-វិធីធ្វើ៖ហាន់ចេកណាំវ៉ាខ្ចីជាចំណិតស្តើងៗ(ទាំងសំបក)រួចហាលថ្ងៃ ឱ្យក្រៀម បន្ទាប់មកយកវាមកកិនជាម្សៅ រួចកើបម្សៅនោះរក្សាទុកក្នុងក្រឡបិទគម្របឱ្យជិត។
ចំពោះបរិមាណចេកគឺអាស្រ័យលើការចង់បានរបស់លោកអ្នកប៉ុណ្ណោះ ចង់ធ្វើតិចឬច្រើនគឺស្រេចចិត្ត។ម្សៅចេកឱ្យតែបិទគម្របជិត គឺអាចរក្សាគុណភាពបានរាប់ខែឆ្នាំ។
-វិធីប្រើ៖ត្រូវដួសម្សៅនេះ១ទៅ២ស្លាបព្រាបាយលាយទឹកកន្លះកែវ១៥០មីល្លីលីត្រនិងបន្ថែមទឹកឃ្មុំសុទ្ធ កន្លះស្លាបព្រាបាយ រួចកូរឱ្យសព្វ ផឹកមុនបាយព្រឹកម្តង ថ្ងៃត្រង់ម្តង និងមុនពេលគេងម្តងទៀត។ បន្តផឹករហូតដល់ជាសះស្បើយ៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។