ចង់ឱ្យផ្ទៃមុខស្រស់ស្អាត សុភាពនារីទាំងឡាយមិនចាំបាច់ចំណាយលុយទិញផលិតផលសម្រស់ដែលមានតម្លៃថ្លៃនោះទេ គ្រាន់តែចំណាយពេលធ្វើរូបមន្តធម្មជាតិសាមញ្ញៗក៏ស្អាតបានដែរ។
ដោយរូបមន្តថែសម្រស់ផ្ទៃមុខ ងាយរកមែនទែនត្រឹមតែគ្រឿងផ្សំនៅចង្ក្រានបាយលាយបញ្ចូលគ្នា គឺបានល្បាយម៉ាស់លាបមុខទៅហើយ។
តោះមកតាមដាន ៨ រូបមន្ត ខាងក្រោមនេះ
១. ទឹកដោះគោជូរ ទឹកឃ្មុំ និងរមៀត៖ ជួយបំបាត់បញ្ហារលាក កម្ចាត់ស្បែកមុខចាស់ៗ ធ្វើឱ្យស្បែកមុខស ម៉ត់ រលោង ក្មេងខ្ចីស្រស់ស្អាតជាងវ័យ។
វិធីធ្វើ៖ លាយទឹកដោះគោជូរ ១ ស្លាបព្រា ទឹកឃ្មុំ ១ស្លាបព្រា និងម្សៅរមៀត ១ស្លាបព្រាដូចគ្នា កូរចូលឱ្យសព្វ។ លាបមុខឱ្យស្អាត លាបលើផ្ទៃមុខ ១០នាទី ចាំលាងចេញនឹងទឹកស្អាត។ អាចអនុវត្ត ១ អាទិត្យ ២ ដង ។
២. ទឹកឃ្មុំ ប្រេងអូលីវ ពងស និងម្សៅអូត៖ ជួយបន្តឹងស្បែកមុខ ផ្តល់សំណើមផ្ទៃមុខ បំបាត់ស្បែកស្ងួត ធ្វើឱ្យស្បែកមុខតឹងណែន បំបាត់មុខ និងធ្វើឱ្យស្បែកស្រស់ស្អាតក្មេងជាងវ័យ។
វិធីធ្វើ៖ លាយស៊ុតផ្នែកពណ៌ស ១ គ្រាប់ ជាមួយនឹងទឹកឃ្មុំ ១ស្លាបព្រា ប្រេងអូលីវ ១ស្លាបព្រា និងម្សៅអូត កន្លះពែង កូរចូលគ្នាឱ្យសព្វ។ លាងមុខឱ្យស្អាតរួចយកម៉ាសនេះលាបលើផ្ទៃមុខទុកចោល ១៥ ទៅ ២០នាទី ចាំលាងនឹងទឹកស្អាតចេញ។ អាចអនុវត្ត ២ ដងក្នុង ១សប្តាហ៍។
៣. ល្ហុង ប្រទាលកន្ទុយក្រពើ និងកាកាវ ៖ ជួយកម្ចាត់ស្បែកមុខកខ្វក់ ស្បែកមុខខ្លាញ់ បំបាត់រន្ធញើសរីកធំ ធ្វើឱ្យស្បែកមុខទន់ ម៉ត់ រលោង និងបំបាត់ការរលាកផ្សេងៗផងដែរ។
វិធីធ្វើ៖ លាយម្សៅកកាវ ១ ស្លាបព្រា ជាមួយនឹងល្ហុងទុំ ១ចំណិតតូច និងប្រទាលកន្ទុយក្រពើបន្តិចមួយល្មម ហើយកិនលាយបញ្ចូលគ្នាឱ្យហ្មត់ល្អ។ យកល្បាយម៉ាស់នេះលាបលើផ្ទៃមុខ ១០នាទី ចាំលាងចេញនឹងទឹកក្តៅឧណ្ហៗជាការស្រេច។ អាចអនុវត្ត ២ ទៅ ៣ ដងក្នុងមួួសប្តាហ៍។
៤. ប័រ និងតាសក់៖ រូបមន្តនេះសាកសមសម្រាប់ស្បែកមុខខ្លាញ់ ធ្វើឱ្យស្បែកមុខមានសំណើមស្រស់ថ្លា ក្មេងខ្ចីម៉ត់ខៃ កម្ចាត់ស្នាមជ្រីវជ្រួញ និងបំពាត់ភាពយារធ្លាក់ផងដែរ។
វិធីធ្វើ៖ យកសាច់ផ្លែប័រមួយចំហៀង លាយជាមួយនឹងផ្លែតាសក់ ១ចំហៀង ហើយកិន ឬក្រឡុកចូលគ្នាឱ្យហ្មត់។ លាងមុខឱ្យស្អាត រួចយកល្បាយម៉ាស់នេះលាបលើផ្ទៃមុខ ១០នាទី ចាំលាងចេញនឹងទឹកស្អាត ដោយអាចអនុវត្ត ៣ដងក្នុងមួយសប្តាហ៍។
