួរតែ “ជំរុញ”មនុស្សជាច្រើនឱ្យប្រកាន់ខ្ជាប់នូវផែនការព្យាបាលរបស់ពួកគេ។ពួកគេក៏បានព្រមានថា ការបន្ថែមអាយុគឺមានប្រសិទ្ធភាពកម្រិតទាបក្នុងចំណោមអ្នកជំងឺវ័យចំណាស់ ដោយគូសបញ្ជាក់ពីតម្រូវការសម្រាប់ការធ្វើអន្តរាគមន៍ឱ្យបានឆាប់។
ការប៉ាន់ប្រមាណនេះបង្ហាញថា ជនជាតិអាម៉េរិកម្នាក់ក្នុងចំណោម ១០ នាក់ទទួលរងនូវជំងឺទឹកនោមផ្អែមប្រភេទ២ ដែលបង្កឡើងនៅពេលដែលកោសិកាមានភាពធន់នឹងអាំងស៊ុយលីនដែលជាអ័រម៉ូនគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។
អ្នកដែលធាត់ខ្លាំងហើយមិនហាត់ប្រាណច្រើនតែប្រឈមមុខនឹងជំងឺនេះ ដោយអ្នកជំងឺភាគច្រើនប្រឈមមុខនឹងពិការភ្នែក បាត់បង់អវយវៈ ឬឈានចូលការសន្លប់បាត់ស្មារតីដោយជំងឺទឹកនោមផ្អែម៕