កុំមើលងាយសក់ពោត ថាគ្មានប្រយោជន៍! ជាថ្នាំបញ្ចុះទឹកនោម លាងកំណកកករក្រួសក្នុងតម្រងនោម កែរោគលើសឈាម ក្អួតធ្លាក់ឈាម គ្រាប់ក្រួសក្នុងប្រមាត់!ព្យាបាល៖ ថ្នាំបញ្ចុះទឹកនោម លាងកំណកកករក្រួសក្នុងតម្រងនោម កែរោគលើសឈាម ក្អួតធ្លាក់ឈាម គ្រាប់ក្រួសក្នុងប្រមាត់!
វិធីធ្វើ និងប្រើប្រាស់៖ សក់ពោត ៩០ ទៅ ១៥០ក្រាម ដាំទឹកផឹកមួយថ្ងៃ ជាថ្នាំបញ្ជុះ ទឹកមូត(នោម)។
– វាជួយកែបញ្ហារលាកប្លោកនោម ក្រពេញប្រូស្ដាត សម្រាប់បញ្ចុះទឹកនោម ជួយថែរក្សាតម្រងនោម ជួយលាងជម្រះកំណកកករដែលបណ្ដាលឲ្យកើតជាគ្រួសក្នុងតម្រងនោម ឬប្លោកនោមព្រមទាំងជួយសម្រួលបញ្ហាលើសឈាម ជំងឺសួតរ៉ាំរ៉ៃ និងជាថ្នាំជំនួយក្រលៀនមានប្រសិទ្ធភាពណាស់ផងដែរ ។
– ចំណែកឯឫសពោត មានគុណសម្បត្តិជួយព្យាបាលអាការៈក្អួតធ្លាក់ឈាម គ្រាប់គ្រួសក្នុងប្រមាត់ បញ្ចុះទឹកនោម ដោយយកឬស ស្ងួតទៅស្ងោរយកទឹកទទួលទាន។ ដើម និងស្លឹកពោត មានគុណសម្បត្តិព្យាបាលអាការគ្រាប់គ្រួស (ដូចជាក្នុងតម្រងនោម ឬក្នុងប្រមាត់) ជួយឲ្យនោមស្រួល នាំយកមកទទួលទានស្រស់ៗ ឬហាលឲ្យស្ងួតដាំទឹកផឹក។
-ពោតជាអាហារជួយ បន្ទន់លាមក បញ្ជុះទឹកនោម ជួយធ្វើឲ្យទឹកប្រម៉ាត់រាវ និងចេញបានល្អក្នុងការរំលាយអាហារ។
-ឫសពោតប្រើដាំផឹក លាយជាមួយរុក្ខេជាតិផ្សេងទៀតសម្រាប់ព្យាបាលជំងឺប្រមេះទឹកបាយ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។