៥. អាល់មុន និងប្រេងអូលីវ៖ ជួយកម្ចាត់ភាពកខ្វក់លើផ្ទៃមុខ បន្ថែមវីតាមីន និងសារធាតុចិញ្ចឹមដល់ស្បែកមុខ ពិសេសជួយផ្តល់សំណើម បំបាត់ស្បែកខ្សោះទឹក និងកម្ចាត់ភាពជ្រីវជ្រួញផងដែរ។
វិធីធ្វើ៖ យកគ្រាប់ប្រេងអូលីវមួយក្តាប់តូច កិនលាយជាមួយនឹងប្រេងអូលីវ ២ស្លាបព្រា កូរបញ្ចូលគ្នាឱ្យសព្វ។ លាយមុខឱ្យស្អាតរួចយកល្បាយនេះលាបលើផ្ទៃមុខម៉ាស្សាថ្នមៗឱ្យសព្វចំនួន ១០នាទី សឹងលាងមុខចេញនឹងទឹកស្អាត។ អាចអនុវត្ត ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។
៦. ក្រូចឆ្មា រមៀត និងតែបៃតង៖ ជួយការពារ និងព្យាបាលស្បែកដែលប៉ះពាល់ពីកាំរស្មី UV កម្ចាត់ស្បែករលាក និងរោលដោយកំដៅថ្ងៃ ពិសេសថែមទាំងការពារ និងបំបាត់ស្នាមជ្រីវជ្រួញ ធ្វើឱ្សស្បែកមុខក្មេងជាងវ័យ ពន្យារភាពចាស់។
វិធីធ្វើ៖ យកតែបៃតង ២ស្លាបព្រា លាយជាមួយនឹងរមៀតកន្លះស្លាបព្រាបាយ និងទឹកក្រូចឆ្មារកន្លះផ្លែ លាយបញ្ចូលគ្នា។ លាងមុខឱ្យស្អាត រួចយកសម្លីផ្តិតល្បាយទឹកម៉ាសនេះជូតលើផ្ទៃមុខទុកចោល ១០នាទី ចាំលាងចេញនឹងទឹកស្អាត។ អាចអនុវត្ត ៣ដងក្នុងមួយសប្តាហ៍ធ្វើវានៅពេលយប់កាន់តែមានប្រសិទ្ធភាព។
៧. ទឹកឃ្មុំ ក្រូចឆ្មារ និងប៉េងប៉ោះ ៖ ជួយកម្ចាត់កោសិកាស្បែកចាស់ៗដែលងាប់ ធ្វើឱ្យស្បែកភ្លឺរលោងស្រស់ថ្លា កម្ចាត់ស្នាមខ្មៅ អុច ជាំ ប្រឆាំងមេរោគ បាក់តេរី និងស្នាមជ្រីវជ្រួញផ្សេងៗ។
វិធីធ្វើ៖ លាយទឹកឃ្មុំ ១ស្លាបព្រា ទឹកប៉េងប៉ោះច្របាច់ ១ស្លាបព្រា និងទឹកក្រូចឆ្មារកន្លះផ្លែកូរបញ្ចូលគ្នា។ យកគ្រឿងផ្សំនេះ មកលាបលើផ្ទៃមុខទុកចោល ១០នាទី ចាំលាងចេញនឹងទឹកក្តៅឧណ្ហៗជាការស្រេច។ អាចអនុវត្ត ២ ទៅ ៣ ដងក្នុង១សប្តាហ៍។
៨. ប័រ ចេក និងទឹកឃ្មុំ ៖ កម្ចាត់ស្បែកស្ងួត ផ្តល់សំណើមដល់ផ្ទៃមុខ និងផ្តល់វីតាមីនស្បែកមុខឱ្យស្រស់ស្អាត ស្រស់ថ្លា និងតឹងណែនជាងមុន។
វិធីធ្វើ ៖ លាយចេក ១ផ្លែ ប័រ១ផ្លែ និងទឹកឃ្មុំ ១ស្លាបព្រា កិនកូរបញ្ចូលគ្នាឱ្យសព្វ។ យកល្បាយដែលកិនរួចលាបលើផ្ទៃមុខ ម៉ាស្សាថ្នមៗ រួចទុកចោល ១០នាទី ចាំលាងទឹកចេញ។ អាចអនុវត្ត ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍៕