ខេត្តឧត្តរមានជ័យ ៖ តំបន់ទេសចរណ៍ប្រាសាទតាមាន់ធំស្ថិតនៅចម្ងាយពីប្រាសាទតាមាន់តូច២គីឡូម៉ែត្រ កន្លងទៅប្រជាពលរដ្ឋខ្មែរឃ្លាតឆ្ងាយពុំដែលបានអញ្ជើញមកទស្សនាដោយសារជួបការលំបាកផ្លូវក្នុងការធ្វើដំណើរ។ ខណៈនេះបើចង់ធ្វើដំណើរមកទស្សនាតំបន់ប្រាសាទតាមាន់ធំតាមដងផ្លូវជាតិលេខ៥ ពីរាជធានីភ្នំពេញ ឆ្ពោះមកដល់ខេត្តបន្ទាយមានជ័យ ៣៥៩គីឡូម៉ែត្រ ឆ្ពោះមកខេត្តឧត្តរមានជ័យ១១០គីឡូម៉ែត្រ។ បើធ្វើដំណើរតាមដងផ្លូវជាតិលេខ៦ មានចម្ងាយ៤៦៧គីឡូម៉ែត្រធ្វើដំណើរបន្ត ចេញពីទីរួមខេត្តឧត្តរមានជ័យទៅតំបន់ទេសចរណ៍ប្រាសាទតាមាន់ធំ៥៦គីឡូម៉ែត្រ។
ប្រាសាទតាមាន់ធំស្ថិតនៅលើខ្នងភ្នំដងរ៉ែកក្នុងទឹកដីភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ។ យោងទៅលើឯកសារ និងការវាយតម្លៃអ្នកបុរាណវិទ្យាបានបញ្ចាក់ថា សំណង់ស្ថា បត្យកម្មប្រាសាទនេះបានសាងសង់រួចហើយ ប៉ុន្តែផ្នែកចម្លាក់រចនាសង្កេតឃើញ នៅសល់ផ្ទៃច្រើននៃប្រាសាទដែលមិនទាន់បាក់បែកធ្លាក់ ម្យ៉ាងទៀតប្រាសាទតាមាន់មានកំពែងព័ទ្ធជុំវិញបែរទៅរកទិសខាងត្បូងដែលគេបានឆ្ងល់ថាហេតុអ្? នេះដោយយោងទៅតាមតម្រូវការចាំបាច់នៃទីតាំងភូមិសាស្ត្រគឺខ្ពង់រាបចំណុចនេះមាន ចម្រាក់បែរទៅរកទិសខាងត្បូង ចំណែកឯតួប្រាសាទទាំងមូលសាងសង់មកជាប់ និងចម្រាក់ដីតែម្តង។
អ្នកដែលធ្លាប់សិក្សាសំណង់ស្ថាបត្យកម្ម និងសិល្បៈខ្មែរបុរាណអាចនិងយល់ស្របគ្នាប្រាសាទនេះគឺជាស្នាមព្រះហស្ថនៃព្រះបាទសូរ្យវរ្មន័ទី១ ឬរាជ្យនៃសតវត្សទី១១ ថ្វីត្បិតតែពុំឃើញមានសិលាចារឹកពុំមានចម្លាក់រចនាបថក៏ដោយ។ បើយោងប្រភពឯកសារមួយចំនួនបានបញ្ជាក់ថា ប្រាសាទតាមាន់កសាងឡើងក្នុងសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវ្មរន័ទី១ {១០០២-១០៥០} និងឧយ័ទិត្យវ្មរន័ទី២{១០៥ ០-១០៦៦} តាមរយៈសំណង់ស្ថាបត្យកម្ម និងការតុបតែងលម្អនៅតាមថែវ និងហោជាងរបស់ប្រាសាទបានបញ្ជាក់ គឺស្ថិតនៅក្នុងរចនាបថឃ្លាំង និងបាពួនឧទ្ទិស ថ្វាយដល់ព្រះសិវៈ នៅក្នុងប្រាសាទនេះមានកម្ពស់សសរលិង្គរបស់ព្រះសិវៈដែល គេហៅថា លិង្គកើតឡើងដោយឯកឯង ស្វ័យម្ភូវលិង្គ{Svayambhuva Linga} គឺជាទីតាំងដ៏ពិសេសបំផុតសម្រាប់សម័យបុរាណ ហើយប្រជាពលរដ្ឋខ្មែរនៅតែមានជំនឿរហូតមកដល់សព្វថ្ងៃនេះ។
