ប៉ៃលិន៖ ដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ ធ្វើអោយសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសវិស័យអចលនទ្រព្យ ដូច្នេះនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ តំបន់អភិវឌ្ឍ ដីឡូត៍ និងលំនៅដ្ឋាន លី ផេង ៨១ បានធ្វើពិធីក្រុងពាលីសាងសង់ផ្សារសហគមន៍ ដើម្បីផ្តល់តាមតម្រូវការរបស់អតិថិជន ដែលចង់បានដីឡូត៍ ដែលមានទាំងផ្សារ មានទាំងសាលារៀន និងបរិស្ថានរស់នៅល្អ ស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក លី ផេង ដែលជាម្ចាស់តំបន់អភិវឌ្ឍដីឡូត៍ និងលំនៅដ្ឋាន លីផេង ៨១ បានឱ្យដឹងថា៖ តំបន់អភិវឌ្ឍដីឡូត៍ និងលំនៅដ្ឋាន លី ផេង ៨១ នឹងចាប់ផ្តើមដាក់លក់ នៅដើមឆ្នាំ២០២២ ដោយមានតម្លៃសមរម្យ សម្រាប់បងប្អូន ដែលមានចំណូលទាប និងមធ្យម អាចទិញ និងអាចបង់រំលោះបាន ទៅតាមទីតាំង និងទំហ៊ំដី ក្នុងការរស់នៅ ឬការប្រកបអាជីវកម្មផ្សេងៗ។
សូមបញ្ជាក់ថា៖ តំបន់អភិវឌ្ឍដីឡូត៍ និងលំនៅដ្ឋាន លី ផេង ៨១ មានទីតាំងនៅជាប់ដងផ្លូវជាតិលេខ ៥៧ មានទំហ៊ំជាង ៤០ហិចតា ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានរៀបចំប្រព័ន្ធលូ ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ផ្សារសហគមន៍ និងសាលារៀន ដែលសមស្រប ទៅនឹងការរស់នៅ និងការប្រកបអាជីវកម្មផ្សេងៗ ដូចនេះបងប្អូនដែលមានចំណាប់អារម្មណ៍ អាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរស័ព្ទ 012 71 56 56 / 015 894 777 / 097 86 70 999។
អត្ថបទ៖ លោក ញ៉ឹប បូរី