ល្បាយកំប៉ុសមិនប្រើដី គឺជាល្បាយផ្សំ ដែលមិនប្រើលាយជាមួយទេ សម្រាប់ដាំដុះបន្លែ ដំណាំផ្សេងៗជាទូទៅ។ ល្បាយកំប៉ុសមិនប្រើដីនេះ អាចប្រើសម្រាប់បណ្តុះគ្រាប់ បណ្តុះឬស ផ្ទេរកូនដែលបណ្តុះរួចទៅថង់/ផើងធំ ឬប្រើសម្រាប់ដាំបណ្តុះតែម្តង គឺសាកសម សម្រាប់ប្រើក្នុងការដាំដុះនៅផ្ទះ ឬនៅសួនបន្លែ។
សម្រាប់ល្បាយមិនប្រើដីលក្ខណៈពាណិជ្ជកម្ម គេផ្សំល្បាយនេះដោយផ្អែកទៅលើ សណ្ឋានខុសៗគ្នា, តម្រូវការសារធាតុចិញ្ចឹម, ដង់ស៊ីតេ, និងសមត្ថភាពរក្សាទឹករបស់វា ដែលតម្រូវជាក់លាក់ទៅតាមប្រភេទរុក្ខជាតិនិមួយៗ។ ការផ្សំល្បាយនេះ គេគិតគូរមត់ចត់ ដោយផ្អែកទៅលើភាពជាក់លាក់នៃរុក្ខជាតិដែលកំពុងដាំដុះ ឧទាហរណ៍៖
- ល្បាយស្រាល៖សម្រាប់បណ្តុះគ្រាប់ ឬបណ្តុះឬស
- ល្បាយដែលមានភាគរយល្បាយគ្រាប់ខ្សាច់ច្រើន ឬសំបកដើមឈើល្អិត៖ សម្រាប់ដើមឈើ ដើមផ្កាផ្សេងៗ
- ល្បាយខ្សាច់ ឬគ្រាប់គ្រោះធំៗ៖ សម្រាប់ដាំដើមដំបងយក្ស ពពួកប្រទាលផ្សេងៗ
- ល្បាយផ្សំសម្រាប់រុក្ខជាតិមានអាយុក្រោម១ឆ្នាំ ឬលើសពីមួយឆ្នាំ បន្លែ និងដំណាំត្រូពិក៖ជាល្បាយផ្សំទូទៅសម្រាប់រុក្ខជាតិគ្រប់ប្រភេទ ឬផ្សំសម្រាប់តែរុក្ខជាតិ១ប៉ុណ្ណោះ
សមាសភាពផ្សំល្បាយកំប៉ុសមិនប្រើដី
វត្ថុធាតុផ្សំសម្រាប់ល្បាយលក្ខណៈពាណិជ្ជកម្ម ឬប្រើលក្ខណៈគ្រួសារមានដូចខាងក្រោម៖
-ស្លែស្ងួត (Sphagnum peat moss)៖ ជាវត្ថុធាតុចម្បងសម្រាប់ល្បាយ ដែលវាមានស្ថេរភាព រក្សាទឹកបានល្អ ធ្វើឲ្យខ្យល់ចេញចូលល្អ ប៉ុន្តែវាមានសារធាតុចិញ្ចឹមទាប និងមានpH ទាបចន្លោះ 3,5 – 4,5
-ស្រកីដូងម៉ដ្ឋ (Coir fiber)៖ ស្រកីដូងម៉ត់ ឬកាកស្រកីដូងដែលជាកាកសំណល់កសិ-ឧស្សាហកម្ម ក៏ជាវត្ថុធាតុផ្សំចម្បង ដូចស្លែស្ងួតដែរ pH ស្រកីដូងជិតស្ទើរតែណឺត ហើយស្រកីដូងម៉ត់មានភាពពេញនិយមលេចធ្លោ ជាងស្លែស្ងួត។
-ភើឡាយហ្វ (Perlite)៖ វារ៉ែ កម្អែលថ្មភ្នំភ្លើង វាមានទំងន់ស្រាល ពេលត្រូវកម្តៅវារីកមាឌ ដែលធ្វើឲ្យល្បាយជ្រាបទឹកបានល្អ
