នៅពេលយើងទទួលទានអាហារ យើងអាចនឹងមានអារម្មណ៍ថាស្រេកទឹក។ អ្នកខ្លះទាល់តែញ៉ាំអស់ ទើបផឹកទឹក ឯអ្នកខ្លះញ៉ាំបណ្តើរផឹកទឹកបណ្តើរ។ គេបានរកឃើញថា ទឹកអាចជ្រៀតជ្រែកក្នុងការរំលាយអាហារ ដែលធ្វើឱ្យរាងកាយពិបាករំលាយអាហារ។ ការទទួលទានទឹកគឺល្អ តែមិនមែននៅពេលកំពុងញ៉ាំអាហារនោះទេ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់មូលហេតុ៣យ៉ាង ដែលអ្នកមិនគួរទទួលទានទឹកពេលកំពុងញ៉ាំអាហារ។
១. វាអាចបង្កបញ្ហាដល់ការរំលាយអាហាររបស់អ្នក
នៅពេលអ្នកផឹកទឹកជាមួយអាហារ ទឹកមាត់របស់អ្នកនឹងក្លាយទៅជារាវ។ ជាលទ្ធផល នេះប៉ះពាល់ដល់ការបញ្ចេញទឹកក្រពះ ដែលទទួលខុសត្រូវក្នុងការរំលាយអាហារ។ វាបង្កឱ្យក្រពះរបស់យើងមិនមានភាពងាយស្រួលក្នុងការទទួលដឹងពីសញ្ញានៃការរំលាយអាហារ ដែលអាចនាំឱ្យហើមពោះ។
២. វាធ្វើឱ្យមាត់ស្ងួត
ហេតុអ្វីបានជាទឹកធ្វើឱ្យមាត់ស្ងួតទៅវិញ? មនុស្សមួយចំនួនចូលចិត្តបន្ថែមក្រូចឆ្មាមួយចំណិតចូលក្នុងទឹករបស់ពួកគេដែ លធ្វើឱ្យវាក្លាយជាភេសជ្ជៈមានជាតិអាស៊ីត ដែលប៉ះពាល់ដល់ការបញ្ចេញទឹកមាត់របស់អ្នក។ ដោយសារតែទឹកមាត់ដើរតួជា អ្នកថែរក្សាសម្រាប់បរិស្ថានមាត់របស់អ្នក ការមានមាត់ស្ងួតអាចនាំឱ្យមានរោគសញ្ញាមិនល្អមួយចំនួនរួមទាំងបញ្ហាក្លិនមាត់មិនល្អ។ ទឹកក្រូចឆ្មារក៏អាចធ្វើឱ្យស្ថានភាពសុខភាពកាន់តែអាក្រក់ផងដែរ ដូចជាការចាល់អាស៊ីតក្រពះ និង អាចបំផ្លាញស្រោមធ្មេញខាងក្រៅនៅលើធ្មេញរបស់អ្នកផងដែរ។
៣. វាបន្ថយល្បឿននៃការស្រូបយកសារធាតុចិញ្ចឹម
ដោយសារតែការទទួលទានទឹកក្នុងពេលទទួលទានអាហារ ធ្វើឱ្យទឹករំលាយអាហាររបស់ក្រពះអ្នក មានជាតិអាស៊ីតខ្សោយ។ បញ្ហានេះជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធរំលាយអាហាររបស់អ្នកនិងបណ្តាលឱ្យរាងកាយរបស់អ្នកស្រូបយកវីតាមីននិងសារធាតុចិញ្ចឹមតិចជាងមុន៕