ថ្មីៗនេះ អ្នកចូលចិត្តធ្វើដំណើរកម្សាន្ត នាំគ្នាផ្ទុះការចាប់អារម្មណ៍ ទៅលើតំបន់ភ្នំ ១៥០០ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ជាតំបន់ដែលមានទិដ្ឋភាពស្រស់ត្រកាល មានទឹកដីវាលវែងអន្លាយ ស្រស់ស្រាយគួរជាទីទាក់ចិត្តក្រៃលែង។
មិនតែប៉ុណ្ណោះ នៅក្នុងតំបន់នេះ មានទីតាំងលម្ហែជាច្រើនកន្លែង ដែលត្រូវបានគេនិយមចូលចិត្ត ទៅទស្សនាកម្សាន្តឥតដាច់ ដែលកន្លែងទាំងនោះមានដូចជា ៖
១. ផ្ទះលម្ហែបងបារាំង
ផ្ទះលម្ហែមួយនេះ អាចបោះតង់សម្រាប់គេង ថែមទាំងមានបឹងហ្គាឡូស្នាក់នៅផងដែរ ខណៈដែលប្រិយមិត្ត ក្រោកពីដំណេកមក នឹងបានឃើញទេសភាពធម្មជាតិដ៏ស្រស់ត្រកាល ពោរពេញទៅដោយអារម្មណ៍ស្រស់ស្រាយណាស់។
២. ភ្នំកាហ្វេ
ភ្នំកាហ្វេ ជាទីតាំងដែលមានទេសភាពព័ទ្ធជុំវិញទៅដោយភ្នំ និង មានទឹកជ្រោះហូរកាត់ នៅខាងក្រោយហាងកាហ្វេតែម្ដង ដែលប្រិយមិត្តអាចអង្គុយញ៉ាំកាហ្វេ គយគន់ទេសភាពនៅចង្កេះភ្នំយ៉ាងស្រស់ត្រកាល។
៣. បុប្ផាលាក់ខ្លួនរីសត
រីសតមួយនេះ មានសេវាកម្មទាន់ចិត្ត ថែមទាំងមានទីតាំង អាចឱ្យអ្នកដំណើរបោះតង់គេងបាន ថែមទាំងមានម៉ូតូធំ សម្រាប់ជិះដើរលេងផងដែរ៕