រមណីយដ្ឋានវត្តវិហាសរសរ១០០ ៖ ជារមណីយដ្ឋានវប្បធម៌-ប្រវត្តសាស្រ្ត មានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ចម្ងាយ ៣៦ គ.ម ពីទីរួមខេត្ត ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវខេត្តលេខ៣៧៧ តាមផ្លូវចាក់កៅស៊ូ ស្រុកសំបូរ គឺជាអតីតរាជធានីខ្មែរ ពីសម័យចេនឡា ដែលមានឈ្មោះថា សម្ភពបុរៈ ។
វិហារសសរ ១០០ ត្រូវបានសាងសង់លើកដំបូងក្នុងសតវត្ស ទី១៦ ដោយព្រះបាទចន្ទរាជា ដោយសង់ពីឈើដែលមានសសរចំនួន ១០០ នៅសម័យប៉ុល-ពត ព្រះវិហារត្រូវបានរុះរើបំផ្លាញអស់មួយភាគធំ ហើយវិហារនេះត្រូវបានជួសជូលជាបន្តបន្ទាប់ ព្រះវិហារត្រូវបានកសាងឡើងវិញពីឥដ្ឋ លើទីតាំងចាស់ដែលមានសសរចំនួន១២៦ដើម។