អ្នកធ្លាប់តែដាំបាយសម្រាប់ទទួលទានមែនទេ? អ្នកប្រហែលជាមិនដឹងទេថា ដុំបាយដែលអ្នកទទួលទាននោះ ក្រៅពីអាចទទួលទានចម្អែតក្រពះ បាយដែលអ្នកទទួលទានក៏អាចយកមកថែរក្សាសម្រស់ឱ្យស្រស់ស្អាតបានដែរ ដោយវិធីធម្មជាតិងាយធ្វើ មិនចំណាយលុយច្រើន តែទទួលបានអត្ថប្រយោជន៍ច្រើនខ្លាំងសម្រាប់សុខភាពស្បែកមុខ។
តោះមកតាមដានវិធីធ្វើដុំទឹកកកងាយៗពីបាយឆ្អិន ជាមួយនឹងទឹកដោះគោ តាមវិធីធម្មជាតិខាងក្រោមនេះ ៖
វិធីធ្វើដុំទឹកកកពីបាយទឹកដោះគោ
#គ្រឿងផ្សំ
-បាយដាំឆ្អិន
-ទឹកកុលាប (Rose Water អាចទិញនៅផ្សារទំនើប ឬអាចយកស្រទាប់កុលានបុកពូតយកទឹកក៏បាន)
-ទឹកដោះគោស្រស់ ឬទឹកដោះគោឆៅ
-ស្លឹកជីរអង្កាម
-ជ័រផលិតទឹកកក
#ការអនុវត្ត
-យកបាយដាំឆ្អិន ២ ទៅ ៣ស្លាបព្រាកាហ្វេ ទៅបុកលាយជាមួយនឹងទឹកផ្កាកុលាប ២ ទៅ ៣ស្លាបព្រាកាហ្វេ រួចទុកដោយឡែកសិន
-យកទឹកដោះគោស្រស់ ឬទឹកដោះគោឆៅ ៤ស្លាបព្រាបាយ រួចបន្ថែមទឹកកុលាប ៣ស្លាបព្រាកាហ្វេទៀត រួចយកល្បាយបាយដែលបុករួច លាយកូរជាមួយគ្នាឱ្យសព្វ
-ចុងក្រោយយកទឹកល្បាយនេះចាក់លើជ័រផលិតទឹកកក រួចបន្ថែមជីរអង្កាមចិញ្ច្រាំល្អិតៗបន្ថែមលើជ័រផលិតទឹកកកនេះបន្តិច ហើយទុកឱ្យកកជាការស្រេច
-យកដុំទឹកកកពីល្បាយអង្ករទឹកដោះគោនេះ មកលាបម៉ាស្សាលើផ្ទៃមុខ ១ថ្ងៃ ១ដុំ
#គុណប្រយោជន៍
-ជួយឱ្យចរន្តសរសៃឈាមលើផ្ទៃមុខដំណើរការល្អ ជួយដល់ការលូតលាស់នៃកោសិកាផ្ទៃមុខ
-ធ្វើឱ្យផ្ទៃមុខភ្លឺថ្លា ទន់ រលោង ម៉ដ្ឋខៃ និងមានភាពស្រស់ថ្លា
-ជួយបង្រួមរន្ធញើសលើផ្ទៃមុខ បំបាត់ស្នាមខ្នូត អុចខ្មៅ និងសាកស្នាមដោយសារតែការកើតមុន
-កម្ចាត់បាក់តេរី មេរោគ និងភាពកខ្វក់លើផ្ទៃមុខ
ជួយព្យាបាលបញ្ហាការកើតមុខផ្សេងៗ និងបញ្ហាលើស្បែកមុខដទៃផ្សេងទៀតយ៉ាងមានប្រសិទ្ធភាព
-ជួយបន្តឹងស្បែកមុខ ធ្វើឱ្យស្បែកមុខតឹងណែនស្រស់ស្អាត ក្មេងជាងវ័យ និងពន្យារភាពចាស់ជ្រីវជ្រួញ៕