ប្រជាជនអាមេរិកាំងពាក់កណ្តាលដែលធ្វើការមានភាពស៊ាំជាមួយនឹងអារម្មណ៍ឈឺចាប់ឆ្អឹងខ្នង។ ហើយទោះបីជាមនុស្សជាច្រើនជ្រើសរើសយកថ្នាំដើម្បីបន្ថយការឈឺចាប់ក៏ដោយវាក៏មិនមែនជាវិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការដោះស្រាយវាទេ។ តាមពិតការផ្លាស់ប្តូររឿងមួយចំនួនដែលយើងធ្វើរាល់ថ្ងៃអាចជួយយើងកាត់បន្ថយបញ្ហានេះបាន។
ថ្ងៃនេះសូមលើកយកទម្លាប់ប្រចាំថ្ងៃដែលអាចធ្វើអោយឆ្អឹងខ្នងដែលអ្នកឈឺប្រចាំថ្ងៃឱ្យវិលទៅរកសភាពដើមវិញបាន។
- អ្នកស្លៀកសំពត់តឹង និងស្បែកជើងកែងខ្ពស់
សំពត់តឹងអាចរឹតត្បិតចលនានៅលើត្រគាករបស់អ្នកដែលបណ្តាលឱ្យមានភាពតានតឹងនៅលើឆ្អឹងខ្នងរបស់អ្នក។ ដូចគ្នានេះដែរកើតឡើងនៅពេលអ្នកពាក់ស្បែកជើងកែងខ្ពស់៖ ស្បែកជើងទាំងនេះធ្វើឱ្យអ្នកនៅកម្ពស់ខុសពីធម្មជាតិដែលជាហេតុធ្វើឱ្យសាច់ដុំនៅផ្នែកខាងក្រោមខ្នងរបស់អ្នកផ្លាស់ប្តូរ។ ដើម្បីកាត់បន្ថយការឈឹឆ្អឹងខ្នងរបស់អ្នកសូមជ្រើសរើសសំពត់ដែលអាចធ្វើឱ្យជើងរបស់អ្នកធ្វើចលនាដោយសេរី ហើយជ្រើសរើសស្បែកជើងកែងដែលមានកម្ពស់ទាបជាង ២ អ៊ីញ។
- អ្នកឧស្សាហ៍ញ៉ាំភេជ្ជៈមានជាតិស្ករ
ការញ៉ាំភេសជ្ជៈដែលមានជាតិស្ករមិនមែនជាវិធីល្អបំផុតដើម្បីរក្សាថាមពលរបស់អ្នកទេ ហើយបន្ថែមលើហានិភ័យសុខភាពផ្សេងទៀតពួកវាអាចធ្វើឱ្យឈឺខ្នងរបស់អ្នកកាន់តែអាក្រក់ថែមទៀតផង។ ទំលាប់នៃការញ៉ាំភេជ្ជៈមានជាតិស្ករអាចបណ្តាលអោយមានគ្រួសក្នុងតំរងនោម ដែលអាចបណ្តាលអោយឈឺចាប់យ៉ាងខ្លាំងនៅត្រង់ខ្នងរបស់អ្នក។ ការផឹកភេសជ្ជៈដែលមានជាតិកាបូនក៏នាំឱ្យមានឧស្ម័នដែលជាប់នៅក្នុងប្រព័ន្ធរំលាយអាហាររបស់អ្នក និងដាក់សម្ពាធលើឆ្អឹងខ្នងរបស់អ្នក។ ប្រសិនបើខ្នងរបស់អ្នកឈឺបន្ទាប់ពីញ៉ាំភេជ្ជៈខាងលើនេះវាដល់ពេលដែលអ្នកត្រូវចាប់ផ្តើមឈប់ញ៉ាំភេជ្ជៈដែលមានជាតិស្ករ មកញ៉ាំទឹកវិញហើយ។
- អ្នកមានភាពស្រេ្តសខ្លាំង
នៅពេលដែលរាងកាយរបស់អ្នកបញ្ចេញអរម៉ូនស្ត្រេសវាបណ្តាលឱ្យសាច់ដុំរបស់អ្នករឹតបន្តឹងតាមសភាវគតិ។ ភាពតានតឹងនៅក្នុងសាច់ដុំរបស់អ្នកនាំឱ្យមានអារម្មណ៍ឈឺចាប់នៅលើក ស្មា និងខ្នងរបស់អ្នក។ ការសិក្សាបានបង្ហាញថារួមទាំងការសំរាកលំហែក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នកអាចធ្វើអោយប្រសើរឡើងនូវការឈឺឆ្អឹងខ្នង។
