យើងធ្លាប់តែលឺថា ទឹកដោះគោជួយធ្វើឱ្យលូតកម្ពស់។ វាជាការពិត។ តែតើអ្នកដឹងទេថា បន្លែក៏អាចធ្វើឱ្យមានការលូតកម្ពស់ផងដែរ។ វាគឺជាដំណឹងល្អសម្រាប់អ្នកដែលមានបញ្ហាសុខភាពនៅពេលផឹកទឹកដោះគោ ហើយចង់លូតកម្ពស់។ ថ្ងៃនេះ អ្នកនឹងបានស្គាល់បន្លែទាំងនេះ។
១. ពោតបារាំង
ពោតបារាំង នេះមានមុខងារជាថ្នាំបញ្ចុះលាមក។ វាមានសារធាតុចិញ្ចឹមច្រើន និងមានវីតាមីន សារធាតុរ៉ែ កាបូអ៊ីដ្រាត ទឹក និងសរសៃ។ សារធាតុចិញ្ចឹមទាំងនេះ ធ្វើការដើម្បីភ្ញោចអរម៉ូនលូតលាស់នៅក្នុងរាងកាយចេញធ្វើការ និងជួយឱ្យរាងកាយលូតលាស់ ជាពិសេសគឺកម្ពស់របស់អ្នក។
២. សណ្តែក
សណ្តែកគឺជាបន្លែដែលមានជីវជាតិច្រើន។ ពួកវាផ្ទុកសារធាតុចិញ្ចឹមដូចជា វីតាមីន ប្រូតេអ៊ីន កាបូអ៊ីដ្រាត ហ្វូឡាត និងសរសៃ។ ការញ៉ាំសណ្តែកជួយបង្កើនកម្ពស់របស់អ្នក ព្រោះវាផ្ទុកបរិមាណប្រូតេអ៊ីនច្រើន ដែលនេះក៏ជាជីវជាតិដែលកម្ពស់របស់អ្នកត្រូវការផងដែរ។
៣. ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវ ឬ ប្រូខូលី គឺជារុក្ខជាតិដែលអាចបរិភោគបាន ដែលជាអំបូររបស់គ្រួសារស្ពៃក្តោប។ វាមានសារធាតុចិញ្ចឹមច្រើន និងមានវីតាមីន C ជាតិសរសៃផ្សេងៗ និងជាតិដែក។ ការទទួលទានផ្កាខាត់ណាខៀវ ជួយរក្សារបបអាហារដែលមានសុខភាពល្អ និងដំណើរការត្រឹមត្រូវនៃរាងកាយ និងបង្កើនការលូតកម្ពស់ ដោយសារតែវត្តមានរបស់វីតាមីន K និងសារធាតុចិញ្ចឹមផ្សេងទៀត៕