-វើមិចឃូឡាហ្វ (Vermiculite)៖ គឺជារ៉ែដែលគេប្រើសម្រាប់ល្បាយ វាមានទម្ងន់ស្រាល ក្នុងល្បាយវាបន្ថែម សារធាតុកាល់ស្យូម និងម៉ាញ៉េស្យូម ដែលធ្វើឲ្យកល្បាយរក្សាទឹកបានល្អ
-ខ្សាច់(sand)៖ គេប្រើខ្សាច់ ដើម្បីបង្កើនទម្ងន់ល្បាយ និងធ្វើឲ្យវាខ្សោះទឹកបានល្អ។
-កំបោរស(Limestone)៖ ប្រើកំបោរស ដើម្បីសម្លាប់មេរោគ និងបង្កើនpHល្បាយ
-ជីគីមី(fertilizers)៖គេប្រើជីគីមី ដើម្បីបន្ថែមសារធាតុចិញ្ចឹម ឲ្យល្បាយជាក់លាក់សម្រាប់តម្រូវការរុក្ខជាតិនិមួយៗ
-ជីកំប៉ុស(Compost)៖ ជីកំប៉ុសមានមីក្រូសរីរាង្គជាច្រើន វាធ្វើឲ្យល្បាយជ្រាបទឹកបានល្អ និងមានសារធាតុចិញ្ចឹមច្រើន វាបង្កើនការលូតលាស់របស់រុក្ខជាតិ
-កំទេចឈើឬអាច់រណា(Compost wood Chips)៖ កំប៉ុសកម្ទេចឈើឬអាច់រណា ធ្វើឲ្យល្បាយធូរ ដែលអាចឲ្យខ្យល់ និងទឹកជ្រាបបានល្អ
រូបមន្ត ៦យ៉ាងក្នុងការ ផ្សំល្បាយកំប៉ុស
រូបមន្តទី១៖ ល្បាយកំប៉ុស មិនប្រើដី សម្រាប់ដាំ ផ្កា, បន្លែ និងដំណាំហូបផ្លែ
- ស្លែស្ងួត ឬ ស្រកីដូងស្ងួត (sphagnum peat moss or coir fiber) 6 gals (22,7 គ.ក្រ)
- ភើឡាយហ្វ (perlite) 4.5 gals (17 គ.ក្រ)
- ជីកំប៉ុស (Compost) 6 gals (22,7 គ.ក្រ)
- កំបោរស (lime) 1/4 cup ( 32 ក្រាម)ប្រសិនបើប្រើស្លែស្ងួត
- ជីគីមី 1 & 1/2 cup (192 ក្រាម)
រូបមន្តទី២៖ ល្បាយកំប៉ុស មិនប្រើដី សម្រាប់ដាំ ដើមឈើ និងដើមផ្កា
- ជីកំប៉ុស 3 gals (11,3 គ.ក្រ)
- ខ្សាច់គ្រាប់ (coarse sand) 2.5 gals (29,5 គ. ក្រ)
- ស្លែស្ងួត ឬ ស្រកីដូងស្ងួត 3 gals (11,3 គ.ក្រ)
- កំទេចឈើឬអាច់រណា 5 gals (29,5 គ. ក្រ)
- ភើឡាយហ្វ (perlite)3 gals (11,3 គ.ក្រ)
- កំបោរស (lime) 2 ស្លាបព្រាបាយ (16 ក្រាម)ប្រសិនបើប្រើស្លែស្ងួត
- ជីគីមី 1 cup(128 ក្រាម)
រូបមន្តទី៣៖ ល្បាយកំប៉ុស មិនប្រើដី សម្រាប់ដាំដើម ដំបងយក្ស និងពពួកប្រទាល
- ស្លែស្ងួត ឬ ស្រកីដូងស្ងួត 3 gals (11,3 គ.ក្រ)
- ភើឡាយហ្វ (perlite) 1 gal (3,8 គ.ក្រ)