- អ្នកកំពុងគេងលើខ្នើយមិនត្រឹមត្រូវ
នៅពេលដែលអ្នកគេងលើខ្នើយដែលធំពេក អ្នកអាចមានអារម្មណ៍ថាចូលចិត្តប៉ុន្តែវាអាចធ្វើឱ្យអ្នកឈឺខ្នង។ ខ្នើយភាគច្រើនដាក់ក្បាលរបស់អ្នកនៅក្នុងទីតាំងមិនធម្មតាដែលដាក់សម្ពាធលើ ក និងឆ្អឹងខ្នងរបស់អ្នកបណ្តាលឱ្យឈឺចាប់ និងគេងមិនលក់។ ដើម្បីដោះស្រាយអ្នកត្រូវយកខ្នើយមួយទៀតមកគងនឹងចន្លោះជង្គង់របស់អ្នក។ ទីតាំងគេងទាំងនេះត្រូវបានបង្ហាញថាអាចជួយកាត់បន្ថយភាពតានតឹងដែលធ្វើឱ្យឆ្អឹងខ្នងរបស់អ្នកឈឺចាប់។
- អ្នកឈរលាងចានក្នុងទម្រង់មិនត្រឹមត្រូវ
ពេលអ្នកធ្វើឱ្យខ្នងរបស់អ្នកកោងក្នុងពេលលាងចាន វាបានដាក់សម្ពាធលើខ្នងផ្នែកខាងក្រោមរបស់អ្នកបណ្តាលឱ្យសាច់ដុំនៅតំបន់នេះតឹង។ នៅពេលដែលអ្នករក្សាជំហរនេះពីរបីនាទីវានឹងធ្វើឱ្យអ្នកឈឺខ្នងជារៀងរាល់ថ្ងៃ។ ដើម្បីជៀសវាងការធ្វើឱ្យប៉ះពាល់ដល់ឆ្អឹងខ្នងផ្នែកខាងក្រោមរបស់អ្នក សូមដាក់ជើងមួយនៅលើកូនកៅអីមួយ។ ការណ៍នេះនឹងជួយអ្នកឱ្យកែតម្រូវឥរិយាបថរបស់អ្នក និងការពារអ្នកមិនឱ្យឈឺឆ្អឹងខ្នង។
- ឡើងជណ្តើរញឹកញាប់
ខណៈពេលឡើងជណ្តើរជាទូទៅត្រូវបានគេចាត់ទុកថាជាទំលាប់មានសុខភាពល្អ ប៉ុន្តែវាមិនមែនជាវិធីល្អបំផុតដើម្បីរក្សារាងស្អាតប្រសិនបើអ្ឆ្អឹងខ្នងរបស់អ្នកឈឺនោះទេ។ ប្រសិនបើអ្នកទទួលរងពីការឈឺជង្គង់ ឬឈឺខ្នង វាជាការប្រសើរប្រសិនបើអ្នកពិគ្រោះជាមួយគ្រូពេទ្យមុនពេលប្រើជណ្តើរជាមធ្យោបាយធ្វើលំហាត់ប្រាណបន្ថែម។
- អានសៀវភៅនៅលើគ្រែ
ទំលាប់នៃការអានពីរបីទំព័រនៃសៀវភៅដែលអ្នកចូលចិត្តមុនពេលអ្នកចូលគេងអាចនាំឱ្យមានភាពរឹងនៅស្មា និងខ្នងរបស់អ្នក។ នៅពេលដែលយើងអង្គុយពេលកំពុងអាននៅលើគ្រែវាបណ្តាលឱ្យមានភាពតានតឹងនៅក្នុងឆ្អឹងខ្នង និងសាច់ដុំនៅផ្នែកខាងក្រោមដែលនាំឱ្យមានការឈឺចាប់។ ប្រសិនបើការអានសៀវភៅមុនពេលចូលគេងជួយបន្ធូរអារម្មណ៍បន្ទាប់ពីការរវល់ពេញមួយថ្ងៃ សូមអង្គុយលើកៅអីអានវិញដើម្បីកាត់បន្ថយការឈឺឆ្អឹងខ្នង៕
តើអ្នកមានទម្លាប់ទាំងនេះទេ? តើអ្នកមានវិធីអ្វីផ្សេងទៀតដើម្បីបំបាត់ការឈឺខ្នងឬទេ?