រមណីដ្ឋានទឹកធ្លាក់ល្បាក់ខោន ឬ សុភមិត្រ គឺជាតំបន់មួយដែលទឹកទន្លេមេគង្គហូរឆ្លងកាត់ ហើយស្ថិត នៅក្នុងឃុំ ព្រះរំកិល ស្រុកថាឡាបូរិវ៉ាត់ ខេត្តស្ទឹងត្រែង និងស្ថិតក្នុងភូមិ កំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងរដូវភ្លៀងនៅពេលដែលទឹកទន្លេចាប់ផ្តើមឡើងពេញប្រៀបមាត់ច្រាំងដោយទំហំទឹកធំ និង ល្បឿនកាន់តែខ្លាំងនោះ បានបង្កើតឲ្យមានទស្សនីយភាពកាន់តែស្រស់ស្អាត គួរជាទីគយគន់ជា មួយផ្សែងអ័ព្វដែលបានផុសចេញពីទឹកដែលកំពុងធ្លាក់។ ចំណែកឯនៅក្នុងរដូវប្រាំងវិញ ទឹកក៏ចាប់ ផ្តើមចុះស្រក បាននាំឲ្យទីនេះលេចចេញនូវទេសភាពល្អត្រកាល ប្រែក្លាយជាវាល ដែលរំលេច ដោយថ្មពណ៌ក្រហម ខ្មៅ និងស ។ តែភ្ញៀវទេសចរដែលបានទៅលេងនៅទីនោះ ក៏ត្រូវប្រយ័ត្ន នឹងដុំថ្មស្រួចៗរដិបរដុបដែលនៅទីនោះផងដែរ។
កាលពីមុនទីនេះពុំសូវមានភ្ញៀវទេសចរមកទស្សនាទេ ពីព្រោះការធ្វើដំណើរតាមទូកបានជូបការលំបាកដោយត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ ដោយសារបុក នឹងរបាំងថ្មធំៗដែលនៅក្នុងទន្លេ។
ដូចគ្នានេះដែរ អ្នកស្រុករស់នៅតំបន់នេះបាននិយាយថា ភ្ញៀវទេសចរ មិនហ៊ានជិះទូកមកទី នេះទេ ព្រោះខ្លាចបុកនឹងរបាំងថ្ម និងខ្លាចទឹកដែលមានល្បឿនខ្លាំងនៅទីនេះកួចយកទៅ ហើយមាន តែអ្នកដែលរស់នៅទីនេះ ដែលដឹងពីល្បឿនទឹក និងស្ថានភាពផ្លូវទឹកច្បាស់ ដែលអាចធ្វើ ដំណើរមកទីនេះបាន។
នៅពេលថ្មីៗនេះ ក៏មានក្រុមទេសចរបានចាប់ផ្តើមធ្វើដំណើរមកកំសាន្តនៅរមណីដ្ឋានទឹកធ្លាក់ ល្បាក់ខោននេះដែរ ហើយពួកគេមួយចំនួនជាភ្ញៀវទេសចរ ហើយបានស្លៀកសំលៀកបំពាក់ ការពារសុវត្ថិភាពនៅពេលដែលពួកគេធ្វើដំណើរតាមទូកមកទស្សនានៅទីនោះ។
នៅ រដូវប្រាំង ទឹកចាប់ផ្តើមស្រក ហើយកំលាំង ទឹកខ្សោយ ។ ចំណែកនៅរដូវវស្សាវិញ ទឹកមានទំហំធំ ទឹកកូចមានល្បឿនខ្លាំង និងហូរលឿន ដែលនាំឲទូកពិបាកឆ្លងកាត់។ ទោះនៅរដូវណាក៏ដោយ ក៏ធ្លាក់នៅទីនេះប្រកបដោយសភាពគ្រោះថ្នាក់ជានិច្ច។