កាលពីតូចៗអ្នកប្រហែលជាធ្លាប់ស្គាល់ហើយគ្រាប់ថ្នាំវីតាមីន C ដែលជាគ្រាប់ថ្នាំមានរសជាតិឆ្ងាញ់ខ្លាំង ជាទីនិយមរបស់ក្មេងៗតូចៗដើម្បីទទួលទានស្រូបយកវីតាមីន C ដើម្បីទ្រទ្រង់សុខភាព និងការរីកលូតលាស់ទូទៅ។
យ៉ាងណាមិញ គ្រាប់ថ្នាំវីតាមីនC មិនត្រឹមតែថ្នាំជំនួយជាតិវីតាមីនC ប៉ុណ្ណោះទេ តែវាក៏ត្រូវបានរកឃើញថាអាចជួយដល់ផ្នែកសម្រស់បានដែរ នៅះគឺការច្នៃធ្វើជាឡេ ឬគ្រីមលាបមុខពេលយប់ៗ។
ដើម្បីជ្រាបច្បាស់ សូមតាមដានវិធីសាស្រ្តការធ្វើគ្រីមពី វីតាមីន C ដូចខាងក្រោម ៖
#គ្រឿងផ្សំ
–គ្រាប់ថ្នាំ វីតាមីន C ២ ទៅ៣គ្រាប់
––គ្រាប់ប្រេងវីតាមីន E ១ គ្រាប់ជែលប្រទាលកន្ទុយក្រពើ (ទិញពីផ្សារក៏បាន ឬយកប្រទាលស្រស់ៗក្រឡុកឱ្យហ្មត់)
#វិធីធ្វើ
–យកគ្រាប់ថ្នាំវីតាមីន C មកបុក ឬកិនឱ្យហ្មត់ ចំនួន១ស្លាបព្រា
–លាយជាមួយនឹងជែលប្រទាលកន្ទុយក្រពើ ២ស្លាបព្រា រួចបន្ថែមជាមួយនឹង ប្រេងវីតាមីន E ១ គ្រាប់
–កួរល្បាយទាំង៣មុខនេះ បញ្ចូលគ្នាឱ្យសព្
–រួចទុកក្នុងក្រឡេបិទជិតមួយទុកលាបពេលយប់ (អាចរក្សាទុក១អាទិត្យ)។
#គុណប្រយោជន៍
អ្នកអាចយកឡេលាបមួយមុខនេះលាបបានទាំងផ្ទៃមុខ ខ្នងដៃ និងខ្មងជើងជាដើមជាមួយគុណប្រយោជន៍ជាច្រើនដូចជា៖
–ធ្វើឱ្យមុខស ជ្រះថ្លា ទន់រលោង ម៉ដ្ឋខៃ និងក្មេងជាងវ័យ
–បំបាត់ស្នាមខ្មៅ អុច និងស្លាកស្នាមកើតចេញពីកំដៅថ្ងៃ
–ធ្វើឱ្យត្រជាក់សាច់មុខ រួមទាំងការពារការរលាក និងបញ្ហាស្បែកមុខផ្សេងៗ
–បំបាត់ស្នាមជ្រីវជ្រួញ ស្នាមក្រិនផ្សេងៗ និងភាពយារធ្លាក់ផ្សេងទាំងក្រោមភ្នែក រង្វង់ភ្នែក និងស្បែកមុខទូទៅ៕