ម្រះជាបន្លែដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពយើងទំាងអស់គ្នា ប៉ុន្តែវាក៏ជះឥទ្ធិពលអាក្រក់ដល់សុខភាពយើងផងដែរ។
ហើយវាប៉ះពាល់ខ្លាំងជាងគេនោះគឺ
– កុមារ
– ស្រ្តីមានផ្ទៃពោះ
– ស្រីកំពុងបំបៅដោះកូនជាដើម
ខាងក្រោមនេះជាផលវិបាកនៃផ្លែម្រះដែលលោកអ្នកគួរយល់ដឹង៖
១.ម្រះប្រឆាំងមិនអោយមានផ្ទៃពោះបាន
ក្រុមអ្នកវិទ្យាសាស្រ្តបានពិសោធន៏ជាមួយនឹងសត្វ ហើយបានអោយដឹងថា នៅក្នុងម្រះមានប្រូតេអ៊ីនម្យ៉ាងដែលប្រឆាំងមិនអោយកណ្តុលឈ្មោលអាចបង្ករកំនើតនិងកណ្តុលញីបាន។ បើផឹកទឹកម្រះ ពី ១ភាគ៧ ក្នុងមួយថ្ងៃ ធ្វើអោយសត្វឆ្កែឈ្មោល ទទួលរងគ្រោះថ្នាក់ដោយឡើងកំដៅ និងកាត់បន្ថយមេជីវិតឈ្មោលនៃសត្វឆ្កែផងដែរ។ ចំពោះកណ្តុលញីវិញ ម្រះប្រឆាំងមិនអោយកូនបាន។ ចំពោះកណ្តុលនិងទន្សាយញីដែលកំពុងតែមានផ្ទៃពោះ ពេលដែលផឹកទឹកម្រះចូលទៅ វានឹងធ្លាក់ឈាមពីស្បូន។
២.កង្វះឈាមក្នុងសរសៃឈាម
វាជាផលអាក្រក់មួយនៃផ្លែម្រះគឺវាបណ្តោលអោយមានអាការះ ឈឺពោះ ឈឺក្បាល គ្រុនពាក់ និងក្តៅខ្លួនជាដើម។ ការកង្វះឈាមដែលបណ្តាលអោយ អង់ស៊ីមធ្វើដំនើរខុសប្រក្រតី។នៅពេលដែលអ្នកទទួលទានម្រះច្រើនពេកនោះ នឹងធ្វើអៅយជាតិពុលរបស់វាប៉ះពាល់ដល់មុខងារអង់ស៊ីមនៅក្នុងខ្លួនដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសុខភាព។
៣.អ្នកជំងឺដែលមិនគួរទទួលទានម្រះ
អ្នកមានជំងឺរលាកថ្លើម ក្រិនថើ្លម ជំងឺក្រលៀន និងអ្នកមានជំងឺលើប្រពន្ធរំលាយអាហារមិនគួរទទួលទានផ្លែម្រះទេ៕