រាជធានីភ្នំពេញ ៖ ចាប់តាំងពីការបង្តើតសហគមន៍ជីផាតនាឆ្នាំ ២០០៧ មក គេកត់សម្គាល់ ឃើញថា ជីវភាពពលរដ្ឋក្នុងសហគមន៍មានការរីកចម្រើន ការរស់នៅរបស់ពលរដ្ឋក៏មានការ ផ្លាស់ប្តូរ ។ ពលរដ្ឋបានចូលរួមយ៉ាងសកម្មនៅក្នុងការថែរក្សា និងអភិរក្សធនធានធម្មជាតិ ឈប់ចូលព្រៃបរបាញ់សត្វ តែពួកគាត់បានខិតខំរិៈរកវិធីនៅក្នុងការផ្តល់សេវាកម្មទេសចរណ៍ ឱ្យកាន់តែកាន់តែល្អប្រសើរឡើង ។
លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរជីផាត បានអះអាងថា ប្រជាពលរដ្ឋ ក្នុង សហគមន៍បានកែប្រែច្រើនបើប្រៀបធៀបមុនបង្កើតសហគមន៍ ។ លោកថា ពីមុនពួក គាត់គ្មានមុខរបរអ្វីក្រៅពីចូលព្រៃ ដើម្បីបរបាញ់សត្វ ឬការប្រមូលផលពីព្រៃឈើដែលធ្វើឱ្យប៉ះ ពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងធនធានធម្មជាតិឡើយ ។ ចំណែកជីវភាពរស់នៅរបស់ពួកគាត់ ក៏មានកម្រិតទាបហើយជួបការលំបាកច្រើន ។
លោកបញ្ជាក់ថា ក្រោយពីបានបង្កើតសហគមន៍ទេសចរណ៍មក មានការបណ្តុះ បណ្តាល ការអប់រំណែនាំជាបន្តបន្ទាប់ ពួកគាត់បានយល់ដឹងអំពីកិច្ចការពារបរិស្ថាន ចេះធ្វើ អនាម័យ ហើយផ្លាស់ប្តូរមុខរបរពីការបរបាញ់សត្វ កាប់បំផ្លាញព្រៃឈើ មកថែរក្សាព្រៃឈើ គួបផ្សុំជាមួយមុខរបរថ្មីៗក្នុងសហគមន៍បានបង្កើតឡើង ធ្វើឱ្យជីវភាពកាន់តែប្រសើរពីមួយ ថ្ងៃទៅមួយថ្ងៃ និងធ្វើឱ្យពួកគាត់សប្បាយចិត្ត ។
សហគមន៍អេកូទេសចរជីផាត បានបង្កើតនៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០០៧ ។ លោក អន សុវណ្ណ ប្រធានសហគមន៍បានបន្ថែមថា បច្ចុប្បន្នពលរដ្ឋបានងាកមកបំពេញសេវាកម្ម នានាបម្រើដល់អ្នកទេសចរ ដែលបានចូលទៅទស្សនា និងលម្ហែកាយក្នុងសហគមន៍ ។ លោកថា មានមុខរបរជាច្រើនបានបង្កើតឡើង ដែលមិនគ្រាន់តែបានបញ្ឈប់ការបរបាញ់សត្វ របស់ពលរដ្ឋនោះទេ សេវាទេសចរណ៍ធម្មជាតិនេះបានផ្តល់ចំណូលសមរម្យ ដល់ប្រជាសហ គមន៍ ។ អ៊ីចឹង ហើយបានជាពួកគាត់ពេញចិត្ត និងចូលរួមជាមួយសហគមន៍ ។
ចំណែកធន ធានធម្មជាតិ ក្នុងតំបន់ក៏មានការប្រែប្រួលតាមរយៈការចូលរួមថែរក្សារបស់ប្រជាសហគមន៍ ផងដែរ ។ ម្យ៉ាងទៀតមកដល់ពេលនេះប្រជាសហគមន៍យើង មួយចំនួនធំទទួលបានការ បណ្តុះបណ្តាលជំនាញដែលធ្វើឲ្យពួកគាត់អាមានចំណេះដឹង និងប្រកបមុខរបរបែបថ្មីបាន សំខាន់ចំណេះដឹងខាងបម្រើសេវាកម្មទេសចរតែម្តង ។ ដូច្នេះហើយទើបគាត់អាចកែប្រែ មុខរបរ និងកែប្រែជីវភាពរស់នៅដោយសមរម្យ ។ នេះបើតាមការលើកឡើងរបស់ប្រធាន សហគមន៍ ។
សហគមន៍អេកូទេសចរជីផាត មានសេវាកម្មជូនភ្ញៀវទេសចរដើរកម្សាន្ត សេវាកម្ម ស្នាក់នៅ សេវាកម្មម្ហូបអាហារ និងសេវាកម្មបម្រើភ្ញៀវជាច្រើនទៀត ។ ភ្ញៀវដែលមានចូល ទៅសហគមន៍ទេសចរណ៍នេះច្រើនជាងគេ គឺភ្ញៀវបរទេស គិតចាប់ពីឆ្នាំ ២០១៨ តែភ្ញៀវ ខ្មែរច្រើនទៅកម្សាន្តពេលបុណ្យទាន ពិសេសចាប់ពីឆ្នាំ ២០១៩ មកក្នុងអំទ្បុងកូវីដ ១៩ ។ ជាការកត់សម្គាល់ភ្ញៀវខ្មែរ កាន់តែច្រើនទ្បើងបានងាកមកចាប់អារម្មណ៍ទេសចរណ៍ដើរ តាមព្រៃសហគមន៍ ។
លោក អន វណ្ណា បានឲ្យដឹងដែរថា តំបន់ជីផាតសម្បូរទៅដោយធនធានធម្មជាតិ មាន ទឹកធ្លាក់ តំបន់បែបប្រវត្តិសាស្ត្រ តំបន់ដងព្រែក រួមទាំងវប្បធម៌ប្រពៃណីរបស់ប្រជាពលរដ្ឋផង ដែរ ។ លោកថា សហគមន៍ក៏មានរៀបចំជាកញ្ចប់សេវាកម្មសម្រាប់ដំណើរផ្សងព្រេងក្នុងព្រៃ ថែមទៀត ដែលជនបរទេសចូលចិត្ត និងចង់ដឹងអំពីអ្វីនៅទីនេះ សំខាន់ភោគទ្រព្យធម្មជាតិ នៅតំបន់ជួរភ្នំក្រវាញ ។
ប្រជាសហគមន៍សង្ឃឹមថា ក្រោយបើកប្រទេសទ្បើងវិញ វិសយ័ទេសចរណ៍នឹងត្រូវ ស្តារ និងអភិវឌ្ឍន៍ហើយតំបន់សហគមន៍ទេសចរណ៍ នឹងទទួលបានភ្ញៀវមកកម្សាន្តច្រើន ដូចពេលមុនដែលខណៈពេលនេះ ប្រជាពលរដ្ឋក្នុងសហគមន៍បាន និងកំពង់ត្រៀមលក្ខណៈ រួចរាល់ដើម្បីទទួលភ្ញៀវទេសចរមកសម្រាកកម្សាន្ត ដោយយកចិត្តទុកដាក់ និងមិនឱ្យភ្ញៀវ ខកបំណងនោះទ្បើយ ៕