តើអ្នកឧស្សាហ៍មានបញ្ហាឈឺមួយចំហៀងក្បាលដែរឬទេ? នៅពេលដែលមានបញ្ហាបែបនេះភ្លាម អ្នកអាចនឹងប្រញាប់ទៅរកថ្នាំមកលេប។ ការព្យាបាលគឺជាការប្រសើរ តែអ្នកគួរតែស្គាល់ពីវិធីការពារ។ អាហារមួយចំនួន អាចធ្វើឱ្យអ្នកមានបញ្ហាប្រកាំងនេះញយជាងអ្នកដទៃ។ ដូចនេះ អ្នកគួរតែរកវិធីដើម្បីកាត់បន្ថយវា។
១. ប៊ីចេង
ប៊ីចេង គឺជាសារធាតុបន្ថែមដែលត្រូវបានប្រើដើម្បីបង្កើនរសជាតិអាហារ។ ទោះបីជាក្រុមអ្នកវិទ្យាសាស្ត្រ អះអាងថា MSG មានលក្ខណៈសមស្របសម្រាប់ការទទួលទានក៏ដោយ ក៏វានៅតែជាអ្វីដែលផ្សារភ្ជាប់ទៅនឹងអាការៈឈឺក្បាលប្រកាំងដែរ។ យោងតាមអ្នកជំនាញជាច្រើនបានឱ្យដឹងថា ប្រហែលពី ១០ ទៅ ១៥% នៃអ្នកដែលឈឺក្បាលប្រកាំងនឹងមានស្ថានភាព ឬអាការៈកាន់តែធ្ងន់ធ្ងរក្រោយពីទទួលទានអាហារមានជាតិប៊ីចេង។ នោះក៏ព្រោះតែសារធាតុនេះជះឥទ្ធិពលអវិជ្ជមានលើដំណើរការមុខងារនៃខួរក្បាលនិងសសៃប្រសាទ។
២. សុរា
ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញឱ្យដឹងថា ប្រមាណ ២៥% នៃអ្នកដែលឈឺក្បាលប្រកាំងមានអាការៈធ្ងន់ធ្ងរជាងមុន នៅរាល់ពេលទទួលទានសុរា។ ទោះជាយ៉ាង
ណាក៏ដោយ អ្នកក៏អាចប្រឈមមុខនឹងបញ្ហាឈឺក្បាលប្រកាំងផងដែរ ក្រោយទទួលទានគ្រឿងស្រវឹង ដែលគេហៅថាសល់ហាយ។
៣. កាហ្វេ ឬ ភេសជ្ជៈមានជាតិកាហ្វេអ៊ីន
ពិតណាស់ការទទួលទានភេសជ្ជៈកាហ្វេអ៊ីនដូចជា កាហ្វេ និងតែត្រឹមមួយពែងអាចសម្រាលអាការៈឈឺក្បាលបានយ៉ាងប្រសើរ។ តែវាក៏ធ្វើឱ្យអ្នកប្រឈមនឹងបញ្ហាឈឺមួយចំហៀងក្បាលផងដែរ ប្រសិនបើអ្នកទទួលទានលើសកម្រិត៕