អ្នកប្រដាល់គុយបា Yordenis Ugas និយាយថា ការប្រកួតជាមួយជើងខ្លាំង Manny Pacquiao ពិតជាសំខាន់សម្រាប់ជីវីតរបស់គេ ហើយព្រមទទួលប្រកួតនេះក៏មិនមែនដើម្បីលុយដែរ។
តាមគម្រោង Pacquiao ត្រូវជួបជាមួយកីឡាករអាមេរិក Errol Spence។ ប៉ុន្តែដោយសារតែ Spence ត្រូវវះកាត់ភ្នែក Ugas ត្រូវបានជ្រើសរើសឲ្យជំនួស មកប្រកួតជាមួយ Pacquiao វិញ ។ Ugas នឹងដាក់ខ្សែក្រវាត់ WBA ប្រភេទទម្ងន់ Welterweight ឲ្យ Pacquiao ដណ្ដើម។
មុនជំនួបដែលត្រូវប្រកួតនៅថ្ងៃទី ២១ ខែ សីហាមកដល់ Ugas វ័យ៣៥ឆ្នាំបាននិយាយថា គេព្រមទទួលការប្រកួតនេះមិនមែនដើម្បីលុយឡើយ។ គេប្រកួតដើម្បីកេរ្តិ៍ឈ្មោះ និងប្រទេសរបស់គេ។ ហើយជំនួបនេះពិតជាសំខាន់សម្រាប់ជីវីតរបស់គេ៕