វេជ្ជសាស្ត្របុរាណឱ្យដឹងថា ថ្លើមបាតជើង ជាកន្លែងមានជាង៦០ ជីពចរទាក់ទងនឹង៣៦០ជីពចរលើរាងកាយហេតុនេះវាឆ្លុះបញ្ចាំងសុខភាពរបស់មនុស្ស ។ នៅព្រឹកថ្ងៃបន្ទាប់ពេលបកប្រដាប់បិទចេញនឹងឃើញវាប្តូរពណ៌ទៅជាពណ៌ចាស់ ឬ ខ្មៅ ។ ស្តាប់ទៅគួរឱ្យចាប់អារម្មណ៍ប៉ុន្តែអ្នកខ្លះអាចត្រូវអាលែកហ្ស៊ីជាមួយនឹងសមាសធាតុណាមួយនោះក្នុងប្រដាប់បិទ។
ដើម្បីសុវត្ថិភាពអ្នកគួរធ្វើប្រដាប់បិទកម្ចាត់ជាតិពុលនៅផ្ទះដោយខ្លួនឯងតាមវិធីរបស់ជនជាតិជប៉ុនដែលផ្តល់ប្រយោជន៍យ៉ាងច្រើនសម្រាប់ សុខភាព និងត្រូវបានអនុវត្តន៍ទូទៅ។
*វត្ថុធាតុដើមត្រូវការរួមមានៈ ខ្ទឹមបារាំង, ខ្ទឹមស, ទឹក២០០មិល្លីលីត្រ, បង់បិទនិងស្រោមជើងមួយគូ ។
* វិធីធ្វើ៖ កាត់ខ្ទឹមស និង ខ្ទឹមបារាំងជាបន្ទះស្តើងៗដាក់ចូលក្នុងទឹកដាំឱ្យពុះប្រមាណ១០នាទី ។
បន្ទាប់ មកបិទភ្លើង និងទុកឱ្យត្រជាក់ ។ ចាក់ទឹកខាងលើចូលបន្ទះក្រណាត់ជ្រាបទឹកឬបង់រុំ, បន្ទាប់មកបិទលើ ថ្លើមបាតជើង រួចយកស្រោមជើងពាក់ពីលើនិងចូលគេងធម្មតា ។ ព្រឹកស្អែកបកចេញ អ្នកនឹងឃើញជាតិពុល ជាប់លើនោះ ។ ក្រៅពីកម្ចាត់ជាតិពុលចេញពីរាងកាយ, វិធីសាស្ត្រនេះ ក៏នាំមកនូវប្រយោជន៍ មួយចំនួនដូចជា៖ បន្ថយឈឺចាប់និងអស់កម្លាំង, បង្កើនថាមពល, បន្ថយ ភាពតានតឹង, បង្កើនប្រព័ន្ធអង្គបដិបក្ខនិងចរាចរឈាម ៕