ខេត្តសៀមរាប៖ ពន្លឺព្រះអាទិត្យពណ៌មាស បានចែងចាំងមកលើប្រាសាទអង្គរវត្ត ពិសេសឆ្លុះស្រមោលតាមចម្រឹងបង្អួចប្រាសាទ បង្កើតជាភាពស្រស់ស្អាត និងទាក់ទាញថែមមួយកម្រិតទៀត។
ទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច នៅប្រាសាទអង្គរវត្ត គឺជាផ្ទាំងទស្សនីយភាពដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ហើយកាន់តែពិសេស និងទាក់ទាញទៀតនោះ គឺព្រឹត្តិការណ៍ថ្ងៃរះ លើកំពូលប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលតែងកើតមានពីរដង ក្នុងមួយឆ្នាំ៕