អាការធ្ងន់ធ្ងរណាស់ ដេកតែលើគ្រែអស់រយៈពេលជាងមួយខែ ទិញថ្នាំអស់ច្រើនហើយគ្រាន់បានជួយកាត់បន្ថយ តែមិនទាំងស្រុងពេលអស់ជាតិថ្នាំក៏រើវិញភ្លាម! រកបានហើយ រូបមន្តធម្មជាតិបូរាណពូកែស័ក្កសិទ្ធព្យាបាលកៀបសរសៃឆ្អឹងខ្នងមនុស្សសម័យបុរាណដឹងពីវិធីសាស្រ្តនេះយូរមកហើយ ស្ទើរតែមិនគួរឲ្យជឿរបស់ប្រើប្រាស់ក្នុងផ្ទះមានអត្ថប្រយោជន៍ច្រើនលើសពីការគិត។
+ការព្យាបាល: កៀបសរសៃឆ្អឹងខ្នង
-គ្រឿងផ្សំ: គ្រាប់អំបិលធំ (អំបិលក្រួស) និងខ្ញី។
+វិធីធ្វើ និងប្រើប្រាស់:
-យកគ្រាប់អំបិលក្រួសទៅលីងឲ្យក្ដៅ
-ដាក់ខ្ចប់ក្នុងកន្សែងយកមកស្អំនៅត្រង់កន្លែងឈឺ
-ប្រសិនបើវាត្រជាក់អាចយកទៅលីងម្ដងទៀតឲ្យក្ដៅ អាចជួយសន្សំសំចៃលុយបានច្រើន។
-បើពិបាករកគ្រាប់អំបិលធំ អាចប្រើគ្រាប់អំបិលគ្រាប់តូចជំនួស ដោយដាក់គ្រាប់អង្ករចូលទៅ ដើម្បីកុំឱ្យគ្រាប់អំបិលតូចៗនោះជាប់គ្នា បន្ទាប់មកដាក់ខ្ញីជាបន្ទះៗ
គួរបញ្ជាក់ថា អំបិលមានសមត្ថភាពកាត់បន្ថយការរលាក អង្ករមានអត្ថប្រយោជន៍ដល់សរីរាង្គទាំងប្រាំ ឯខ្ញីអាចបណ្តេញត្រជាក់ចេញពីរាងកាយ។
-ស្អំនៅត្រង់កន្លែងដែលមានរោគសញ្ញាចាប់ពីខាងក្រោមឡើងទៅខាងលើ
-ចាប់ផ្ដើមពីកំភួនជើង បន្ទាប់មកសឹមប្ដូរឡើងទៅខាងលើ ត្រូវស្អំផ្នែកខាងខ្នងនៃរាងកាយរួច សឹមមកស្អំផ្នែកខាងមុខ
-ធ្វើរបៀបនេះ រាងកាយរបស់យើងនឹងមានឈាមរត់ពេញរាងកាយ
-អាការឈឺចាប់វានឹងចាប់ផ្ដើមបាត់បន្ដិចម្ដងៗដោយខ្លួនឯង
-គួរប្រើកន្សែងខ្ចប់មួយជាន់ទៀត ដើម្បីកុំឲ្យពេលស្អំនេះ ធ្វើឲ្យរលាកស្បែក។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។