ខេត្តប៉ៃលិន ៖ នៅពេលនេះ ផ្លូវទៅកាន់រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ត្រូវបានអាជ្ញាធរខេត្តប៉ៃលិន ស្ថាបនារួចរាល់អស់ហើយ ជាពិសេសផ្លូវឡើងដល់កន្លែងកំសាន្ត គឺល្អតែម្តងលែងមានក្បាលថ្មដូចមុន លុះខាងមន្ទីរជំនាញរៀបចំរួចរាល់ហើយ អាជ្ញាធរខេត្តចុះពិនិត្យតែម្តង ។
ក្នុងនោះ ត្រូវបានលោកជំទាវអភិបាលខេត្ត បាន ស្រីមុំ ឣភិបាលនៃគណ:ឣភិបាលខេត្តប៉ៃលិនចុះពិនិត្យមើលស្ថានភាពផ្លូវទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ នៅព្រឹកថ្ងៃទី២៨ កុម្ភ: ឆ្នាំ២០២១ ហើយក៏មានវត្តមានរបស់ឯកឧត្តម សៅ សារ៉ាត់ ឣ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងមន្ទីរឣង្គភាពពាក់ព័ន្ធ បានចុះត្រួតពិនិត្យមើលការស្ថាបនាផ្លូវទៅកាន់រម្យណីយដ្ឋានធម្មជាតិទឹកធ្លាក់ឣូរតាវ៉ៅ ដើម្បីលើកកំពស់សោភ័ណ្ឌភាពសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិនិងឣន្តរជាតិ ចូលមកលេងកំសាន្ត ។
សូមបញ្ជាក់ថា រម្យណីយដ្ឋានធម្មជាតិទឹកធ្លាក់ឣូរតាវ៉ៅ មានទឹកធ្លាក់រហូតដល់៧ជាន់ មានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណ៧គីឡូម៉ែត្រ ស្ថិតនៅភូមិកូនខ្លុង សង្កាត់ឣូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។