នៅក្នុងទីតាំងប្រាសាទនេះគឺជាទីកន្លែងអាស្រមមួយកាលពីសម័យមុនអង្គនេះ យោងទៅតាមសិលាចារឹកនៅក្នុងរាជ្ជកាលព្រះបាទសូរ្យវរ្មន័ទី១។ គួរឱ្យចាប់អារម្មណ៍មួយទៀតគឺគេពុំបានពង្រាបដីឱ្យស្មើដើម្បីសាងសង់ គឺគេបានសាងសង់ផ្ទាល់ លើថ្មភ្នំដោយគ្រាន់តែដាប់ឱ្យស្មើល្មមៗតែប៉ុណ្ណោះ ប្រហែលជាយកថ្មនៅទីនោះ តែម្តងមកសង់ប្រាសាទ ចំពោះបដិមាវិញពុំទាន់ឃើញមានអ្វីទាំងអស់លើកលែង តែនៅក្នុងបន្ទប់មួយមានបដិមាធម្មជាតិស្រាប់ នេះគឺជាសាច់ថ្មដុះមកលើត្រង់ដែលខ្មែរបុរាណចាត់ទុកថា ជាលិង្គ សូមជ្រាបថា លិង្គមានពីរបែប លិង្គដែលមនុស្សអាចប្តូទីកន្លែងបានដែលគេតែងយកទៅតម្កល់បញ្ចុះក្នុងយោនីនោះគេហៅ ថាស្ថាបិតលិង្គ រីឯថ្មដែលជាប់នឹងផ្ទាំងនៅក្នុងដីហើយដែលមានរូបរាង្គលេចចេញ មកលើល្មមអាចឱ្យគេចាត់ទុកថាជាលិង្គ បានគេហៅថាស្វ័យម្ភូវលិង្គ ន័យថាលិង្គ ដែលកើតឡើងដោយឯកឯង។
ចំពោះការគោរពសក្ការៈនៃលិង្គទាំងពីរគឺមានដូចគ្នា ប៉ុន្តែស្វ័យម្ភូវលិង្គនៅទីនេះភ្ជាប់នៅក្រៅបរិវេណប្រាសាទតាមចង្អូថ្ម ឬទរបង្ហូទឹកមន្ត សោមសូទ្រ ដែលគេរៀបចំសម្រាប់ទឹកមន្តស្រោចស្រពក្នុងពិធីលើលិង្គនោះ ហូរទៅក្រៅដើម្បីសាសនិកនានាត្រងយកទៅប្រើក្នុងជំនឿផ្សេងៗរៀងៗខ្លួន។ គួរំលឹកថា៖ ប្រាសាទតាមានធំកាលពីអំឡុងទសវត្ស៨២រហូតមកទល់ទសវត្ស ១៩៩៧ក្រុមទាហានខ្មែរក្រហមជាអ្នកគ្រប់គ្រងនៅក្នុងឆ្នាំ១៩៩៨ក្រុមយោធារខ្មែរក្រហមបានធ្វើសមារណកម្មត្រូវបានក្រុមទាហានឈុតខ្មៅថៃគ្រប់គ្រងផ្តាច់មុខនៅ ក្នុងឆ្នាំ២០០៨ក្រុមទាហានកម្ពុជា និងក្រុមទាហានថៃបានផ្ទុះអាវុធនៅតាមខ្សែ បន្ទាត់ព្រំដែននោះទាហានកម្ពុជាបានវាយក្រុមទាហានថៃឱ្យដកថយទៅខាងក្រៅ ប្រាសាទតាមានធំដោយគ្រប់គ្រងរួមគ្នា។ ខណៈនេះគេបានសង្កេតឃើញមានក្រុម អាជ្ញាធរកម្ពុជា និងក្រុមអាជ្ញាធរថៃតែងតែឡើងទៅគោរពបូជាដោយឡែកក៏មានប្រជាពលរដ្ឋខ្មែរថៃឡើងទៅទស្សនាក្នុងមួយថ្ងៃៗរាប់រយនាក់ផងដែរ៕