ការឡើងទម្ងន់ប៉ះពាល់ដល់ស្ថានភាពនៃរាងកាយដែលលើសទម្ងន់ ឬធាត់ជាខ្លាំង។ ប្រហែលជាមូលហេតុនៃការឡើងទម្ងន់អាចមកពីអ្វីដែលនៅជិតយើង ដែលយើងបានធ្វើដោយមិនដឹង។ ដូច្នេះ អ្នកគួរតែយកចិត្តទុកដាក់ចំពោះការប្រើប្រាស់ជីវិតប្រចាំថ្ងៃរបស់ខ្លួនឱ្យបានដិតដល់។
ខាងក្រោមនេះ គឺជាទម្លាប់ ក៏ដូចជាមូលហេតុទាំង៧ចំណុច ដែលធ្វើឱ្យអ្នកឡើងទម្ងន់យ៉ាងឆាប់រហ័ស ដោយមិនដឹងខ្លួន។
១. ញុំាលឿនពេក
ញុំាលឿនមិនទំពាឱ្យម៉ត់ចត់ វាអាចបណ្តាលឱ្យអ្នកឡើងទម្ងន់ វាជាការពិត ហើយអាចជះឥទ្ធិពលដល់ទំនោរធាត់ផងដែរ។ ជាការពិតណាស់ ក្រៅពីរាងកាយត្រូវការពេលវេលាច្រើនដើម្បីរំលាយ។ កុំភ្លេចថាពេលយើងញុំា យើងត្រូវរង់ចាំសញ្ញាបញ្ជូនទៅខួរក្បាល។
២. ផឹកទឹកតិច
នៅក្នុងជីវិតប្រចាំថ្ងៃ ការស្រាវជ្រាវបង្ហាញថា ១៦-២៨% នៃមនុស្សពេញវ័យផឹកទឹកតិចជាងតម្រូវការប្រចាំថ្ងៃ។ ការសិក្សាគួរឱ្យចាប់អារម្មណ៍មួយបានបញ្ជាក់ថា ប្រសិនបើយើងមិនផឹកទឹកឱ្យបានគ្រប់គ្រាន់ទេ រាងកាយរបស់យើងនឹងមានអារម្មណ៍ស្រេកទឹក។ ហើយប្រហែលជាការស្រេកទឹកត្រូវបានបកស្រាយដោយរាងកាយថាជាភាពអត់ឃ្លាន ដោយហេតុនេះហើយ ទើបធ្វើឱ្យយើងនឹកឃ្លាន និងញុំាចំណីផ្ដេសផ្ដាស ដែលធ្វើឱ្យឡើងទម្ងន់។
៣. ទំនាក់ទំនងក្នុងសង្គម
ចំណុចមួយនេះ វាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ និងមិនគួរឱ្យជឿឡើយ ថាគ្រាន់តែមានទំនាក់ទំនងក្នុងសង្គមក៏ធ្វើឱ្យឡើងទម្ងន់នោះ។ ប៉ុន្តែពេលខ្លះសង្គមអាចបណ្តាលឱ្យយើងឡើងទម្ងន់ ឧទាហរណ៍យើងធ្វើទំនាក់ទំនងសង្គម តែងតែមានការជួបជុំជាពិសេស ដូច្នេះ រាល់ការជួបជុំ ប្រាកដជាមានការស៊ីផឹកជាមិនខាន។ ចំណុចនេះហើយដែលបង្ហាញថា ប្រសិនបើអ្នកមានការជួបជុំជាញឹកញាប់ ទម្ងន់ក៏ប្រាកដជាឡើងតាមហ្នឹងដែរ។
៤. អង្គុយយូរពេក
ការអង្គុយយូរពេក ចាប់ពី ៩ ទៅ ១១ ម៉ោងក្នុងមួយថ្ងៃ មានការសិក្សាមួយចំនួនដែលបង្ហាញពីទំនោរក្នុងការឡើងទម្ងន់។ ហើយក៏មានហានិភ័យនៃការស្លាប់លឿនជាងអ្នកដទៃដែរ។ ការសិក្សាលើមនុស្ស ៦០០.០០០ នាក់បានរកឃើញថា មនុស្សពេញវ័យដែលអង្គុយច្រើនជាង ១០ ម៉ោងក្នុងមួយថ្ងៃ មានហានិភ័យខ្ពស់នៃការស្លាប់មុនអាយុ 34% ។ វាក៏ត្រូវបានគេរកឃើញថាអ្នកដែលអង្គុយយូរដែរ ច្រើនតែចំណាយពេលហាត់ប្រាណតិច។
៥. ទំហំនៃម្ហូបបាយ
ជឿ ឬមិនជឿទំហំចានរបស់យើង ក៏ជះឥទ្ធិពលដល់ការញុំាចំណីអាហារ និងទម្ងន់រាងកាយផងដែរ។ ការសិក្សាជាង ៧២ ដងបានរកឃើញថា ការបរិភោគរបស់មនុស្សយើង វាក៏អាស្រ័យលើទំហំចានផងដែរ។ គួរឱ្យចាប់អារម្មណ៍ទោះបីជាម្ហូបមានបរិមាណដូចគ្នាក៏ដោយ ប៉ុន្តែប្រសិនបើបម្រើក្នុងចានធំអ្នកដែលញុំាច្រើនតែមិនពេញចិត្ត។ ហើយរឿងនេះកើតឡើងដោយសារតែភ្នែកមើលឃើញ និងខួរក្បាលមានអារម្មណ៍ថាយើងមិនញុំាគ្រប់គ្រាន់។
៦. ញុំានៅមុខទូរទស្សន៍
ការញុំានៅមុខទូរទស្សន៍ពេលកំពុងមើលទូរទស្សន៍ ក៏អាចរីករាយបានដែរ។ ប៉ុន្តែការសិក្សាបង្ហាញថា វាក៏ធ្វើឱ្យយើងរំខានផងដែរ។ ហើយនៅពេលដែលបំបែរអារម្មណ៍យើងក៏មានទំនោរញុំាច្រើនដែរ។
៧. ញុំាតិចពេក
ការទទួលទានតិចតួចក្នុងប្រភេទនីមួយៗ មិនថាវាជាប្រូតេអ៊ីន បន្លែ ផ្លែឈើជាដើមដែលការបរិភោគតិចតួចពេកអាចប៉ះពាល់ដល់រាងកាយរបស់យើងបង្កឱ្យឡើងទម្ងន់ដូចជានៅអាមេរិក ជាង ៧០% នៃមនុស្សធាត់លើសទម្ងន់ នេះភាគច្រើនបណ្តាលមកពីការទទួលទានផ្លែឈើ និងបន្លែមិនគ្រប់គ្រាន់៕