លោក ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បាន ស្រីមុំ គណះភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានប្រគល់ថវិការាជរដ្ឋាភិបាលឧបត្ថម្ភជូនគ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងក្រុងប៉ៃលិន ចំនួន០២ គ្រួសារ និងស្រុកសាលាក្រៅ ចំនួន ០៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន ២លានរៀល។
លោកឧត្តម ឃ្លោក នួយ បានថ្លែងចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព និងបានបញ្ជាក់ថា ការរៀបចំផ្ដល់ជូនថវិការបស់រាជរដ្ឋាភិបាលនូវនេះ ជាការគិតគូដោយយកចិត្តទុកដាក់បំផុត និងជាការចូលរួមចំណែករំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានបាត់បង់សមាជិកគ្រួសារសាច់ញាតិជាទីគោរពស្រលាញ់ដោយសារជំងឺកូវីដ១៩។ ជាមួយគ្នានោះ លោកជំទាវ បាន ស្រីមុំ គណះអភិបាលខេត្តប៉ៃលិនក៏តែងគិតគួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋយើង តាមមូលដ្ឋានគ្រប់ពេលវេលា ដោយមានអាជ្ញាធរចាំដោះស្រាយរាល់បញ្ហាដែលកើតមានឡើង ជាពិសេសជម្ងឺកូវីតតែម្តង។ ទន្ទឹមនឹងនេះរដ្ឋបាលខេត្ត នឹងបន្តរៀបចំថវិការបស់សម្តេចតេជោ ប្រគល់ទៅដល់គ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ១៩ នៅខេត្តប៉ៃលិន នាពេលកន្លងទៅជាបន្តបន្ទាប់ទៀត។
លោក ឃ្លោក នួយ អភិបាលរងខេត្ត បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋ សូមចូលរួមអនុវត្តវិធានការ៣កុំ ៣ការពាររបស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង ពីជំងឺកូវីដ-១៩ ផងដែរ៕