ប្រសិនបើអ្នកសង្កេតឃើញថា រាងកាយរបស់អ្នកមានសញ្ញា ៧ យ៉ាងខាងក្រោមនេះ បន្ទាប់ពីភ្ញាក់ពីគេង សូមយកចិត្តទុកដាក់ និងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះកំពុងតែប្រឈមនឹងជំងឺធ្ងន់ធ្ងរមួយចំនួន។
១. ជំងឺក្លិនមាត់ (Halitosis)
ក្លិនមាត់មិនល្អ ភាគច្រើនបណ្តាលមកពីអនាម័យមាត់មិនល្អ ឬមានបញ្ហាជាមួយនឹងបំពង់រំលាយអាហារ។ ក្នុងករណីខ្លះដង្ហើមមិនល្អ ក៏ជាសញ្ញានៃមុខងារខ្សោយថ្លើមដែរ។
យោងតាមអ្នកជំនាញមួយចំនួនបានឱ្យដឹងថា មុខងារថ្លើមខ្សោយ នឹងប៉ះពាល់ដល់ដំណើរការបន្សាបជាតិពុល។ នៅពេលថ្លើមមានបញ្ហា វានឹងរារាំងការបញ្ចេញទឹកប្រមាត់។ បរិមាណទឹកប្រមាត់ត្រូវបានកាត់បន្ថយ ការបញ្ចេញត្រូវបានរាំងស្ទះ បង្កឱ្យមានការជាប់គាំងនៃទឹកប្រមាត់ ដែលបណ្តាលឱ្យមានដង្ហើមអាក្រក់កើតឡើង។
២. ស្ងួតមាត់ / ជូរមាត់
មនុស្សខ្លះមិនបានគ្រប់គ្រងរបបអាហាររបស់ពួកគេឱ្យបានល្អទេ បូករួមទាំងការចូលគេងយប់ជ្រៅ គេងបានតិច ជាហេតុបង្កឱ្យថ្លើមរងផលប៉ះពាល់។ ថ្លើមក្តៅនឹងបណ្តាលឱ្យមាត់ស្ងួត ជូរមាត់ ហើយអ្នកមានអារម្មណ៍កាន់តែច្បាស់នៅពេលព្រឹកនៅពេលអ្នកភ្ញាក់។
ប្រសិនបើស្ថានភាពនេះកើតឡើង អ្នកត្រូវតែប្រយ័ត្នចំពោះជំងឺថ្លើម ហើយប្រសិនបើមិនមានទេ នោះមានន័យថាថ្លើមរបស់អ្នកស្ថិតក្នុងស្ថានភាពមានសុខភាពល្អ។
៣. ស្ពឹកអវយវៈ
អ្នកដែលមានជំងឺទឹកនោមផ្អែម និងជំងឺស្ទះសរសៃឈាមខួរក្បាល តែងតែមានអាការៈស្ពឹកនៅអវយវៈរបស់ពួកគេ ប្រសិនបើបញ្ហានេះកើតឡើងញឹកញាប់ អ្នកប្រាកដជាត្រូវប្រយ័ត្នប្រយែង ហើយត្រូវទៅពិនិត្យ និងព្យាបាលក្នុងពេលឆាប់ៗនេះ។
៤. ឈឺក្បាល និងវិលមុខ
បន្ទាប់ពីគេងមួយយប់ រាងកាយនឹងមានអារម្មណ៍ថាមានថាមពល ប៉ុន្តែសម្រាប់អ្នកដែលក្រោកពីដំណេកដោយមានអារម្មណ៍ថាឈឺក្បាល និងពិបាកដកដង្ហើម ប្រសិនបើរឿងនេះកើតឡើងញឹកញាប់ វាគឺជាសញ្ញាព្រមាននៃជំងឺលើសជាតិខ្លាញ់ក្នុងសរសៃឈាម។
អ្នកដែលមានជំងឺលើសឈាម លើសជាតិខ្លាញ់ ឡើងជាតិស្ករក្នុងឈាមខ្ពស់ អាចទទួលទានដំឡូងជ្វាជារៀងរាល់ថ្ងៃ ដោយចម្អិនស៊ុប បបរដំឡូង មានឥទ្ធិពលល្អចំពោះបេះដូង។
៥. ហើម / ធ្ងន់ខ្លួន
ជាធម្មតាតំបន់ផ្សេងៗនៃការហើម នឹងបង្ហាញសញ្ញាផ្សេងៗគ្នានៃជំងឺ។ មនុស្សវ័យកណ្តាល និងមនុស្សចាស់មានការរំលាយអាហារយឺត ដើម្បីចៀសវាងពីការហើមបន្ទាប់ពីក្រោកពីគេង អ្នកមិនគួរទទួលទានទឹកច្រើនពេក នៅពេលមុនចូលគេងឡើយ។
– ភ្នែក ៖ បញ្ហាបេះដូង
ផ្នែកនៃមុខ ចាប់ពីភ្នែកចុះក្រោម មានសភាពជាធម្មតា វាមិនងាយហើមនោះទេ ប្រសិនបើនៅពេលព្រឹកបន្ទាប់ពីភ្ញាក់ពីគេងមួយរយៈ ភ្នែកនៅតែហើម ដូច្នេះចាំបាច់ត្រូវមើលថាតើមាន បញ្ហាជាមួយបេះដូងដែរឬទេ?
– ហើមរាងកាយទាំងមូល ៖ បញ្ហាតម្រងនោម
ប្រសិនបើរាងកាយហើមអស់រយៈពេលយូរ ដោយមិនមានការធូរស្បើយសោះ នោះចាំបាច់ត្រូវប្រុងប្រយត្ន័ ហើយប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីពិគ្រោះ និងពិនិត្យរកជំងឺតម្រងនោម ដើម្បីចៀសវាងការវិវត្តនៃបញ្ហាតម្រងនោម។
៦. លាមកមានឈាម
ស្ថានភាពលាមករបស់អ្នកនឹងបង្ហាញពីស្ថានភាពសុខភាពរបស់អ្នក។ ចំពោះមនុស្សដែលមានសុខភាពល្អ លាមកជាធម្មតាមានពណ៌ត្នោត លឿង និងមិនមានក្លិនខ្លាំងទេ។
នៅពេលអ្នកឃើញលាមកដែលមានពណ៌ខ្មៅងងឹត ស្ងួតជាងធម្មតា អ្នកគួរតែយកចិត្តទុកដាក់ ព្រោះនេះជាសញ្ញានៃការឡើងកម្ដៅខាងក្នុង ឬមានបញ្ហាជាមួយនឹងក្រពះ។ លើសពីនេះ ប្រសិនបើលាមកមានឈាម វាអាចជាសញ្ញានៃជំងឺឫសដូងបាត ឬគ្រោះថ្នាក់ជាងនេះគឺមហារីកពោះវៀន។
៧. ស្បែកមានក្លិនមិនល្អ
អ្នកដែលមានជំងឺថ្លើម នៅលើដងខ្លួននឹងលេចឡើងនូវតំបន់ដែលមានក្លិន ជាពិសេសនៅលើស្បែក។ មូលហេតុ គឺដោយសារតែមុខងារថ្លើមខ្សោយដំណើរការនៃការបញ្ចេញចោលត្រូវបានរាំងស្ទះ នៅពេលនេះ ជាតិពុលនឹងត្រូវបានបញ្ចេញតាមរយៈក្រពេញញើស៕