សាស្ត្រាចារ្យសាកលវិទ្យាល័យ Chulalongkorn បាននិយាយនៅក្នុងហ្វេសប៊ុក កាលពីថ្ងៃចន្ទថា អ្នកដែលបានឆ្លងកូវីដពីមុន ទំនងជាទទួលរងនូវរោគសញ្ញាក្រោយកូវីដ ឬ អាចយូររហូតដល់មួយឆ្នាំ។
ដោយលើកឡើងពីការសិក្សានៅអឺរ៉ុប លើមនុស្ស ៧៣,៧២៧ នាក់ ដែលត្រូវបានបោះពុម្ពនៅក្នុងទស្សនាវដ្ដីនៃរោគរាតត្បាត កាលពីថ្ងៃសុក្រ លោក Thira Worathanarat គ្រូពេទ្យនៅថៃ បាននិយាយថា អតីតអ្នកជំងឺកូវីដ ទំនងជាទទួលរងនូវភាពអស់កម្លាំង ៤.៨ ដងច្រើនជាងអ្នកដែលមិនធ្លាប់ឆ្លង។
រោគសញ្ញាផ្សេងទៀតរួមមាន ដង្ហើមខ្លីៗ, តឹងក្នុងទ្រូង ,អ័ព្ទខួរក្បាល ,គេងមិនលក់ ,ញ័រទ្រូង ,ធ្លាក់ទឹកចិត្ត និងថប់បារម្ភ។ល។ ដូច្នេះហើយ គ្រូពេទ្យរូបនេះបាននិយាយថា វាជារឿងសំខាន់ ក្នុងការការពារខ្លួនយើង ហើយវិធីតែមួយគត់ដែលត្រូវធ្វើ គឺត្រូវពាក់ម៉ាស់ជានិច្ច រក្សាចម្ងាយ និងចៀសវាងការចែករំលែកអាហារ ឬភេសជ្ជៈជាមួយអ្នកដទៃ។
លោកក៏បាននិយាយដែរថា មនុស្សមិនគួរចំណាយពេលជាមួយអ្នកដទៃយូរពេកទេ ហើយជួបតែពេលចាំបាច់។ លោកក៏បានណែនាំឲ្យប្រជាពលរដ្ឋឈប់សម្រាកពីសាលា ឬការងារពេលឈឺផងដែរ៕