មានប្រសាសន៍យ៉ាងដូច្នេះក្នុងពីធីបិទវគ្គបណ្តុះបណ្តាលស្តីពីការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោតជូនដល់សមាជិកគណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់ នៅតាមមណ្ឌលប្រមូលផ្តុំក្រុង ស្រុក នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ចេន ញ៉ាន់ ប្រធានគណះកម្មការរៀបចំការបោះឆ្នោតខេត្តបានជម្រុញដល់សិក្ខាកាមដែលមាជិកគណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់ត្រូវយកចំណេះចំនាញទៅអនុវត្តអោយបានតម្លាភាព ត្រឹមត្រូវតាមច្បាប់ជៀសវាងបង្កអោយមានបញ្ហាខុសឆ្គងណាមួយកើតឡើង។ ហើយក្នុងពីធីនេះក៏មានការអញ្ជើញចូលរួមពីសិក្ខាកាមដែលជាសមាជិកគណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់សរុបចំនួន៤0នាក់ ស្រី៧នាក់ផងដែរ។
លោក ចេង ញ៉ាន់ ប្រធានគណះកម្មការរៀបចំការបោះឆ្នោតខេត្តបានមានប្រសាសន៍ថា៖ តាមការបណ្តុះបណ្តាលរយៈពេលមួយថ្ងៃពេញនេះ សិក្ខាកាមទាំងអស់ពិតជាបានទទួលបានចំណេះដឹងល្អថ្មីៗមន្ថែមទៀត ដើម្បីជាមូលដ្ឋានសម្រាប់ត្រៀមខ្លួនក្នុងការទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។ លោកបានបន្តថា៖ វគ្គបណ្តុះបណ្តាលដ៏មានសារះសំខាន់នេះ ដើម្បីអនុញ្ញាតិអោយគ្រប់ភាគីពាក់ព័ន្ធស្វែងយល់អំពីនិតិវិធីនៃការចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោត ស្របតាមច្បាប់ បទបញ្ជានីតិវិធី និងប្រតិទិននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីអោយដំណើរការបោះឆ្នោតមួយដែលប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ មានតម្លាភាព និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។ លោកបានបន្តទៀតថា៖ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ឆ្នាំ២០២២នេះ គណៈកម្មការជាតិរៀបចំការបោះឆ្នោត បានធ្វើបច្ចុប្បន្នភាពទៅលើប្រព័ន្ធបច្ចេកវិទ្យាថ្មី គឺជាចុះបញ្ជឺបេក្ខជន នៃគណបក្សនយោបាយ និងការចេញឯកសារបញ្ចាក់អត្តសញ្ញាណសម្រាប់បម្រើអោយការបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ ដោយទាញទិន្នន័យចេញពីបញ្ជីបោះឆ្នោតផ្លូវការ ដែលនេះបានធ្វើអោយកាន់តែមានភាពសុក្រឹត្យកាត់បន្ថយទាំងស្រុងនៃការខុសឆ្គងទិន្នន័យឈ្មោះបេក្ខជន និងទិន្នន័យប្រជាពលរដ្ឋដែលមកសុំឯកសារបញ្ចាក់អត្តសញ្ញាណសម្រាប់បម្រើអោយការបោះឆ្នោត។ លោកប្រធានក៏បានជម្រុញដល់សិក្ខាកាមត្រូវសិក្សាស្វែងយល់បន្ថែមទៀតដើម្បីជាមូលដ្ឋានគ្រឹះរឹងមាំផ្ទាល់ខ្លួន និងអនុវត្តចាត់ចែងការងារប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ ជាពិសេសប្រធានគណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់ទាំងអស់ត្រូវដឹកនាំការងារតាមបែបជាក្រុម ហើយត្រូវមានសាមគ្គីភាព និងឯកភាពខ្ពស់នៅកន្លែងការងាររបស់ខ្លួន មានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន កងកំលាំងមានសមត្ថិកិច្ច និងគ្រប់ភាគីពាក់ព័ន្ធនានាផងដែរ។
សូមបញ្ជាក់ថា៖ យោងតាមបញ្ជីបោះឆ្នោតផ្លូវការដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអនុម័យល់ព្រមអោយប្រើប្រាស់កាលពីថ្ងៃទី១២ខែ កុម្ភះឆ្នាំ២០២២ កន្លងទៅនេះ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការមានចំនួន ៩២០៥៦៨១ នាក់ ដោយឡែកសម្រាប់ខេត្តប៉ៃលិនបងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ហើយមានឈ្មោះបោះឆ្នោតមានចំនួន ៤២២៦២ នាក់៕