លោក ឃ្លោក នួយ អភិបាលរងខេត្តក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានពិតប្រកេន និងផ្តាំផ្ញើដល់គណៈកម្មការប្រឡងបេក្ខសមណសិស្ស បេក្ខជន-បេក្ខនារី ទាំងអស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងនៃការប្រឡងអោយបានល្អ និងខិតខំបញ្ចេញអោយអស់ពីសមត្ថភាព លទ្ធភាពនៃរាល់ចំណេះដឹងដែលមានដើម្បីទទួលបានលទ្ធផលល្អ ដែលជាការអភិវឌ្ឍធនធានបុព្វជិតឲ្យកាន់តែមានសុក្រិត្យភាព និងគុណភាពខ្ពស់ ពីព្រោះការប្រឡងនេះគឺជាកត្តាសំខាន់មួយសំរាប់អ្នកបួសបានវាស់ស្ទង់ចំណេះដឹងខាងផ្នែកព្រះពុទ្ធសាសនា ក៍ដូចជាចំណេះដឹងទូទៅសំរាប់ប្រតិបត្តិខ្លួនក្នុងនាមជាបុព្វជិត ស្របទៅនឹងគោលនយោបាយកំណែរទម្រងស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកវិញ្ញាសារប្រឡងវិញ្ញាបនបត្រ ធម្មវិន័យថ្នាក់ត្រី ទោ ឯក ឆ្នាំ២០២០-២០២១ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក សំ សាវឿន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត មន្ត្រីសង្ឃ ព្រះសង្ឃ មកពីគ្រប់វត្ត ដែលមណ្ឌលប្រឡងស្ថិតនៅពុទ្ធិកអនុវិទ្យាល័យ សម្តេច ហ៊ុន សែន ប៉ៃលិន ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោកអភិបាលរង បានលើកឡើងថា៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យសាសនាជាវិស័យដ៏អាទិភាពមួយ ដែលចូលរួមអភិវឌ្ឍន៍សង្គមជាតិ ជាពិសេសបានកសាងសមិទ្ធផលសាសនាជាច្រើន ចាប់ពីទីប្រជុំជនរហូតដល់ជនបទ ដើម្បីរួមចំណែកអប់រំ ផ្លូវចិត្ត និងសំរាប់បណ្តុះបណ្តាល ចំណេះដឹង ធនធានមនុស្ស ប្រកបដោយគុណភាព ទេពកោសល្យ ផលិតភាព សក្តានុពល មានសីលធម៌ និងមានសមត្ថភាពគ្រប់គ្រាន់ សំរាប់ចូលរួមបន្តវេនក្នុងការកសាងអភិវឌ្ឍន៍ប្រទេសឱ្យបានរីកចំរើន។ ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត ក៍បានមានប្រសាសន៍ពិតប្រកេនស្នើដល់ព្រះមេគុណខេត្តទាំង២គណៈ មន្ត្រីសង្ឃ ព្រះសង្ឃ ត្រូវពង្រឹងនូវធម៌វិន័យ រក្សាសេចក្តីថ្លៃថ្លូក្នុងវិស័យសាសនា និងបំបាត់ឱ្យអស់នូវអធិករផ្សេង ជាពិសេសពង្រឹងគុណភាព ក្នុងការបង្ហាត់បង្រៀន អប់រំផ្លូវចិត្ត បណ្តុះបណ្តាល ចំណេះ ជំនាញ អោយទៀងទាត់ ជូនដល់សមណសិស្ស សីលវ័នសីលវតី និងពុទ្ធបរិស័ទ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោក សំ សាវឿន ប្រធានមន្ទីរធម្មការសាសនាខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ការប្រឡងវិញ្ញាបនបត្រ ធម្ម វិន័យថ្នាក់ត្រី ទោ ឯក នេះ គឺធ្វើជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងការសិក្សានិងស្វែងរកមន្រ្តីសង្ឃមានសមត្ថភាព សំរាប់កសាងអភិវឌ្ឍន៍និងអប់រំ ខាងផ្នែកវិស័យសាសនាអោយមានការរីកចំរើន ជាបន្តបន្ទាប់នាពេលថ្ងៃអនាគត់ ជាពិសេសពង្រឹងគុណភាពអប់រំវិស័យពុទ្ធិកសិក្សា ក្នុងការលើកទឹកចិត្តឲ្យយល់ពីតម្លៃការសិក្សា និងពង្រឹងការបដិបត្តិធម៌វិន័យ ឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត សំរាប់អោយប្រជាពលរដ្ឋគោរពស្រលាញ់ ជារៀងរហូត។
បើតាមការបញ្ជាក់ពីព្រះអត្ថទៀយកោ ក្តៀង សារ៉ាត់ ព្រះនាយកពុទ្ធិកអនុវិទ្យាល័យ សម្តេច ហ៊ុន សែន ប៉ៃលិន បានមានសង្ឃដីការលើកឡើងថា៖ សម័យប្រឡងយកវិញ្ញាបនបត្រ ធម្មវិន័យថ្នាក់ត្រីទោឯកឆ្នាំ២០២០-២០២១ សំរាប់ខេត្តប៉ៃលិន មានបេក្ខសមណសិស្សសរុប ១៧០អង្គនាក់ មាន៧បន្ទប់ មានចំនួន ៤វិញ្ញាសារ រួមមាន៖ វិញ្ញាសារប្រជុំកងធម៌ វិញ្ញាសារពុទ្ធប្បវត្ថិ វិញ្ញាសារពុទ្ធវិន័យ វិញ្ញាសារសាសនសុភាសិត៕