នៅរដូវក្តៅ ការស្នាក់នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់គឺប្រៀបដូចជានៅឋានសួគ៌អ៊ីចឹង។ រាប់ចាប់ពីការិយាល័យរបស់យើងទៅរថយន្តរបស់យើង និងគ្រប់បន្ទប់នៅក្នុងផ្ទះរបស់យើង យើងប្រហែលជាតែងតែមានបើកម៉ាស៊ីនត្រជាក់រហូត។ ប៉ុន្តែតើអ្នកដឹងទេថា ការស្នាក់នៅក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់យូរគឺមិនល្អឡើយ។ វាអាចមានផលប៉ះពាល់មួយចំនួន ដែលអ្នកត្រូវតែប្រយ័ត្ន។ មិនថាវាមានផាសុកភាពយ៉ាងណាទេ ការស្នាក់នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ពេញមួយថ្ងៃ ពេញមួយយប់ អាចផ្តល់ផលអាក្រក់ និងមិនល្អដល់រាងកាយរបស់អ្នក។
១. ភ្នែកស្ងួត
ប្រសិនបើអ្នកមានភ្នែកស្ងួតរួចហើយ ការស្នាក់នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរពេកអាចធ្វើឱ្យរោគសញ្ញាកាន់តែអាក្រក់ទៅៗ។ ភ្នែកស្ងួតនឹងមានអារម្មណ៍រមាស់ និងរមាស់កាន់តែច្រើន ប្រសិនបើអ្នកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរ។ អ្នកដែលមានរោគសញ្ញាភ្នែកស្ងួតគួរតែឧស្សាហ៍ដើរចេញពីបន្ទប់បន្តិច។
២. ស្បែកស្ងួត
ស្បែកស្ងួត និងរមាស់អាចជាបាតុភូតធម្មតា ចំពោះអ្នកដែលអង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរពេក។ ការប៉ះពាល់នឹងម៉ាស៊ីនត្រជាក់ច្រើនពេក រួមជាមួយនឹងការប៉ះនឹងពន្លឺព្រះអាទិត្យ អាចធ្វើឱ្យស្បែកស្ងួត និងរមាស់។ ស្បែករបស់អ្នកអាចត្រលប់មកធម្មតាវិញ បន្ទាប់ពីពីរបីម៉ោងនៃការនៅខាងក្រៅ។
៣. ការខះជាតិទឹក
អត្រានៃការខះជាតិទឹកគឺខ្ពស់ជាងនៅក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់ បើប្រៀបធៀបទៅនឹងបន្ទប់ដែលមិនមាន។ ក្នុងករណីដែល ម៉ាស៊ីនត្រជាក់បឺតសំណើមច្រើនពេកពីបន្ទប់ អ្នកនឹងមានអារម្មណ៍ថាខ្សោះជាតិទឹក។ អ្នកអាចនឹងដឹងថា មានបញ្ហាខះជាតិទឹក នៅពេលដែលអ្នកចាប់ផ្តើមស្រេកទឹកច្រើនជាងធម្មតា៕