ប៉ៃលិន៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ សាខាពន្ធដាខេត្តប៉ៃលិន បានបើកសិក្ខាតាមប្រព័ន្ធអនឡាញ (Zoom Meeting) ស្តីពី÷ កាតព្វកិច្ចសារពើពន្ធ និងកាតព្វកិច្ចចុះបញ្ជីសកម្មភាពអាជីវកម្មដោយឡែក របស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលរៀបចំឡើងដោយនាយកដ្ឋានអ្នកជាប់ពន្ធតូច និងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារ និងមានការអញ្ជើញចូលរួមពីសំណាក់លោក ផាវឌី ណូរិន ប្រធានសាខាពន្ធដារខេត្ត និងលោក លោកស្រី តំណាងអង្គការ សមាគមនៅក្នុងខេត្តប៉ៃលិនផងដែរ។
លោក ផាវឌី ណូរិន ប្រធានសាខាពន្ធដាខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការបើកសិក្ខាសាលារបស់អគ្គនាយកដ្ឋានពន្ធដា នៅពេលនេះ សារៈសំខាន់ណាស់ សម្រាប់អង្គការ ឬ សមាគម និងម្ចាស់អាជីវកម្មទាំងអស់ ក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធ បានត្រឹមត្រូវតាមច្បាប់។
លោកប្រធានសាខា បានមានប្រសាសន៍បញ្ជាក់ថា៖ គោលដៅរបស់អគ្គនាយកដ្ឋានពន្ធដាក៍ដូចជាសាខាពន្ធដាខេត្ត គឺខិតខំយកចិត្តទុកដាក់ពីលទ្ធភាពក្នុងការប្រមូលចំណូលធ្វើយ៉ាងណាអោយបានលើស ផែនការកំណត់ តាមរយៈការអនុវត្តធ្វើជាប្រចាំជារៀងរាល់ខែ ឆ្នាំ ដើម្បីពង្រឹង និងបង្កើននៃសេដ្ឋកិច្ចអោយមានការរីកចំរើនឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែទម្រង់ហិរញ្ញវត្ថុសម្រាប់កសាងអភិវឌ្ឍន៍ប្រទេសជាតិ ដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ភ្លើងអគ្គីសនី ប្រឡាយទឹក វត្តអារាម និងកសាងសមិទ្ធិផលនានាជាច្រើនទៀត សម្រាប់បម្រើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែប្រសើឡើង។
នៅក្នុងឱកាសនោះផងដែរ លោក ផាវឌី ណូរិន ក៍បានមានប្រសាសន៍សំនូមពរដល់តំណាងអង្គការ សមាគម និងម្ចាស់អាជីវកម្មនានាក្នុងខេត្តប៉ៃលិនទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ស្តាប់ការណែនាំរបស់នាយកដ្ឋានអ្នកជាប់ពន្ធតូច និងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារ និងលើកឡើងជាសំនួរអោយបានផុលផុស ដើម្បីយកទៅអនុវត្តជាក់ស្តែងទទួលបានជោគជ័យ។
សូមបញ្ជាក់ថា៖ សិក្ខាសាលាតាមប្រព័ន្ធអនឡាញ(Zoom Meeting) ស្តីពី÷ កាតព្វកិច្ចសារពើពន្ធ និងកាតព្វកិច្ចចុះបញ្ជីសកម្មភាពអាជីវកម្ម ដោយឡែក របស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលរៀបចំឡើងដោយនាយកដ្ឋានអ្នកជាប់ពន្ធតូច និងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារនេះ គឺមានសាខាពន្ធដារខេត្ត ចំនួន ៧ បានចូលរួម ដូចជា៖ ប៉ៃលិន បន្ទាយមានជ័យ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពត និង កែប៕