បន្ទាយមានជ័យ ៖ ភ្ញៀវទេសចរជាង២០០នាក់ លេងកម្សាន្តនៅច្រកទ្វារអន្តរជាតិស្ទឹងបទ ក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបើកការដ្ឋានផ្លូវតភ្ជាប់ពីច្រកទ្វារទៅផ្លូវជាតិលេខ៥ ស្ថិតភូមិស្ទឹងបទសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ។ជាក់ស្តែងនៅល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ឃើញមេឃខ្មៅរកភ្លៀង ហើយអាកាសធាតុត្រជាក់ឃើញមានបងប្អូនប្រជាពលរដ្ឋបាននាំគ្រួសារប្រពន្ធកូនទៅលេងកម្សាន្តនៅលើស្ពានមិត្តភាពច្រកទ្វារអន្តរជាតិស្ទឹងបតដែលឈមើលទេសភាព និងយកខ្យល់អាកាសនៅពេលថ្ងៃល្ងាច ។
ជាក់ស្តែងនៅក្បាលស្ពានមិត្តភាពច្រកទ្វារអន្តរជាតិស្ទឹងបទឃើញមានបងប្អូនប្រជាពលរដ្ឋបានធ្វើតូបលក់អីវ៉ាន់សម្រាប់បងប្អូនភ្ញៀវដែលទៅលេងកម្សាន្តដែលទិញហូបជារបៀបគ្រួសារអាចថា ប្រជាពលរដ្ឋរស់នៅជុំវិញស្ពានមិត្តភាពមានមុខរបបលក់សម្រាប់ចិញ្ចឹមជីវិភាពគ្រួសារ ។ បងប្អូនប្រជាពលរដ្ឋបានប្រាប់ថា ក្រោយពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបើកការដ្ឋានកសាងផ្លូវពីក្បាលស្ពានមិត្តភាពច្រកទ្វារអន្តរជាតិស្ទឹងបទតភ្ជាប់ទៅផ្លូវជាតិលេខ៥ ទោះជាមិនទាន់បានរួចរាល់ក៏ដោយឃើញមានបងប្អូនប្រជាពលរដ្ឋទៅលេងរាល់ថ្ងៃល្ងាច ដែលលេងអង្គុយលេងមើលទេសភាពថ្ងៃរៀបលិច និងអាកាសធាតុត្រជាក់ ។
ដោយឡែកប្រជាពលរដ្ឋលក់ដូរនៅទីនោះបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅលើស្ពានមិត្តភាពច្រកទ្វារអន្តរជាតិស្ទឹងបតឃើញមកលេងរាល់ថ្ងៃល្ងាច ជាមធ្យម១ថ្ងៃប្រមាណជាង១០០នាក់ហើយ នៅថ្ងៃសៅរ៍ និងអាទិត្យអ្នកមកលេងប្រមាណជាង២០០នាក់ដែលភាគច្រើន គឺប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ក្រោយទំនេរពីការលក់ដូរនៅពេលល្ងាចបាននាំគ្រួសារ និងកូនចៅមកកម្សាន្តលើស្ពាន ។
ជាក់ស្តែងនៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ នៅស្ពានមិត្តភាពច្រកទ្វារអន្តរាជាតិស្ទឹងបទនៅពាក់កណ្តាលស្ពានឃើញសមត្ថកិច្ចថៃបានយកផ្ទាំងដាក់ជារបាំងចំពាក់កណ្តាលស្ពានមិត្តភាពកម្ពុជា-ថៃ ដើម្បីការពារមិនអោយឆ្លងព្រំដែនឡើយ ៕