- វើមិចឃូឡាហ្វ (Vermiculite) 1 gal (3,8 គ.ក្រ)
- ខ្សាច់គ្រាប់ (coarse sand) 2 gals (7,6 គ.ក្រ)
- កំបោរស (lime) 2 ស្លាបព្រាបាយ (16 ក្រាម)ប្រសិនបើប្រើស្លែស្ងួត
រូបមន្តទី៤៖ ល្បាយកំប៉ុស មិនប្រើដី សម្រាប់បណ្តុះគ្រាប់
- ស្លែស្ងួត ឬ ស្រកីដូងស្ងួត 2 gallons (7,6 គ.ក្រ)
- វើមិចឃូឡាហ្វ (vermiculite) 2 gallons (7,6 គ.ក្រ)
- ខ្សាច់គ្រាប់ (coarse sand) 1 gallon (3,8 គ.ក្រ)
- កំបោរស (lime) 3 ស្លាបព្រាបាយ ប្រសិនបើប្រើស្លែស្ងួ
រូបមន្តទី៥៖ ល្បាយកំប៉ុស មិនប្រើដីសម្រាប់ ផ្ទេរកូនដំណាំ
- ស្លែស្ងួត ឬ ស្រកីដូងស្ងួត 2 gallons sphagnum peat moss or coir fiber
- វើមិចឃូឡាហ្វ (vermiculite) 2 gallons (7,6 គ.ក្រ)
- ជីកំប៉ុស (compost) 1 gallon (3,8 គ.ក្រ)
- កំបោរស (lime) 3 ស្លាបព្រាបាយ (5 ក្រាម) ប្រសិនបើប្រើស្លែស្ងួត
- ជីសរីរាង្គ 2 ស្លាបព្រាបបាយ (16 ក្រាម)
រូរូបមន្តទី៦៖ ល្បាយកំប៉ុស មិនប្រើដីសម្រាប់ ដាំដុះក្នុងរោងទំនើប
- ស្លែស្ងួត ឬ ស្រកីដូងស្ងួត 2 gals (7,6 គ.ក្រ)
- ភើឡាយហ្វ (Perlite) 1.5 gals (5,7 គ.ក្រ)
- ខ្សាច់គ្រាប់ (coarse sand) 2 cups (400ក្រាម)
- កំបោរស (Lime) 3 ស្លាបព្រាបាយ (5 ក្រាម) ប្រសិនបើប្រើស្លែស្ងួត
- ជីសរីរាង្គ 2 ស្លាបព្រាបបាយ (16 ក្រាម)
ប្រសិទ្ធភាព នៃការប្រើប្រាស់ល្បាយកំប៉ុស មិនប្រើដី
- កាត់បន្ថយការដាំដុះ លើដីកំហូច ដោយការប្រើប្រាស់ជីគីមីហួសកម្រិត ឬប្រើប្រាស់ថ្នាំពុលកសិកម្មច្រើន
- ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតច្រើនពេក
- ដីមានមេរោគ ដូចជាមេរោគផ្សិត បាក់តេរី វីរុសជាដើម
- ដីមានសត្វល្អិតបំផ្លាញជាប្រចាំ
- បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ទឹកច្រើនក្នុងការស្រោចស្រព
- បញ្ហាអាកាសធាតុក្តៅពេកធ្វើឲ្យដីហួតហែង មិនអាចដាំដុះបាន ឬភ្លៀងធ្លាក់ជោគជាំដែលប៉ះពាល់ដល់ដាំដុះជាដើម៕