☞☞ ជួយស៊ែរដល់អ្នកឈឺផង រកបានវិធីងាយៗ៣យ៉ាង អាចជួយព្យាបាលជំងឺឫសដូងបាត យ៉ាងមានប្រសិទ្ធភាព សម្រាប់អ្នកដែលមិនទាន់សម្រេចចិត្តថាវះកាត់
+វិធីទី១៖
* ធាតុផ្សំ៖ ១ មើមឆៃថាវ ២ ទឹកឃ្មុំសុទ្ធ។ ជាដំបូងយកមើមឆៃថាវ កន្លះមើម មកលាងទឹកឲ្យស្អាតរួចកាត់ក្បាលចោលបុក ឬក្រឡុកអោយម៉ដ្ឋច្របាច់យកទឹក ១ស្លាបព្រាបាយ លាយជាមួយទឹកឃ្មុំ១ស្លាបព្រាបាយ ការលាយនេះសម្រាប់ការហូបម្តង រួចកូរឲ្យសព្វចូលគ្នារួចហើយហូបមុនពេលចូលគេង។
** សូមកុំហូបទឹកតាមក្រោយតែ បើពិបាកទ្រាំខ្លាំងអាចផឹកទឹកបន្តិចបានហើយ ធ្វើម្តងសម្រាប់ហូបម្តង មិនធ្វើទុកទេ។
– សំរាប់អ្នកដែលទើបតែកើតហូប១ថ្ងៃ ១ដង ។
– សំរាប់អ្នកដែលកើតយូរហើយហូប១ថ្ងៃ ៣ដង ព្រឹក ថ្ងៃ ល្ងាចក្រោយហូបបាយ២០នាទី ហូបរាល់ថ្ងៃរយៈពេល ១អាទិត្យឡើងនឹងមានប្រសិទ្ធភាព។
*វិធីបន្ថែម៖ កោសមើមថៃថាវលាយជាមួយទឹកឃ្មុំរួចញាត់ចូលរន្ធគូទពេលដេកយប់រយៈពេល៧ម៉ោងតែ៣ថ្ងៃនឹងបានជា។ ប្រភពពី Facebook ដែលបងប្អូនជាច្រើនបានបង្ហោះ និងអ្នកដែលគាត់អនុវត្តវិធីនេះបានទទួលផលល្អ។ វិធីដែលមានអ្នកធ្លាប់ព្យាបាលបែបធម្មជាតិបានជាមានច្រើនរបៀប ការផុសនេះខ្ញុំជ្រើសរើស១ក្នុងចំណោមវិធីទាំងនោះ។
+វិធីទី២៖
*គ្រឿងផ្សំដែលអ្នកត្រូវការ៖
– ដំឡូងបារាំង ១ដុំ
– ប្រេងអូលីវ (Olive អាចរកទិញបាននៅផ្សារទំនើបក្នុងតម្លៃ ១០,៥ ដុល្លារក្នុងមួយដប) ១ស្លាបព្រាកាហ្វេ។
*របៀបធ្វើ៖ – កោសយកសាច់ដំឡូង រួចលាយជាមួយប្រេងអូលីវ
– រួចយកល្បាយដំឡូងលាយរួចមួយចិបមកដាក់លើប៉ុងសំឡីទន់ៗ ហើយយកទៅបិទត្រង់មាត់ទ្វារធំ
– ទុកវាចោលមួយយប់ រួចដកបោះចោលនៅព្រឹកបន្ទាប់។
**នេះគឺជារបៀបប្រើឱសថធម្មជាតិនេះក្នុងករណីឫសដូងបាតកើតនៅខាងក្នុងជ្រៅ៖
– ហាន់ដំឡូងជាចំណិត រួចហើយកាត់វាមួយចំណិតវែងដូចចង្កឹះ
– ស្រោចប្រេងអូលីវពីលើចំណិតដំឡូងវែងនោះ រួចរុញវាចូលរន្ធគូទរបស់អ្នក
– ទុកវាចោលមួយយប់ ឫសដូងនឹងស្វិតទៅវិញ ហើយពេលអ្នកចាប់ផ្តើមបត់ជើងធំនឹងបានស្រួលឡើងវិញ។
+វិធីទី៣៖
*វិធីធ្វើ៖ ១.យកប្រទាលកន្ទុយក្រពើរបកសំបកចេញ កោសយកតែចាហួយក្នុង(យកល្អគួរកិននឹងម៉ាស៊ីនទឹកក្រឡុកដើម្បីឱ្យរ៉ាវងាយស្រួលក្នុងការបូម)។អាចសុំគ្នាបានមិនអស់លុយទេ
២.ទិញសឺរ៉ាំងលេខធំបំផុត (តំលៃ1800-2000៛) សំរាប់បូមទឹកសាច់ប្រទាលដែលបានកិនរួច។
៣. គួរគប្បីមានទុយោដែល គេប្រើសំរាបសុងនោម (ដូចបង្ហាញក្នុងរូប) មកកាត់កន្ទុយចោល ហើយផ្នែកក្បាលដែលមានក្បាល២ កាត់១ចេញដោយលៃឱ្យល្មមនឹងរន្តសារាំង (មានរូប) តំលៃប្រហែល 2500៛។
៤.យក gel (ជែល) ល្អិលៗលាបចុងទុយោនោះ និងមាត់ទ្វាធំកន្លែងដែលត្រូវបាញ់បញ្ចូល។ (បើមិនមានទេប្រើទឹកប្រទាលលាបផ្ទាល់តែម្តង។
៥.រុញទុយោនោះចូលមុនសិនសឹមភ្ជាប់សារាំងតាមក្រោយ (អាចរុញចូលរាក់ឬជ្រៅតាមកន្លែងដែលចេញឈាមឬសសៃប៉ោងនោះ)។
៦.បាញ់បញ្ចូលក្នុងទ្វាធំជាការស្រេច។ ចូរធ្វើដូច្នេះ២ឬ៣ដងក្នុង១ថ្ងៃ ម្តង១សឺរ៉ាំង រយៈពេល២-៣ថ្ងៃអ្នកនឹងបានស្បើយ។
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះគួរប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសណាផ្សេង៕