រាជធានីភ្នំពេញ ៖ វត្តអង្គជយ័ ជាអារាមមានវយ័ចំណាស់មួយក្នុងចំណោមវត្តអារាមជាច្រើននៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល អ្វីដែលប្លែកខុសពីវត្តដទៃទីអារាមដែលមានទីធ្លាធំទូលាយ បរិយាកាសស្រស់បំព្រង មិនត្រឹមជាកន្លែងគោរពសក្ការធ្វើបុណ្យទាននោះទេ តែបានក្លាយជាមណ្ឌលទេសចរណ៍ទាក់ទាញមូយ នៅក្បែររាជធានីភ្នំពេញផងដែរ ។ មានពលរដ្ឋច្រើននាក់បានទៅសម្រាកលម្ហែអារម្មណ៍ជាទេសចភាព ដែលាមានក្នុងទីអារាមនេះនារៀងរាល់ចុងសប្តាហ៍ ។
អ្វីដែលជាគួរជាទីចាប់អារម្មណ៍នោះ គឺវត្តនេះមានស្រះទឹកដ៍ធំ ដែលចិញ្ចឹមត្រីរាប់រយក្បាល និងជាច្រើនប្រភេទ ។ ត្រីទំាងនោះដែលបានហែលពេញស្រះមានពណ៌ចម្រុះ ក្រហម ស ខៀវ ប៉ៃតង បង្កើតជាបរិយាកាសគួរជាទីគយគន់ ។ ស្រះទឹកចិញ្ចឹមត្រីនេះ មានស្ពានថ្មឆ្លងកាត់ ដែលគេអាចដើរកាត់ស្រះបានសម្រាប់ឲ្យចំណីត្រី ថតរូបអនុស្សាវរីយ៍ ។ នៅត្រើយម្ខាងនៃស្រះទឹក មានខ្ទម ឬកញ្ចុះស្បូវជាច្រើនបានសងឡើងសម្រាប់ឲ្យអ្នកដំណើរសម្រាកលម្ហែអារម្មណ៍ ។
ព្រះតេជ្ជគុណ សុខ វាសនា ព្រះគ្រូចៅអធិការវត្ត មានសង្ឃដីកាថា ព្រះអង្គពិតជាមានការភ្ញាក់ផ្អើលនៅពេលឃើញកំណើនពុទ្ធបរិសទ័ យ៉ាងច្រើនកុះករបានមកកម្សាន្តនៅទីអារាមនេះ នៅរៀងរាល់ចុងសប្តាហ៏ម្តងៗ ។ ព្រះអង្គមានសង្ឃដីកាបន្តថា កន្លងព្រះអង្គ រួមទាំងគណកម្មការវត្ត និងពុទ្ធបរិសទ័ចំណុះជើងវត្តបានរួមគ្នាកសាងនូវហេដ្ឋារចនាសម្ពន្ធ័ថ្មីៗជាច្រើន ទុកសម្រាប់ប្រជាពលរដ្ឋដែលអញ្ជើញមកធ្វើបុណ្យទាននៅក្នុងទីរាមគ្រាន់បានឈប់សម្រាកលម្ហែអារម្មណ៍ ប៉ុន្តែមិននឹកសស្មានថា បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករបែបនេះឡើយ ។
លោកគ្រូចៅអធិការ បានបញ្ជាក់ថា ពីមុនវត្តមានតែស្រះទឹកចិញ្ចឹមត្រីគ្រប់ប្រភេទប៉ុណ្ណោះ ហើយភ្ញៀវទេសចរភាគច្រើនមកកាន់ទីនេះ គឺបង្ហាញការសប្បាយរីករាយនៅពេលបានទស្សនាត្រីហើយនាំគ្នាឲ្យចំណីត្រី យ៉ាងសប្បាយរីករាយ ។ ប៉ុន្តែឥទ្បូវវត្តបានបន្ថែមការកសាងកញ្ចុះប្របមាត់ស្រះជាច្រើន សម្រាប់ភ្ញៀវទេសចរសម្រាកកម្សាន្ត ជាលក្ខណៈគ្រួសារ ឬមិត្តភ័ក្តិ ។ បន្ថែមពីនោះ វត្តមានការរៀបចំឲ្យមានកន្លែងលក់ម្ហូបអាហារដើម្បីបំពេញសេចក្តីត្រូវការភ្ញៀវថែមទៀត មាននយ័ថា ភ្ញៀវមិនចាំបាច់វេចម្ហូបអាហារមកតាមខ្លួននោះទេ ខណៈដែលទីនេះមានម្ហូបច្រើនមុខ មានរស់ជាតិឈ្ងុយឆ្ងាញ់ និងតម្លៃសមរម្យ ។
វត្តអង្គរជយ័ ស្ថិតតាមផ្លូវជាតិលេខ ១ ក្នុងភូមិសាស្រ្តភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ចម្ងាយប្រមាណ ២៧ គីទ្បូម៉ែត្រពីរាជធានីភ្នំពេញ ។ នៅក្នុងស្រះទឹកដ៍ធំ គេឃើញមានរៀបចំឲ្យមានទាទឹក ក្ងានទឹក ប្រមាណជាង ២០ ទៀតបណ្តែតក្នុងស្រះសម្រាប់ភ្ញៀវទេសចរទាំងក្មេង ទាំងចាស់ជិះកម្សាន្ត ដែលមើលទៅមិនខុសពីមណ្ឌលទេសចរណ៍ធំមួយឡើយ ។ លោកគ្រូព្រះចៅអធិការបញ្ជាក់ថា បច្ចុប្បន្នគណៈគ្រប់គ្រងវត្តបានរៀបចំឲ្យមានការលក់សំបុត្រចូលកម្សាន្ត សម្រាប់យកថវិកាមកកសាង អភិវឌ្ឍន៍ទីអារាមបន្តទៀត ។
ព្រះតេជ្ជគុណ សុខ វាសនា បង្ហាញនូវក្តីរំពឹងថា មិនយូរមិនឆាប់សមិទ្ធផលជាច្រើនទៀតដែលបម្រើឲ្យវិសយ័ព្រះពុទ្ធសាសនាផង វិសយ័ទេសចរផងនឹងលេចចេញជារូបរាង ដែលជាការ ទាក់ទាញភ្ញៀវទេសចរមកកាន់វត្តអង្គរជយ័កាន់តែច្រើន ពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនិងកឋិនាទាននាពេលខាងមុខនេះ ៕