ស្ទឹងពពក តំបន់ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង គឺជាកន្លែងកំសាន្តមួយដ៏កម្រមានមួយ ដែលកូនខ្មែរមួយចំនួនមិនធ្លាប់បានស្គាល់ឡើយ ជាក់ស្តែងយោងតាមហ្វេសបុកផេចឈ្មោះ “River Cloud-Stueng PorPok ស្ទឹងពពក” បានបង្ហោះរូបភាព ក៏ដូចជាវីដេអូផ្តិតយកទេសភាពដ៏ស្រស់ត្រកាលស្ទឹងពពក និងបានរៀបរាប់ថា:“តោះមកទស្សនាវីដេអូនេះទាំងអស់គ្នាដើម ស្វែងយល់ពីមូលហេតុដែលដាក់ឈ្មោះតំបន់បាតុភូតធម្មជាតិស្រស់ស្អាតនេះថាស្ទឹងពពក ។
ដោយសារវាជាកន្លែងតែមួយគត់ដែលអាចមានលំហូរអព្ទ័បានតាមច្រលងជួរភ្នំក្រវាញខាងត្បូងហើយអាចមើលឃើញត្រើយម្ខាងទៀតរបស់ជួរភ្នំក្រវាញខាងត្បូងដូចគ្នាទើបប្រៀបបានដូចជាស្ទឹង យើងសង្ឃឹមថាតំបន់នេះនឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិថ្មីមួយទៀតសូមចូលរួមចែករំលែកទៅដល់កូនខ្មែរថាស្ថិតនៅប្រទេសកម្ពុជា យើងគឺស្រុកស្រែអំបិល ខេត្តកោះកុង ”។
អ្វីដែលស្ទឹងពពកស្អប់ជាងគេមិនចង់ឃើញគឺបញ្ហាសំរាមប្រសិនអ្នកទាំងអស់គ្នាចូលរួមរក្សាបរិស្ថានកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិចរឺការទុកដាក់សំរាមដែលបានប្រើប្រាស់រួចអោយបានត្រឹមត្រូវនៅតំបន់ស្ទឹងពពកមិនបានទេ សូមកុំមកជួបស្ទឹងពពកអីព្រោះអ្នកនឹងមានទោសក្នុងការចូលរួមបំផ្លាញបរិស្ថានធម្មជាតិស្រស់ស្អាតមួយនេះដោយគ្មានថ្ងៃបានចូលតំបន់ស្ទឹងពពកមួយនេះទៀតទេ ត្រូវចងចាំថាបើស្រលាញ់ត្រូវចេះតែរក្សា”៕