១-ការរៀបចំដី៖
-ភ្ជួរដីឲ្យម៉ដ្ឋល្អ២ទៅ៣ដងនិងហាលទុករយៈពេលពី១០ទៅ១៥ថ្ងៃ។
-បន្ទាប់មកលើកជារង ដែលមានកំពស់១តឹកដើម្បីការពារកុំឲ្យខ្ទឹមជាំទឹក។
-កាប់រណ្ដៅជំរៅមួយចបនិងទំហំ១តឹក៤ជ្រុង។
-រួចដយកជីកំប៉ុស្ត ពុកផុយទៅដាក់ក្នុងរណ្ដៅ និងជ្រុំបញ្ចូលជាមួយដីរួចលប់ដី ។
-បន្ទាប់មកយកស្លឹកខ្ទឹមទៅដាក់ដាំ ។
២-ការរើសពូជ៖
-ការដាំត្រូវរើសយកតែដើមធំ និងថ្លោសល្អ ដើម្បីឆាប់បែកកូនច្រើន រើសយកដើមចាស់ពេលដាំមិនរលួយ និងឆាប់លូតលាស់ ។
-ខ្ទឹមដែលត្រូវដាំ ទុកពូជតៗគ្នាពី ១ឆ្នាំ ទៅ ១ឆ្នាំ មិនឲ្យផុតពូជ ។
-ពូជដែលគេនិយមដាំ គឺខ្ទឹមខ្យល់ ព្រោះខ្ទឹម ប្រភេទនេះមានទំងន់ធ្ងន់ ពុំមានសត្វល្អិតបំផ្លាញ និងមានទីផ្សារច្រើន ។
៣-ការដាំ៖
-ការដាំត្រូវដកភ្លាមដាំភ្លាម ហើយត្រូវដាំនៅពេលល្ងាចទើបល្អ ព្រោះវាត្រជាក់ និងអាចត្រូវទឹកសន្សើម ជួយឲ្យ វាលូតលាស់បានល្អ ។
-ត្រូវដាំរាក់ៗ ហើយចន្លោះពីគុម្ពមួយទៅគុម្ពមួយ ប្រវែង ២តឹក ដើម្បីឲ្យខ្ទឹមឆាប់ លូតលាស់ ហើយបែកគុម្ពបានច្រើន ធ្វើឲ្យពន្លឺថ្ងៃចេញចូលបានគ្រប់គ្រាន់ ។
៤-ការថែទាំ៖
-ស្រោចទឹកក្នុងមួយថ្ងៃ ២-៣ដង គឺនៅពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ។
-បន្ទាប់ពីដាំបាន រយៈពេល ១០ ទៅ ១៥ថ្ងៃ ធ្វើការបោចស្មៅជ្រុំជើងម្ដង និងសកស្លឹកខ្ទឹមដែលចាស់ៗចេញ ។
៥-ការប្រមូលផល៖
-ក្រោយពីដាំបានរយៈពេល ១ខែ អាចចាប់ផ្ដើមប្រមូលផលខ្ទឹមបាន ។
-ក្នុង១ឆ្នាំ គេអាចប្រមូលផលបាន ៦ ទៅ ៨ដង ក្នុង ១គីឡូក្រាម អាចលក់បានតំលៃ ២០០០-៣០០០ រៀល ។
-លក្ខណៈពិសេសនៅពេលប្រមូលផលម្ដងៗ គេតែងតែទុកពូជបន្តរហូតមិនឲ្យ៕