រមណីយដ្ឋានទឹកជ្រោះប៊ូស្រា – តំបន់ធម្មជាតិ ៖ ទឹកជ្រោះប៊ូស្រា មានទីតាំងស្ថិតនៅ ស្រុកពេជ្រចិន្ដា ខេត្តមណ្ឌលគីរី និងមានចម្ងាយប្រហែល ៤៣គីឡូម៉ែត ពីរង្វង់មូលគោព្រៃ។
ទឹកជ្រោះប៊ូស្រាស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទឹកជ្រោះ និងទេសចរណ៍ធម្មជាតិ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានទឹកជ្រោះប៊ូស្រាដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ លេងទឹក, ជិះខ្សែរ៉ក, ខ្យូសញុំអី, Picnic និងចំណុចផ្សេងៗទៀត។
ទឹកជ្រោះប៊ូស្រាមានទីតាំងស្ថិតនៅ ស្រុកពេជ្រាដាខេត្តមណ្ឌលគីរី និងមានចម្ងាយប្រហែល ៤៣គីឡូម៉ែត ពីរង្វង់មូលគោព្រៃ។
ទឹកជ្រោះនេះជាតំបន់ទេសចរណ៍ល្អជាងគេក្នុងខេត្តមណ្ឌលគិរី។ ទឹកជ្រោះដ៏ទាក់ទាញនេះត្រូវបានចែកចេញជាបីដំណាក់។ ដំណាក់ទី១ ហូរធ្លាក់ក្នុងកម្ពស់៨ទៅ ១២ម៉ែត្រ ដែលមានមុខកាត់ទទឹង១៥ម៉ែត្រ នៅរដូវវស្សា និងកម្ពស់ពី១០ទៅ១៥ម៉ែត្រ នៅរដូវប្រាំង។ ដំណាក់ទី២ ហូរធ្លាក់ពីកម្ពស់១៥ ទៅ២០ម៉ែត្រ និងមានមុខកាត់ទទឹង២០ម៉ែត្រនៅរដូវវស្សា និងកម្ពស់ពី១៨ ទៅ២៥ម៉ែត្រ ដែលមានមុខកាត់ ១៣ម៉ែត្រ នៅរដូវប្រាំង ទឹកធ្លាក់ទី២នេះ មានចម្ងាយ១៥០ម៉ែត្រពីទឹកធ្លាក់ទី១។ ដំណាក់ទី៣ ហូរធ្លាក់ដោយល្បឿនលឿនខ្លាំងជាងល្បាក់ទី២។ ល្បាក់នេះ យើងមិនអាចទៅដល់បានទេ ពីព្រោះជាតំបន់ព្រៃក្រាស់ ខ្វះមធ្យោបាយធ្វើដំណើរ និងជាតំបន់គ្រោះថ្នាក់ដោយសារពពួកសត្វព្រៃ។
ក្រៅពីងូតទឹកជ្រោះធម្មជាតិដ៏ត្រជាក់ដល់ក្រអៅបេះដូងនិងអង្គុយទទួលទានអាហារដ៏មានឱជារសជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ក្រោមជំនោរចំហាយទឹកជ្រោះដ៏ត្រជាក់នោះ ភ្ញៀវទេសចរទាំងអស់ក៏អាចចំណាយពេលតុបតែង និងស្លៀកពាក់បែបជនជាតិដើមភាគតិចព្នងដើម្បីថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។
សម្រាប់ខេត្តមណ្ឌលគិរី ទឹកជ្រោះប៊ូស្រា នៅតែជាទីដ៏ទាក់ទាញបំផុត ដែលគ្រប់ភ្ញៀវទាំងអស់នៅពេលមកដល់ខេត្តនេះមិនអាចមើលរំលងបាន។
សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។
សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺមានខ្យូសអង្គុយ រឺក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារផ្ទាល់ពីទីនោះផងដែរ។ ក្រៅពីនេះ រមណីយដ្ឋានទឹកជ្រោះប៊ូស្រាមានកន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ ប៉ុន្តែសម្រាប់អាហារដ្ឋាន និងភោជនីយដ្ឋានពុំទាន់មាននៅឡើយទេ។